សុខភាព
ផលវិបាក និងការវិវត្ត និងការព្យាបាលនៃ “ជំងឺស្រឺត”
ក) អ្វីជាជំងឺស្រឺត?
ជំងឺស្រឺត មានរោគសញ្ញាស្រដៀងនឹងអាការៈដែលប្រជាជនយើងភាគច្រើនស្គាល់ថាជំងឺខ្យល់ ប៉ុន្តែតែងលាយឡំនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ជំងឺនេះបណ្ដាលមកពីខួរក្បាលដំណើរការមិនល្អ នាំឱ្យអ្នកជំងឺទៅជាមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខ ពិបាកក្នុងខ្លួនមួយឆាវៗ ណែនទ្រូង ថប់ៗ ធីងធោង អស់ដៃអស់ជើង រកកលចង់សន្លប់ជាដើម។ ក្រៅពីនេះ អ្នកជំងឺតែងភ័យខ្លាចធ្វើទុក្ខទៀត ហើយព្យាយាមគេចចេញពីស្ថានភាព ឬសកម្មភាពដែលគាត់គិតថានាំឱ្យធ្វើទុក្ខដូចមុន។ ជំងឺស្រឺតជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ក្នុងចំណោមមនុស្ស ១០០នាក់ មានមនុស្សពី ២ ទៅ ៥នាក់ អាចកើតមានជំងឺស្រឺត ជាពិសេសស្ត្រីអាចកើតជំងឺនេះលើសបុរសចំនួនពីរទៅបីដង។

ខ) ការវិវត្ត និង ផលវិបាក៖
ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឱ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។

គ) ការព្យាបាល៖
ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។
“ប្រសិនបើលោកអ្នកសង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត”៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


