សុខភាព
ជំងឺម្យ៉ាងនេះ ឧស្សាហ៍កើតលើកន្លែងសម្ងាត់ស្រីៗបំផុត
ស្រីៗងាយឆ្លង និងកើតជំងឺផ្សេងៗពាក់ព័ន្ធផ្លូវភេទណាស់។ ជាក់ស្ដែង ជំងឺរោគស្ត្រីម្យ៉ាងហៅថា Vaginismus តែម្ដង ដែលបង្កឲ្យ តឹងណែននៃសាច់ដុំជុំវិញតំបន់ទ្វារមាស ឬឈឺចាប់ខ្លាំងពេលរួមភេទ។ ៣ ចំណុចខាងក្រោម ជាចំណេះដឹងខ្លីៗ ស្រីៗយើងគួរដឹងពីបញ្ហាទាក់ទងនឹងជំងឺប្រភេទនេះ។

១- មូលហេតុនាំឲ្យមានជំងឺ Vaginismus
ទោះមកទល់ពេលនេះ ក្រុមគ្រូពេទ្យជំនាញ រួមទាំងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅមិនទាន់រកឃើញមូលហេតុជាក់លាក់នាំឲ្យស្រីៗនាយើងកើតជំងឺប្រភេទនេះក៏ពិតមែន ប៉ុន្តែកត្តាប្រឈមមួយចំនួនត្រូវគេជឿថា អាចនាំឲ្យកើតជំងឺនេះដូចជា៖
– ទ្វារមាសមានទំហំតូចពេក
– ឈឺចាប់ពេលរួមភេទ
– ខូចទ្រង់ទ្រាយទ្វារមាស ក្រោយសម្រាលកូន
– ធ្លាប់ត្រូវបានគេបំពានផ្លូវភេទ (ឧ. ត្រូវគេរំលោភ)
– មានរោគស្ត្រីផ្សេងទៀត ដូចជា ជំងឺផ្សិតក្នុងទ្វារមាស
– ខ្លាចមានផ្ទៃពោះ
– ឈឺចាប់ខ្លាំងពេលរួមភេទដំបូង
– មានទំនាក់ទំនងមិនល្អជាមួយដៃគូរួមភេទ (ជំងឺ Vaginismus ក៏អាចកើតឡើងដោយសារបញ្ហាផ្លូវចិត្តដែរ)។
២- អាការៈផ្សេងៗ ពេលកើតជំងឺ
ទោះជារោគសញ្ញាជំងឺនេះអាចប្រែប្រួលតាមមនុស្សម្នាក់ៗ ប៉ុន្តែរោគសញ្ញាចម្បង គឺតឹងណែនសាច់ដុំទ្វារមាសក្នុងពេលរួមភេទ ធ្វើឲ្យប្រដាប់ភេទបុរសពិបាកជ្រៀតចូល។ យើងអាចមានអារម្មណ៍ឈឺ ក្រហាយ ពេលប្រដាប់ភេទបុរសព្យាយាមជ្រៀតចូល អាចធ្វើឲ្យអារម្មណ៍យើងខ្លាចរអាទៀតផង (ធ្វើឲ្យភាគីខាងស្រីគិតថា ការជ្រៀតចូលនោះអាចធ្វើឲ្យខូចទ្រង់ទ្រាយទ្វារមាស) ជាហេតុនាំឲ្យបាត់បង់ចំណង់ផ្លូវភេទ។

៣- វិធីសាស្ត្រព្យាបាល
ការព្យាបាលជំងឺនេះល្អបំផុត គឺធ្វើលំហាត់ប្រាណ និងទទួលការប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញ ខណៈករណីវះកាត់កម្រកើតមានណាស់។
– ប្រឹក្សាយោបល់៖ គួរណាត់ជួបអ្នកជំនាញខាងចិត្តសាស្ត្រ គួរឲ្យជឿទុកចិត្តបាន ព្យាយាមកាត់បន្ថយអារម្មណ៍ខ្មាសអៀន ប្រឹក្សាយោបល់រកដំណោះស្រាយ។ អ្នកជំនាញចិត្តសាស្ត្រអាចណែនាំយើងទាក់ទងទៅនឹងវិធីសាស្ត្រពេលរួមភេទផងដែរ។
– ធ្វើលំហាត់ប្រាណ៖ ធ្វើលំហាត់ប្រាណ ដូចជា លំហាត់ប្រាណបែប Kegel (គេងរាបស្មើ បញ្ឈរជង្គង់ លើកត្រគាកឡើងចុះៗ) អាចជួយឲ្យសាច់ដុំទ្វារមាសរលាបន្តិចម្តងៗ ឬអាចពិភាក្សាជាមួយអ្នកឯកទេសផ្លូវភេទ ដើម្បីទទួលបានការណែនាំអំពីលំហាត់ប្រាណផ្សេងៗ។
– ករណីវះកាត់៖ បើសិនជាវិធីសាស្ត្រខាងលើនៅតែគ្មានប្រសិទ្ធភាព យើងអាចជ្រើសរើសការវះកាត់ ដើម្បីពង្រីកទំហំទ្វារមាសដោយកាត់ជាលិការឹតត្បៀតទាំងនោះចោល។

ជំងឺ Vaginismus កើតឡើងលើស្ត្រីគ្រប់គ្នា ហើយវាបង្កឲ្យមានបញ្ហាក្នុងជីវិតផ្លូវភេទ។ គួរស្វែងយល់ពីមូលហេតុ រោគសញ្ញា និងវិធីព្យាបាលដើម្បីការពារទុកជាមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្ត្រីគ្រប់រូបគួរដឹងពីរោគសញ្ញានៃគីសដៃស្បូន
ចុចអាន៖ ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


