Connect with us

សុខភាព

ស្ត្រី​គ្រប់រូប​គួរ​ដឹង​ពី​រោគសញ្ញា​នៃ​គីស​ដៃ​ស្បូន​

បានផុស

នៅ

​តាមពិតទៅ ដុំ​គីស​ដៃ​ស្បូន​(Ovarian cysts) គឺជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅក្នុង ឬ​នៅលើ​ផ្ទៃ​នៃ​អូវែ ( ក្រពេញ​មេជី​វិត​ស្ត្រី​) ដែល​នៅ​សងខាង​ស្បូន​ស្ត្រី​។​

​ក​) រោគសញ្ញា​ប្រែប្រួល​តាម​ទំ​ហំនៃ​គីស​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាលដាល​ទៅក្រោយ​
  • ឈឺ​អាង​ត្រគាក​មុន​ចាប់ផ្តើម​មក​រដូវ ឬ​ពេល​រួមដំណេក (Dyspareunia)
  • ក្អួតចង្អោរ និង​មាន​អារម្មណ៍​ថា​ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ​
  • នោម​ញឹក ឬក៏​ពិបាក​នោម​
  • អាចមាន​ចុកពោះ​ខ្លាំង​ភ្លាមៗ ព្រមទាំង​ក្អួត និង​ក្តៅខ្លួន​
  • ភាគច្រើន​វា​វិវត្តន៍​ធំធាត់​ដោយ​ស្ងា​ម​ស្ងាត់​

​ខ​) មូលហេតុ​៖

​មូលហេតុ​នៃ​ជំងឺ​នេះ កើតឡើង​ទៅតាម​ប្រភេទ​នៃ​គីស​នីមួយៗ​:

១. Follicular cyst: ដោយ​វា​ពុំបាន​បញ្ចេញ​ពង​មេជី​វិត​។​

២. Corpus luteum cyst: ពង​មេជី​វិត​ត្រូវបាន​បញ្ចេញ ប៉ុន្តែ​រន្ធ​នោះ​ត្រូវបាន​បិទ​ជិត​វិញ​។​

​ដុំ​គីស​ទាំងពីរ​ប្រភេទ​នេះ​(១ និង​២)​មិនមាន​បញ្ហា​អ្វី​ទេ វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ទៅ ៣​ខែ​បន្ទាប់​។​

៣. Dermoidcysts: ផ្សំ​ទៅដោយ​ជាលិការ​ផ្សេងៗ​ដូចជា សក់ ស្បែក ឬក៏​ធ្មេញ​…​។ ករណីនេះ​កម្រ​ក្លាយជា​មហារីក​ណាស់​។​

៤. Cystadenomas: ផ្សំ​ដោយ​ទឹករំអិល​ខាប់ៗ ដែល​កើតចេញពី​ជាលិកា​អូវែ​

៥. Endometriomas: ផ្សំ​ដោយ​ឈាមរដូវ​ខាប់ៗ​ដែល​កើតចេញពី​កោសិការ​អង់ដូម៉ែត និង រីក​ធំធាត់​នៅក្រៅ​ស្បូន​។​

​គ​) ផលវិបាក​៖

  • ដុំ​គីស​ដែល​កើត​លើ​ស្ត្រី​ចំណាស់​ក្រោយពេល​អស់​រដូវ​អាច​ក្លាយជា​មហារីក​។​
  • Ovarian cyst Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្តាល​ឲ្យ​ចុកពោះ​ខ្លាំង​។​
  • Ovarian cyst Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្តាល​ឲ្យ​ចុកពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​គឺ​អាស្រ័យ​ទៅតាម រោគសញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​គីសៈ​

  • ករណី​ធម្មតា (​ប្រ​ភ​ទ​ដុំ​គីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺ​មិន​តម្រូវ​ឲ្យ​មានការ​វះកាត់​ទេ​។​
  • ករណី​ធ្ងន់ធ្ងរ គឺ​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់ៈ​ ∙ ការវះកាត់​ដោយ​បើក​ពោះ (Laparotomie) ∙ ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (Laparoscopic): ការវះកាត់​ដោយមាន​ស្នាមរបួស​តូច​មិនសូវមាន​ការឈឺចាប់ និង​អាច​បាន​ត្រលប់​ទៅផ្ទះ​ឆាប់រហ័ស​។​

​ការវះកាត់​ទាំងពីរ​នេះ​មាន​ប្រយោជន៍​សំខាន់​ដល់​ស្ត្រី ដោយ​រក្សាទុក​ដៃ​ស្បូន ជាពិសេស​ស្ត្រី​ដែល​នៅ​វ័យក្មេង អាច​ឲ្យ​មាន​បុត្រ​ទៅ​ថ្ងៃក្រោយ​។​

​បើសិន​ជាមាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​គ្រូពេទ្យ​ជំនាញ​ឯកទេស និង​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​កំណត់​ប្រភេទ​គីស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បានការ​ព្យា​ល​សមស្រប​៕​

អត្ថបទ៖ រស្មី​

សូមចុជអាន៖ ស្វែងយល់​អំពី​ប្រភេទ​ថ្នាំ និង​ការ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម