សុខភាព
ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ
ថ្វីបើអ្នកឆ្លងកូវីដ១៩ ភាគច្រើនអាចទទួលបានការព្យាបាល និងជាសះស្បើយវិញមែន តែទាំងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) អាមេរិក និងអង្គការសុខភាពពិភពលោក បានអះអាងថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចមានផលប៉ះពាល់រយៈពេលវែងលើរាងកាយដែរ។

បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក ផលប៉ះពាល់លើរាងកាយក្នុងរយៈពេលវែងក្រោយជាសះស្បើយពីជំងឺកូវីដ១៩ អាចថាជាករណីមិនសូវកើតមាន ប៉ុន្តែថាក៏បានកើតលើអ្នកបានជាសះស្បើយមួយចំនួនមកដែរ។ ផលប៉ះពាល់ទាំងនោះគឺកើតមានលើសរីរាង្គមួយចំនួនលើរាងកាយរួមមាន៖
- បេះដូង៖ អាចមានការរលាកលើសាច់ដុំបេះដូង
- តម្រងនោម៖ របួសតម្រងនោមរួចស្រាល់
- ប្រព័ន្ធផ្លូវដង្ហើម៖ សួតដំណើរការខុសប្រក្រតី
- ស្បែក៖ ឡើងកន្ទួល ជ្រុះសក់
- ប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន និងរសជាតិ បញ្ហាដំណេក ពិបាកផ្ចង់អារម្មណ៍ មានបញ្ហាលើការចង់ចាំ
- ផ្លូវអារម្មណ៍៖ បាក់ទឹកចិត្ត ថប់បារម្ភ និងអារម្មណ៍ប្រែប្រួល។

ចំណែកខាងអង្គការសុខភាពពិភពលោកវិញបានកត់សម្គាល់ពីផលប៉ះពាល់រយៈពេលវែងលើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ដែរថា អ្នកជាសះស្បើយអាចមានផលវិបាករយៈពេលវែងដូចខាងក្រោម។
- បេះដូង៖ ខូចសាច់ដុំបេះដូង បេះដូងខ្សោយ
- សួត៖ ខូចជាលិកាសួត សួតខ្សោយ
- ខួរក្បាល និងប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន ស្ទះដុំកំណកឈាមនៅសួត គាំងបេះដូង បញ្ហាសរសៃឈាមខួរក្បាល បញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ
- ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាតបាក់ទឹកចិត្ត និងបញ្ហាដំណេក
- បញ្ហាផ្សេងទៀត៖ ឈឺសន្លាក់ ឬសាច់ដុំ និងអស់កម្លាំង។

ដើម្បីបង្ការខ្លួនពីការឆ្លងវីរុសកូវីដ១៩ ជាការណែនាំយើងត្រូវពាក់ម៉ាសពេលចេញក្រៅ រក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រ លាងសម្អាតដៃឲ្យបានញឹកញាប់ និងជៀសវាងកន្លែងដែលមានមនុស្សច្រើនកកកុញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


