សុខភាព
ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣
បើតាមក្រសួងសុខាភិបាល ជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣ គឺថយចុះរហូត ៤៦% ចំពោះករណីស្លាប់មានការថយ ៥៤%។ នេះបើតាមការផុសលើទំព័រហ្វេសប៊ុកក្រសួង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

បើតាមក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម។ តាមរយៈសកម្មភាពទាំងអស់នេះ ក្រសួងបញ្ជាក់ថា ករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ មានថយចុះគួរឱ្យកត់សម្គាលបើបៀបធៀបនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ចំនួនករណីសរុបករណីគ្រុនឈាមមាន ១៨ ៩៨៧នាក់ ពោល គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន១៦ ៤០៣នាក់ ឬ ថយ ៤៦%។ ចំពោះករណីស្លាប់មាន ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ៥៣នាក់ ឬ ថយ ៥៤%។

បើតាមប្រភពដដែល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានចុះបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេស កន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ បន្ថែមពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសជាប្រចាំផងដែរ។

តាមរយៈការទទួលបានលទ្ធផលល្អពីការថយចុះករណីគ្រុនឈាមនេះ ក្រសួងសុខាភិបាល លើកទឹកចិត្តអាជ្ញាធរ រាជធានី ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកក្ដៅខ្លួនខ្លាំងភ្លាមៗមកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុតក្នុងអំឡុងពេល៤៨ម៉ោង។ ក្រសួង ក៏បានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគម្រូល្អក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម រួមជាមួយអាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការជំងឺគ្រុនឈាម ជូនប្រជាជនគ្រប់រូប ក្នុងគ្រប់រាជធានី ខេត្ត៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


