សុខភាព
ហេតុអ្វីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩តែម្តងមិនគ្រប់គ្រាន់?
វីរុសកូរ៉ូណាថ្មីបានកើតឡើងលើកដំបូងនៅទីក្រុងអ៊ូហាន ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ និងមានមនុស្សឆ្លងរហូតដល់រាប់ម៉ឺននាក់។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានដាក់ ឈ្មោះជាផ្លូវការថា COVID-19។

លោក Charles Chiu អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ UC San Francisco បានធ្វើការសិក្សាទៅលើវីរុសនេះតាំងពីមានការផ្ទុះឡើង និងផ្តល់នូវព័ត៌មានថ្មីៗអំពីវិធីចម្លង អាការៈអ្នកឆ្លង និងមូលហេតុអ្វីបានជាការធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់។

វីរុសកូរ៉ូណាថ្មី (COVID-19) នេះអាចចម្លងបានតាមរយៈដំណក់វត្ថុរាវដែលចេញពីការកណ្ដាស់ ឬការក្អកជាដើម។ លោក Chiu បានលើកឡើងទៀតថា វីរុសនេះមិនឆ្លងតាមខ្យល់អាកាសទេ។ វីរុសកូរ៉ូណាថ្មី (COVID-19) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់អ្នកឆ្លងជំងឺនេះដូចជាការចាប់ដៃ ការប៉ះពាល់នូវវត្ថុណាមួយដែលប៉ះដោយអ្នកឆ្លង រួចយកមកប៉ះច្រមុះ ភ្នែក និងមាត់របស់ខ្លួន។ មកដល់ពេលនេះមិនទាន់មានទិន្នន័យច្បាស់លាស់ថាតើវីរុសនេះអាចនៅបរិយាកាសខាងក្រៅបានយូរប៉ុណ្ណាទេ ប៉ុន្តែយោងតាមវីរុសកូរ៉ូណាផ្សេងទៀតដូចជា SARS វីរុសកូរ៉ូណាអាចនៅបានរហូតដល់ពីរថ្ងៃនៅសីតុណ្ហភាពជាង២០អង្សាសេ។ ម៉្យាងទៀត របាយការណ៍ថ្មីបានលើកឡើងថាវីរុសកូរ៉ូណាថ្មីនេះអាចឆ្លងតាមការបន្ទោបង់ដូចជាការធ្លាយនូវប្រព័ន្ធបង្ហូរទឹកដែលករណីនេះធ្លាប់កើតមានពេលផ្ទុះជំងឺ SARS។

វីរុសកូរ៉ូណាថ្មី (COVID-19) មានអត្រាស្លាប់ទាបជាងជំងឺ SARS ប៉ុន្តែខ្ពស់ជាងជំងឺផ្តាសាយ ដែលគិតជាភាគរយត្រឹមតែពីរភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់នេះអាចនឹងទាបជាងនេះ ប្រសិនជាមានទិន្នន័យច្បាស់លាស់របស់អ្នកឆ្លង ប៉ុន្តែដោយសារការមិនមានរោគសញ្ញាធ្វើឲ្យមានការពិបាកក្នុងការកំណត់។ លោកChiu បានបញ្ជាក់ថាការធ្វើរោគវិនិច្ឆ័យត្រឹមតែម្តងមិនអាចកំណត់ថាមនុស្សម្នាក់ឆ្លងវីរុសកូរ៉ូណាថ្មីនេះទេ ឬអ្នកជំងឺបានជាពីជំងឺនេះដែរ ព្រោះមនុស្សមួយចំនួនបានឆ្លង និងមិនមានរោគសញ្ញា ឬអាការៈអ្វីទាល់តែសោះ។
ការវិវត្តនៃវីរុសកូរ៉ូណាថ្មី (COVID-19) នឹងមានរោគសញ្ញាក្រោយប្រាំថ្ងៃនៃការឆ្លង ឬអាចក្នុងចន្លោះពី ២ទៅ១១ថ្ងៃ។ រោគសញ្ញាអាចមានលក្ខណៈដូចទៅនឹងផ្តាសាយ ហើយអ្នកជំងឺអាចជាសះស្បើយដោយមិនមានអាការៈធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់ធ្ងរ បន្ទាប់ពីថ្ងៃទីបួននៃការចេញរោគសញ្ញា អ្នកជំងឺអាចមានអាការៈពិបាកដកដង្ហើម និងជំងឺរលាកសួតដំណាក់កាលដំបូង និងកាន់តែធ្ងន់ធ្ងរនៅថ្ងៃទីប្រាំពីរ។ បន្ទាប់ពីថ្ងៃទី១១ អ្នកជំងឺដែលមានអាការៈធូរស្រាលនឹងជាសះស្បើយ។

លោក Chiu បានបន្ថែមទៀតថា ទោះបីជាអ្នកធ្លាប់ឆ្លងជំងឺនេះមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះក៏ដោយ ប៉ុន្តែនៅតែប្រឈមនឹងការឆ្លងជាថ្មី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


