Connect with us

សុខភាព

ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត

បានផុស

នៅ

វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រី ពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។

ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។

Pregnant Women with Covid-19 at Higher Risk of Premature Birth | The Rio  Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19?

ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។

Pregnancy Myths, Dos, and Don'ts

សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច?

ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។

សំណួរ៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនផ្ទៃ ឬកូនទើបកើតទេ?

Pregnancy and COVID-19 | Health Plus

ចម្លើយ៖ នៅមិនទាន់ដឹងថាតើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេល សម្រាលកូនឡើយ ហើយ​ក៏​មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។

សំណួរ៤.តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ?

ចម្លើយ៖ ជាពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេល បំបៅកូន

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣ចំណុច ដែលស្រ្តីមានហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩ទាបជាងបុរស

ចុចអាន៖ ម្ដាយ​បំបៅ​កូន​ដោយ​ទឹកដោះ​ក៏​អាច​ចាក់​វ៉ាក់សាំង​កូវីដ ថែម​ទាំង​ផ្ដល់​ការ​ការពារ​ដល់​ទារក​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម