សុខភាព
ការស្វែងយល់អំពី ជំងឺរលាកលំពែងស្រួចស្រាវ (pancréatite aiguë)!
លំពែង គឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ដែលយើងមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន ការជួយដល់ការរំលាយអាហារ (enzymes digestifs) និង ការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។

ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់នៅក្នុងផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះចំនួនបុរស និងស្ត្រី គឺមានចំនួនស្មើគ្នា ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្កមរណភាពផងដែរ។ ដូច្នេះទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ (urgence médicale) ។


ក. មូលហេតុ៖
មូលហេតុ ដែលបង្កឲ្យមានការរលាកដល់សរីរាង្គលំពែង គឺមានយ៉ាងច្រើន ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន:
– ការពិសាគ្រឿងស្រវឹងច្រើន ដែលមានរយៈពេលយូរ (alcoolisme chronique)
– បញ្ហាគ្រួសក្នុងផ្លូវទឹកប្រមាត់ ដែលធ្លាក់មកស្ទះ នៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)
– ការប្រើប្រាស់ថ្នាំមួយចំនួន ដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ និងមានជំងឺប្រចាំកាយផ្សេងៗទៀតដូចជា hémochromatose, maladie de Wilson, mucoviscidose …។
ខ. រោគសញ្ញា៖
រោគសញ្ញារបស់ជំងឺនេះរួមមាន
– ការឈឺចុកចាប់ក្នុងពោះខ្លាំងក្លាភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម
– មានការក្អួតចង្អោរ
– មានការទល់ខ្យល់ និងលាមក
– ការឡើងកម្ដៅខ្លួន
– មានការហត់ដង្ហក់ពិបាកដកដង្ហើម ។ ល។
គ. ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆយជំងឺនេះ គឺទាមទារនៅរោគសញ្ញាគ្លីនិក (symptômes cliniques) រួមផ្សំនិងការពិនិត្យឈាម (bilan sanguin) ការមើលអេកូពោះ ការថតស្គែននរ័ (scanner abdomino-pelvien avec injection)…។
ឃ) ការព្យាបាល៖
ការព្យាបាល គឺទាមទារត្រូវតែឲ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តិរបស់ជំងឺ។ “គ្រឿងស្រវឹង គឺជាមូលហេតុចម្បងមួយទៀតនៃគ្រោះថ្នាក់សុខភាព តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ! “៕


អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់អំពី ជំងឺរបេង!
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


