សុខភាព
កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក
ជំងឺមហារីកត្រូវបានគេដឹងថាជាមូលហេតុបង្កធំមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យមនុស្សយើងស្លាប់ច្រើនលើពិពភលោក។ កាលពីឆ្នាំ២០១៧ មានការប៉ាន់ប្រមាណថាមនុស្ស៩,៦លាននាក់ស្លាប់ដោយសារជំងឺមហារីកប្រភេទផ្សេងៗគ្នា ក្នុងនោះមនុស្សមានវ័យ៧០ឆ្នាំឡើងមានប្រហែល៤៦ភាគរយ។

ដើម្បីបន្ថយហានិភ័យកើតជំងឺមហារីក យើងគ្រប់គ្នាគួរដាក់បន្លែងាយរកប៉ុន្មានប្រភេទនេះ ចូលក្នុងរបបអាហារ។
១. ខាត់ណាខៀវ

ខាត់ណាខៀវ មានផ្ទុកសារធាតុ sulforaphaneដែលតាមការសិក្សារកឃើញថាអាចកាត់បន្ថយទំហំ និងចំនួនកោសិកាមហារីកដោះ បានរហូតដល់៧៥ភាគរយ។
ដូចគ្នាដែរ ការសិក្សាលើសត្វកណ្ដុរបានរកឃើញថា sulforaphaneក៏អាចជួយសម្លាប់កោសិកាមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយដុំសាច់បង្កជំងឺមហារីកបានជាង៥០ភាគរយ។
ការសិក្សាមួយចំនួនទៀតបានរកឃើញថាការញ៉ាំបន្លែដូចជាខាត់ណាខៀវបានច្រើន ក៏អាចមានទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀនធំផងដែរ។
២. ប៉េងប៉ោះ

ការសិក្សាបានរកឃើញថា ការញ៉ាំផ្លែប៉េងបោះជាប្រចាំក៏បានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។
គ្នាយើងអាចបន្ថែមផ្លែប៉េងប៉ោះពីរផ្លែទៅក្នុងរបបអាហារក្នុងមួយថ្ងៃ ដើម្បីទទួលបានគុណប្រយោជន៍ទាំងនេះ។
៣. រមៀត
រមៀតត្រូវបានគេដឹងជាយូរមកហើយថាមានផ្ទុកសារធាតុសំខាន់ៗជួយដល់សុខភាពមនុស្សយើង ក្នុងនោះក៏មានសារធាតុប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងផលរំខានដោយជំងឺមហារីកផងដែរ។
ការសិក្សាបានរកឃើញថា រមៀតមានសារធាតុជួយបន្ថយការរាលដាលកោសិកាមហារីកពោះវៀនធំ ដោយសារធាតុនៅក្នុងរមៀតបានរំខានដល់អង់ហ្សីមដែលធ្វើឲ្យមហារីកលូតលាស់។
ដូចគ្នាដែរ សារធាតុនៅក្នុងរមៀតក៏ជួយពន្យឺតការលូតលាស់កោសិកាមហារីកសួត សុដន់ និងក្រពេញប្រូស្តាតដូចគ្នា។
៤. ការ៉ុត

ការសិក្សាជាច្រើនបានរកឃើញថាញ៉ាំការ៉ុតច្រើនមានទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមាហារីកមួយចំនួន។ ការសិក្សាចំនួនប្រាំបានរកឃើញថាការញ៉ាំការ៉ុតអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពះរហូតដល់២៦ភាគរយ។
ការសិក្សាផ្សេងទៀតបានរកឃើញថាការញ៉ាំការ៉ុតជាប្រចាំក៏មានទំនាក់ទំនងក្នុងការកាត់បន្ថយការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតបាន១៨ភាគរយដែរ។
៥. ខ្ទឹមស

សម្រាប់គ្រឿងទេសមួយប្រភេទនេះវិញ មានផ្ទុកធាតុសកម្មមួយឈ្មោះថា allicinដែលអាចជួយសម្លាប់កោសិកាមហារីក។ ការសិក្សាមួយចំនួនបានរកឃើញថា ការញ៉ាំខ្ទឹមសជាប្រចាំបានចូលរួមកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន។
ការសិក្សាថ្មីៗជាច្រើនបានរកឃើញថារបបអាហារ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់មនុស្សយើងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមហារីក។ ដូចនេះ គ្នាយើងមិនគួររំលងអាហារងាយៗ ដូចបានរៀនរាប់ខាងលើនោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំពុងធ្វើការពីផ្ទះ? ទទួលទានអាហារសម្រន់ទាំងនេះដើម្បីជំនួយសុខភាព
ចុចអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


