KPT+
“ការស្រឡាញ់ភេទដូចគ្នា” មិនមែនជាជំងឺដែលត្រូវព្យាបាលឬជាបញ្ហាដែលត្រូវរិះគន់ឡើយ
“ការស្រឡាញ់ភេទដូចគ្នា” មិនមែនជាជំងឺដែលត្រូវព្យាបាលឬជាបញ្ហាដែលត្រូវរិះគន់ឡើយ ព្រោះវាពាក់ព័ន្ធនឹងមនោសញ្ចេតនាបេះដូង ឬ ជាអារម្មណ៍ស្នេហា មិនទាក់ទងនឹងវេជ្ជសាស្ត្រនោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធ ម៉ីសន សុធារី នៅក្នុងការ Live ផ្ទាល់ជាមួយហ្វេនកាលពីយប់មិញ។

ម្ចាស់ស្នាដៃសៀវភៅ ពេលវេលា រូបនេះ បានឆ្លើយនឹងសំណួរទៅនឹងអ្នកគាំទ្រដែលសួរថា តើអ្នកស្រឡាញ់ភេទដូចគ្នា អាចព្យាបាលដែរទេ? ដោយអ្នកស្រីមានប្រសាសន៍ថា ទាំងការស្រឡាញ់ភេទដូចគ្នា ឬភេទផ្ទុយគ្នា ឬមានទំនោរស្នេហាជាមួយអ្នកវ័យខុសគ្នាឆ្ងាយក៏ដោយ សុទ្ធតែមិនពាក់ព័ន្ធនឹងជំងឺឡើយ។ ការស្រឡាញ់ ពាក់ព័ន្ធតែនឹងរឿងមនោសញ្ចេតនាប៉ុណ្ណោះ ដូច្នេះទោះបីពួកគេស្រឡាញ់ភេទអ្វី អាយុប៉ុនណា ឥតត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រទេ។
អ្នកស្រី ក៏បានបន្ថែមថា តាមពិតមនុស្សស្រឡាញ់ភេទដូចគ្នា ក៏មិនគួរណាត្រូវរងការរិះគន់បំបាក់ទឹកចិត្តនោះដែរ។ ពួកគេគួរតែបានការគាំទ្រពីគ្រួសារឱ្យបានច្រើន ព្រោះពួកគេត្រូវសង្គមមិនសូវផ្ដល់តម្លៃស្រាប់ហើយ ជាពិសេសជំទង់ៗ ពួកគេត្រួវការឪពុកម្ដាយខ្លាំងណាស់ រាល់ពេលពេលពួកគេជួបបញ្ហា។ ប្រសិនបើអាណាព្យាបាលមិនអើពើទៀត មុខតែក្មេងទាំងប្រឈមនឹងជំងឺបាក់ទឹកចិត្តមិនខាន។ រីឯទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ឱ្យតែពួកគេមានភាពស្មោះត្រង់ក្នុងទំនាក់ទំនង វាជារឿងស្នេហាធម្មតា មិនថាភេទណា គួរតែមិនខុសឆ្គងទេ។

ស្ថាបនិកគេហទំព័រអានប្រលោមលោក Meysansotheary.com បញ្ជាក់ទៀតថា ប្រសិនបើមាននរណាម្នាក់ ចូលមកនៅក្នុងជីវិតរបស់យើង ព្រោះតែឃើញយើងល្អ យើងពូកែ យើងស្អាត នោះជាមនោសញ្ចេតនាធម្មតាប៉ុណ្ណោះ ។ ដែលអាចហៅបានថា «ស្រឡាញ់គ្នា» គឺស្រឡាញ់ទាំងចំណុចមិនល្អរបស់យើងទៀត។ ហេតុនេះ សូមនឹងពិចារណាអំពីតម្លៃនៃការពិតរបស់បេះដូងយើងជាអទិភាព ចំណែកការទទួលស្គាល់ឬមិនយល់ព្រមពីអ្នកដទៃ ជារឿងបន្ទាប់បន្សំ។
មួយវិញទៀត ធ្វើឱ្យមនុស្សដែលយើងស្រឡាញ់រងការលំបាក ឬធ្វើឱ្យគេបានក្ដីសុខ! នោះទើបជាបញ្ហាចម្បង! ប្រសិនយើងមិនបានបង្កបញ្ហាដល់សង្គមទេ យើងជាមនុស្សមានសិទ្ធិស្រលាញ់ដូចគេឯង។
ទាំងនេះ ជាការបកស្រាយនូវទស្សនរបស់អ្នកនិពន្ធល្បីឈ្មោះរូបនេះ នៅក្នុងការ Live និយាយពីប្រលោមលោកប្រភេទ BL ដំបូងរបស់ខ្លួនដែលត្រៀមចេញផ្សាយនាពេលខាងមុខគឺរឿង “ថ្ងៃណាមួយ”៕

អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកនិពន្ធឆ្លើយតបរឿងដែលថា អ្នកស្រុកខ្មែរចូលចិត្តរិះគន់ (មានវីដេអូ)
ចុចអាន៖ បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


