Connect with us

KPT+

បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី

បានផុស

នៅ

កម្រងរឿងក្ដីព្រហ្មទណ្ឌ យ៉ាងចាក់ស្រ្តេសពី សុភាប្រុស ចំនួន៤រឿង ពេលនេះប្រិយមិត្កអាចអានបានដោយសេរីនៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ក្រោយគេហទំព័រ Meysansoteary.com សម្ពោធជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ហ្វេនៗដែលនិយមប្រលោមលោកស៊ើបអង្កេត ប្រាកដជាមិនទាន់ភ្លេចទេនូវសំណុំរឿងក្ដីរបស់ សុភាប្រុស ទាំង ៤ ខ្សែ ដែលធ្លាប់អានដាច់បាយដាច់ទឹក ដាច់ទាំងយប់ទៀតនោះ ឥឡូវនេះប្រិយមិត្តអាចចូលអានម្ដងទៀតលើគេហទំព័រអ្នកនិពន្ធដោយមិនគិតថ្លៃឡើយ។ ចំណែកប្រិយមិត្តមិនទាន់អានប្រលោមលោកទាំងនេះ ក៏អាចចូលអានបានដោយហ្វ្រីៗដូចគ្នា។

សំណុំរឿងយ៉ាងអាថ៌កំបាំង បំបែកក្ក្ដីយ៉ាងស្មុគស្មាញ ធំៗចំនួន៤រឿងនោះរួមមានរឿង “ស្ទូឌីយោលេខ7” រឿង “ម៉ោង១២រំលងអាធ្រាត្រនៅសង្កាត់លេខ១” រឿង “សំណុំឯកសារZ22” និងរឿង “គម្រោងការណ៍សម្ងាត់២០៣៥” ។

ក្រៅពីប្រលោមលោកទាំង៤នេះ ក៏មានប្រលោមលោកមនោសញ្ចេតនាជាច្រើនរឿង ក៏ដូចជាសៀវភៅល្អៗផ្សេងទៀតដែលអាចអានគ្មានដែកកំណត់ផងដែរ។

ចាំអីទៀត! ចូលទៅអានហ្វ្រីៗ កុំឱ្យអផ្សុកកំលុងនៅផ្ទះ!

អត្ថបទ៖ សន្យា

ចុចអាន៖ មិន​ធម្មតា! ប្រលោមលោក “បេះដូង​មេគង្គ” ទាក់ចិត្ត​ដល់​តួឯក​ប្រុស ស្រទន់​មន្ត​ស្នេហ៍ ស្លុង​អារម្មណ៍​តាម​សាច់រឿង

ចុចអាន៖ ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម