KPT+
អ្នកនិពន្ធឆ្លើយតបរឿងដែលថា អ្នកស្រុកខ្មែរចូលចិត្តរិះគន់ (មានវីដេអូ)
អ្នកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធជើងចាស់មួយរូបដែលបានខាបយកដួងចិត្តមិត្តអ្នកអានគ្រប់ស្រទាប់ ជាពិសេសជានិមិត្តរូបរបស់យុវវ័យដែលនិយមអានសៀវភៅនាពេលបច្ចុប្បន្ននេះ ទាំងរឿងមនោសញ្ចេតនា អាគមអូមអាមនិងស៊ើបអង្កេតអស់ពេលជាច្រើនឆ្នាំមកហើយ។
ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន អ្នកនិពន្ធរូបនេះបានដាក់ជាសំណួរចំនួន ៧ នៅលើផេក ម៉ីសន សុធារីនិពន្ធ ដែលបណ្ដាអ្នកគាំទ្រការអានសៀវភៅបានចោតសួរទៅកាន់គាត់។
សំណួរគ្នាយើងសួរខ្ញុំ៖
១ តើហេតុអ្វីមនុស្សខ្លះឈឺចាប់ទាំងរកមិនឃើញមូលហេតុច្បាស់សម្រាប់ដោះស្រាយ?
២ តើកូវីដជាបញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ននេះឬអ្វីផ្សេង?
៣ ហេតុអ្វីអ្នកស្រុកខ្មែរនិយមរិះគន់គ្នា?
៤ ហេតុអ្វីមនុស្សមានទេពកោសល្យមានគេ Like តិចជាងមនុស្សតែស្ករលើបណ្ដាញសង្គម?
៥ ធ្វើយ៉ាងណាសរសេររឿងបានកម្រិតដូចបង?
៦ ដូចម្ដេចបានជាឃ្លីបមួយបងនិយាយថា ជោគជ័យខ្លះមិនធ្វើឲ្យសប្បាយចិត្ត?
៧ ឆ្លើយតបបែបណាចំពោះមនុស្សដែលឲ្យតម្លៃយើងទាប?
ខ្ញុំនឹងឆ្លៀតធ្វើវីដេអូឆ្លើយ សូមរើសយកបីក្នុងចំណោមនេះ!
ក្រោយពេលស្រង់មតិរួមដែលបានជ្រើសរើសច្រើនជាងគេរួចមក អ្នកនិពន្ធក៏សម្រេចចិត្តចេញជាឃ្លីបវីដេអូមួយទាក់ទងនឹងរឿងដែលថា ” ហេតុអ្វីអ្នកស្រុកខ្មែរនិយមរិះគន់គ្នា ? ”
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!
ចង់ដឹងអ្នកនិពន្ធនឹងចេញឃ្លីបវីដេអូណាបន្តទៀត មិត្តអ្នកអានអាចចុចឡាចផេករបស់និពន្ធ ម៉ីសន សុធារី អ្នកនិពន្ធ ឬអាចអានប្រលោមថ្មីៗជាច្រើនផ្សេងទៀតនៅលើវេបសាយ ម៉ីសន សុធារី !
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ