Connect with us

KPT+

វិធីអប់រំកូនបែបអហិង្សា ៣យ៉ាង ឪពុកម្ដាយគួរស្វែងយល់

បានផុស

នៅ

ការ​ដាក់​ទណ្ឌកម្ម​ដោយ​វាយ​ពេល​កូន​ធ្វើ​ខុស​ ទំនង​ជា​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​នោះ​ទេ​។ ការសិក្សា​ខ្លះ​បង្ហាញ​ថា​ប៉ា​ម៉ាក់​វាយ​កូន​ព្រោះ​តែ​កូន​និយាយ​កុហក ​នឹង​ធ្វើ​ឲ្យ​កូន​កាន់តែ​ចេះ​និយាយ​កុហក​ថែម​ទៀត ដើម្បី​រួច​ផុត​ពីការ​វាយ​របស់​ប៉ា​ម៉ាក់​។ ខាង​ក្រោម​នេះ​ជា​តិច​និក​អប់​រំ​កូន​ដោយ​មិន​ប្រើ​ហិង្សា​មួយ​ចំនួន​ ប៉ាម៉ាក់​គួរ​ពិចារណា​អនុវត្ត​មុន​ឈានដល់​ដាក់ទណ្ឌកម្ម​កូន​។

១. សួរ​សិន​មុន​​ដាក់​ទណ្ឌកម្ម​

Welcome to The Visible Embryo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ា​ម៉ាក់​កុំ​ឃើញ​កូន​ធ្វើ​ខុស ឬ​ធ្វើ​មិន​ត្រូវ​ចិត្ត​ខ្លួន ក៏​សម្រេច​ចិត្ត​វាយ​ដាក់​ទណ្ឌ​កម្ម​កូន​ភ្លាម​ៗ​ដែរ​នោះ​។ ដូច​គ្នា​ដែរ ក៏​មិន​គួរ​ស្រែក​ដាក់​កូន​ភ្លាម​ៗ​ដែរ​ ពេល​ឃើញ​គេ​ធ្វើ​ខុស ការ​ស្រែក​គំហក​ដាក់​កូន​ ដូច​ជា​យើង​ធ្វើ​ឲ្យកូន​​ភ័យ និង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​ដែរ​។ ប៉ា​ម៉ាក់​ត្រូវ​សួរ​នាំ​កូន​ជាមុន​សិន​ ថា​មក​ពី​អ្វី​បាន​ជា​គេ​ធ្វើ​ខុស ឬ​ធ្វើ​ទង្វើ​បែប​ហ្នឹង​។

ពេល​ខ្លះ​កូន​មិន​បាន​ដឹង​ទេ​ថា​អ្វី​ដែល​គេ​កំពុង​ធ្វើ​គឺ​ជា​កំហុស ឬ​អាច​ថា​គេ​យល់​ខុស​ក៏​ថា​បាន​។ ប៉ា​ម៉ាក់​ត្រូវ​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្បាស់ ទើប​អាច​ជួយ​កូន​កែ​តម្រូវ​កំហុស និង​ដឹង​ថា​ទង្វើ​ដែល​គេ​ធ្វើ​ជា​រឿង​មិន​ល្អ ហើយ​លើក​ក្រោយ​មិន​ធ្វើ​កំហុស​ទៀត​។

ប៉ា​ម៉ាក់​ក៏​អាច​ប្រាប់​កូន​ដែរ​ពេល​កូន​ធ្វើ​ខុស អាច​និយាយ​​ថា៖ «​ប៉ា ឬ​ម៉ាក់​ខឹង​កូន» ដើម្បី​ឲ្យ​កូន​ដឹង​ថា​ទង្វើ​របស់​គេ​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មិន​សប្បាយ​ចិត្ត​ ជា​ជាង​វាយ​កូន​។

២. ប្រាប់​ហេតុ​ផល​ដល់​កូន​

Why Asian-American racism is rampant during the coronavirus | Penn Today

កូន​ធំ​បន្តិច​អាច​និយាយ​ស្ដាប់​គ្នា​បាន និង​អាច​ដឹង​ពី​កំហុស​ប្រើ​ប៉ា​ម៉ាក់​ពន្យល់​ប្រាប់។ ពន្យល់​កូន​ឲ្យ​ដឹង​ពី​អារម្មណ៍​អ្នក​ដទៃ បើ​កូន​បាន​ធ្វើ​ទង្វើ​មិន​ល្អ​លើ​អ្នក​ផ្សេង។​ ឧទាហរណ៍​ថា ប៉ា​ម៉ាក់​​អាច​ឲ្យ​កូន​គិត ថា​តើ​ក្មេង​ដទៃ​​មាន​អារម្មណ៍​បែប​ណា បើ​កូន​បំផ្លាញ​ប្រដាប់​លេង​របស់​គេ​ ជាង​ជាង​ស្រែក​សម្លុត​ ឬ​វាយ​កូន​ពេល​ធ្វើ​ខុស​។ សំខាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ដឹង​ពី​ផល​កើត​ចេញពី​ទង្វើ​របស់​គេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​បារម្ភ ឬ​មិន​សប្បាយ​ចិត្ត​។

៣. គិត​ឲ្យ​បាន​​ច្រើន​ដង

I Won't Raise My Daughter The Same Way My Chinese Parents Raised Me |  HuffPost Canada Life

មុន​សម្រេច​ចិត្ត​វាយ​កូន ប៉ា​ម៉ាក់​ត្រូវ​គិត​ឲ្យ​បាន​ច្រើន​ដង​ដែរ ថា​ពិត​ជា​​ត្រូវ​ប្រើ​ទណ្ឌ​កម្ម​ប្រភេទ​នេះ?​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា មិន​មែន​រាល់​កំហុស​ដែល​កូន​ធ្វើ​សុទ្ធ​តែ​ដល់​ថ្នាក់​ត្រូវ​ដាក់​ទណ្ឌ​កម្ម​ដោយ​វាយ​ដំ​នោះ​ទេ​។ ឧទាហរណ៍​ថា កូ​ន​បាន​ធ្វើ​ខុស​ពី​អ្វី​ដែល​បាន​និយាយ​គ្នា មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ដាក់​ទណ្ឌ​កម្ម​កូន​ទេ នេះ​អាច​ថា​កូន​បាន​រៀន​វិធី​ថ្មី​សម្រាប់​ខ្លួន​គេ​។

ដូច​គ្នា​ដែរ ពេល​ខ្លះ​ប៉ា​ម៉ាក់​ត្រូវ​គិត​ឡើង​វិញ​ដែរ​ថា តើ​យើង​រំពឹង​ខ្ពស់​លើ​កូន​ពេក និង​ដាក់​សម្ពាធ​លើ​កូន​ពេក​ឬ​យ៉ាងណា។ ការ​ដាក់​សម្ពាធ​លើ​កូន​ពេក អាច​នាំ​ឲ្យ​កូន​កើត​ស្ត្រេស ហើយ​ក្មេង​មិន​ចេះ​គ្រប់​គ្រង​ស្ត្រេស​ដូចជា​មនុស្ស​ធំ​ទេ​។ ដូច​នេះ​ពេល​ខ្លះ ប៉ា​ម៉ាក់​គួរ​ទុក​ឱកាស​ឲ្យ​កូន​ធ្វើ​តាម​វិធី​គេ​ខ្លះ ហើយ​ប៉ា​ម៉ាក់​ជា​អ្នក​តាម​សង្កេត និង​ជួយ​ណែ​នាំ​ជា​ក្រោ​យ​វិញ​ទើប​ល្អ។ ប៉ា​ម៉ាក់​ត្រូវ​ចាំ​ដែរ​ថា មិន​មែន​គ្រប់​រឿង​ដែល​​កូន​ធ្វើ​ខុស​ពី​អ្វី​យើង​ចង់​បាន​ជា​កំហុស​នោះ​ទេ​ តែ​អាច​ជា​វិធី​ដែល​កូន​ចូល​ចិត្ត និង​ជួយ​ដល់​ការ​លូត​លាស់​របស់​គេ​ទៅ​វិញ​ទេ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តាមដានឱ្យមែនទែនបើឃើញកូនៗមានរោគសញ្ញាទាំងនេះ

ចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម