KPT+
តាមដានឱ្យមែនទែនបើឃើញកូនៗមានរោគសញ្ញាទាំងនេះ
ជំងឺធ្លាក់ទឹកចិត្តចំពោះកុមារអាចដឹងយ៉ាងដូចម្តេចបាន ហើយមានជម្រើសព្យាបាលជាដែរទេ? ទាំងនេះគឺជាសំណួរដ៏គួរឱ្យព្រួយបារម្ភក្នុងទ្រូងឱពុកម្តាយទូទៅ។ ជាទូទៅជំងឺធ្លាក់ទឹកចិត្តចំពោះកុមារតែងតែមាន សញ្ញាព្រមានឱ្យដឹងប្រសិនបើអាណាព្យាបាលយកចិត្តទុកដាក់។

តើកុមារៗពិតជាអាចរងជំងឺធ្លាក់ទឹកចិត្តដែរ?
ត្រូវហើយ អាច! ការធ្លាក់ទឹកចិត្តរបស់កុមារគឺខុសគ្នាពី “ក្រៀមក្រំ” ធម្មតាៗ ដែលអារម្មណ៍អស់សង្ឃឹមតែងកើតមានជាប្រចាំថ្ងៃទៅតាមការរីកចម្រើននៃវ័យ។
គ្រាន់តែក្មេងហាក់ដូចជាក្រៀមក្រំមិនមានន័យថាគេកំពុងមានជំងឺធ្លាក់ទឹកចិត្តគួរឱ្យកត់សម្គាល់នោះទេ។ តែប្រសិនបើភាពក្រៀមក្រំក្លាយជាមានជាប់លាប់ឬរំខានដល់សកម្មភាពសង្គមធម្មតា មិនសូវចំណាប់អារម្មណ៍ការងារសាលារៀនឬជីវិតគ្រួសារ អាចបង្ហាញថា កូនមានជំងឺធ្លាក់ទឹកចិត្ត។ សូមចងចាំថា ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺធ្ងន់ធ្ងរ តែក៏អាចព្យាបាលបាន។

តើអាចដឹងបានយ៉ាងដូចម្តេចថាកូនមានរោគធ្លាក់ទឹកចិត្ត(Depression)?
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះកុមារខុសគ្នាពីមនុស្សពេញវ័យ។ ការសិក្សាផ្នែកវេជ្ជសាស្ត្របង្ហាញថា ដើម្បី “បិទបាំង” អារម្មណ៍ធ្លាក់ទឹកចិត្ត កុមារៗបង្ហាញអាកប្បកិរិយាខាងក្រៅជាលកខណៈខឹង ឬមានភាពទុក្ខព្រួយ សោកសៅនិងការផ្លាស់ប្តូរអារម្មណ៍។

សូមពិនិត្យមើលរោគសញ្ញាធ្លាក់ទឹកចិត្តចំពោះកុមាររួមមាន៖
ឆាប់ខឹងឬខឹង
អារម្មណ៍សោកសៅនិងភាពអស់សង្ឃឹមឥតឈប់ឈរ
ការដកខ្លួនចេញពីសង្គម
បង្កើនភាពប្រែប្រួលទៅនឹងការបដិសេធ
ការផ្លាស់ប្តូរចំណង់អាហារ – ទាំងកើនឡើងឬថយចុះ
ការផ្លាស់ប្តូរនៃការគេង – ការគេងមិនលក់ឬការគេងច្រើនពេក
សំឡេងស្រែកឬយំ
ការលំបាកក្នុងការផ្តោតអារម្មណ៍
អស់កម្លាំងនិងថាមពលទាប
ការត្អូញត្អែររាងកាយ (ដូចជាឈឺពោះឈឺក្បាល)

អារម្មណ៍នៃភាពគ្មានតម្លៃឬកំហុស
ការគិតឬការផ្តោតអារម្មណ៍ខ្សោយ
មានគំនិតនៃការធ្វើអត្តឃាត
មិនមែនកុមារទាំងអស់សុទ្ធតែមានរោគសញ្ញាគ្រប់ចំណុចខាងលើទេ។ ភាគច្រើនកុមារ នឹងបង្ហាញរោគសញ្ញាផ្សេងៗគ្នា នៅតាមពេលវេលាខុសៗគ្នានិងនៅកន្លែងផ្សេងៗគ្នា។ ទោះបីជាកុមារខ្លះអាចបន្តដំណើរការបានល្អក្នុងបរិស្ថានដែលមានរចនាសម្ព័ន្ធក៏ដោយ កុមារភាគច្រើនដែលមានជំងឺធ្លាក់ទឹកចិត្តគួរឱ្យកត់សម្គាល់នឹងទទួលរងនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងសកម្មភាពសង្គម ការបាត់បង់ចំណាប់អារម្មណ៍លើសាលារៀននិងលទ្ធផលនៃការសិក្សាមិនល្អឬការផ្លាស់ប្តូររូបរាង។ កុមារក៏អាចចាប់ផ្តើមប្រើប្រាស់គ្រឿងញៀនឬអាល់កុលផងដែរ ជាពិសេសប្រសិនបើពួកគេមានអាយុលើសពី ១២ ឆ្នាំ។

ថ្វីត្បិតតែ Depression កម្រកើតមានចំពោះយុវជនអាយុក្រោម ១២ ឆ្នាំមែន ប៉ុន្តែក្មេងតូចៗប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងហើយអាចធ្វើបានយ៉ាងរហ័សនៅពេលពួកគេតូចចិត្តឬខឹង។ កុមារដែលមានប្រវត្តិគ្រួសារមានអំពើហឹង្សា ការសេពគ្រឿងស្រវឹងឬការរំលោភបំពានលើរាងកាយឬផ្លូវភេទ គឺមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតក៏ដូចជាអ្នកដែលមានរោគសញ្ញាធ្លាក់ទឹកចិត្តដែរ។
ជារឿយៗគេមិនធ្វើរោគវិនិច្ឆ័យនិងព្យាបាលទេ ពីព្រោះអាចបញ្ជូនទៅផ្លាស់ប្តូរអារម្មណ៍និងធ្វើការពង្រឹងផ្លូវចិត្តធម្មតា។
ប្រែសម្រួល៖ សុភា
ប្រភព៖ webmd
ចុចអាន៖ បើឪពុកម្ដាយមិនគាំទ្រគោលដៅជីវិតរបស់កូន គួរធ្វើដូចម្តេចវិញ?
ចុចអាន៖ សកម្មភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើលំហាត់កិច្ចការសាលា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


