សុខភាព
សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល
ជាទូទៅ កូនក្មេងរពឹស ឆ្ងល់ច្រើន ចូលចិត្តលេងច្រើន ហើយក្មេងគឺជាវ័យដែលមិនទាន់មានការយល់ដឹងច្បាស់ដូចមនុស្សចាស់ទេ។ ហេតុនេះហើយទើបពេលខ្លះកូនតូចៗ តែងធ្វើអ្វីមួយដោយមិនចេះគិត ហើយសាងកំហុសច្រើនដោយមិនដឹងខ្លួន។ ប្រសិនបើកូនតូចធ្វើអ្វីមួយខុស ម៉ាក់ប៉ាមិនគួរបង្រៀនកូនពីកំហុសដោយប្រើហឹង្សានោះទេ ខាងក្រោមជាតិចនិកល្អៗដែលបានចែករំលែកពីម៉ាក់ប៉ាមានបទពិសោធន៍ណែនាំឲ្យកូនល្អដោយមិនប្រើធម៌ក្តៅ៖
១. ស្តាប់ហេតុផល
កាស្តាប់ឲ្យដឹងហេតុផលច្បាស់លាស់គឺសំខាន់ណាស់។ បើកូនធ្វើអ្វីមួយលើសលប់ ម៉ាក់ប៉ាគួរឲ្យកូនរៀបរ៉ាប់ពីដំណើរដើមទងរឿងនៃហេតុសិន ចាំសម្រេចថាគួរដោះស្រាយដោយប្រើវិធីណា មិនគួរឃើញកូនខុសភ្លាម វ៉ៃកូនភ្លាមៗទេ។
២.និយាយស្រួលៗ

បងស្រី វុទ្ធី ជាស្រ្តីមេផ្ទះ រស់នៅភ្នំពេញ បានឲ្យដឹងថា នៅពេលដែលកូនតូចៗធ្វើខុស មិនគួរស្រែក ឬនិយាយសម្លុតៗដាក់កូនទេ ទោះកូនធ្វើខុសអ្វីមួយ គួរនិយាយតាមសម្រួល ហើយប្រដៅកូនឲ្យល្អវិញ។ បងស្រីឲ្យដឹងថា កាលណាដែលយើងស្រែកខ្លាំងៗដាក់កូន កាន់តែធ្វើឲ្យក្មេងខ្លាច ហើយអ្វីដែលសំខាន់ កូនៗអាចនឹងដកខ្លួនចេញពីយើង មិនហ៊ាននៅជិតម៉ាក់ប៉ាទេ។
៣.បង្រៀនឲ្យស្គាល់ពីផលដែលទទួលបានពីកំហុស
ពន្យល់ពីផលដែលទទួលបានដោយសម្តីទន់ តែឲ្យម៉ឺងម៉ាត់ ប្រសិនបើកូននៅតែមិនស្តាប់ ឬធ្វើអ្វីមិនសមគួរខ្លាំង។ ឧទាហរណ៍ថា កូនតូចធ្វើឲ្យក្មេងដទៃយំដោយចេតនា ហើយមិនព្រមសុំទោស ម៉ាក់ប៉ាគួរព្រមានកូនថា នឹងមិនឲ្យកូនលេងជាមួយអ្នកណាទៀត ឬឈប់ឲ្យលេងជាមួយតុក្កតាទៀតសម្រាប់ថ្ងៃនេះ។ នេះជាការចែករំលែកពីបងប្រុស ធារ៉ា ជាអ្នកគ្រូបង្រៀនម្នាក់ រស់នៅភ្នំពេញ។

៤.កំណត់វិន័យឲ្យបានល្អ
ក្រៅពីប្រើប្រាស់ពាក្យផ្អែម ថ្នមៗ និងមិនប្រើធម៌ក្តៅប្រដៅកូន ម៉ាក់ប៉ាគួរកំណត់វិន័យឲ្យកូនឲ្យបានល្អ និងម៉ឺងម៉ាត់ជានិច្ច។ ប្រសិនបើកូនធ្វើអ្វីមួយខុស ម៉ាក់ប៉ាគួរដាក់វិន័យឲ្យកូនដឹងថា បើធ្វើរឿងនេះមិនសមគួរ ពួកគេ នឹងត្រូវពិន័យបែបនេះ (ឧ. ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឲ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ) ប៉ុន្តែ បើកូនធ្វើល្អនូវរឿងអ្វីមួយ ម៉ាក់ប៉ាក៏ត្រូវមានពាក្យសរសើរ និងលើកទឹកចិត្តកូន ដើម្បីជំរុញឲ្យកូនធ្វើរឿងត្រឹមត្រូវបានច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hellokrupet
សូមចុចអាន៖ អនុវត្តបែបនេះបាន ទោះអង្គុយធ្វើការក៏អាចស្រកគីឡូបានដែរ
សូមចុចអាន៖ មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួនយើងប្រែប្រួលម៉េចខ្លះ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoឃាត់ខ្លួនមនុស្ស ១០នាក់ ទាំងម្ចាស់ទីតាំង ២នាក់ សង្ស័យផ្តល់កន្លែងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ


