Connect with us

KPT+

ចង់​ទៅ​ប្រទេស​ជប៉ុន ​គួរ​ដឹង ​១០ ​ចំណុច​នេះ​ជា​មុន​សិន

បានផុស

នៅ

ជប៉ុន ​​ជា​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ ​សូម្បី​តែ​ទេសចរណ៍​ក៏​មាន​​ភាព​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ ប្រទេស​នេះ​ពិត​ជា​ស្ថានសួគ៌​ក្រោម​មេឃ ​ព្រោះ​ថា​គ្រប់​កន្លែង​កម្សាន្ត​និង​ម្ហូប​អាហារ​ពិត​ជាពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​យើង។ ប្រាកដ​មែន​ហើយ ​យើង​ពិត​ជា​មិន​ចង់​ក្លាយ អ្នក​ទេសចរ​ដែល​មិន​ដឹង​អ្វី​ទាំង​អស់​និង​គ្មាន​ទិស​ដៅ​ដើរ​ទៅ​ទី​កន្លែង​ណា​នោះ​ទេ។

ថ្ងៃ​នេះ Kpt Plus ណែនាំ​ពី​គន្លឹះ​ខ្លះ​សម្រាប់​ភាព​ងាយ​ស្រួល​នៅ​ពេល​ទៅ​លេង​ប្រទេស​ជប៉ុន!

១. ធុង​សំរាម​មាន​តិច​និង​នៅ​ឆ្ងាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​យើង​ទៅ​លេង​ប្រទេសជប៉ុន​​មិន​មាន​ភាព​ងាយ​ស្រួលទេ​ក្នុង​ការ​រក​ធុង​សំរាម។ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ដើរ​លេង​និង​ញ៉ាំ​អាហារ​តាម​ដង​ផ្លូវ​ យើង​គួរ​មាន​ថង់​សម្រាប់​ដាក់​សំរាម​របស់​ខ្លួន​ឯង​ និង​នាំ​វា​តាម​ខ្លួន​មុន​នឹង​រក​ធុង​សំរាម​ឃើញ។

២. ជួល Wi-Fi តាម​ខ្លួន

បើ​មិន​មាន​អ៊ិនធរណិត​ទេ​ យើងប្រាកដ​ជា​ស្លាប់​ជា​មិន​ខាន។ នៅ​តូក្យូមាន​ទី​កន្លែង​ជា​ច្រើន​ដែល​យើង​គួរ​តែ​ទៅ​កម្សាន្ត​ ប៉ុន្តែ​យើង​ប្រាកដ​ជា​ពិបាក ​ប្រសិនបើ​គ្មាន​ប្រព័ន្ធ​អ៊ិនធរណិតដើម្បី​​ប្រើប្រាស់​ដូច​ជា ​នៅ​លើរថយន្ត​និង​រថភ្លើង​ក្នុង​ការ​រក​ទី​តាំង​តាម​រយៈ Google Maps។

៣. JR Pass ប្រហែល​ជា​មិន​សម​នឹង​អ្នក​ទេ

បើ​យើងមិន​មាន​គម្រោង​ក្នុង​ការ​ដើរ​​ច្រើន​កន្លែង​នៅ​​ប្រទេស​ជប៉ុន​ទេ JR Pass គ្រាន់​តែ​ ជួយ​កាត់​បន្ថយ​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ការ​ចំណាយ​ប្រាក់​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ​តាម​រយៈ JR Pass ។

៤. កាត​ឥណទាន​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ជា​ការ​រំពឹង​ទុក

មនុស្ស​ច្រើន​បាន​និយាយ​ថា ប្រទេស​ជប៉ុន​មាន​ការ​ប្រើប្រាស់កាត​ឥណទាន​តិច​ណាស់​តែ​វា​មិន​មែន​ជា​ការ​ពិត​ទាំង​អស់​ទេ។ នៅ​តាម​ហាង​តូចៗ​និង​ហាង​ដែល​លក់​តាម​ដង​ផ្លូវ​នៅ​តែ​ទទួល​សាច់​ប្រាក់ យើង​ក៏​មិន​ខុស​ពី​គេ​ដរល គឺ​ត្រូវ​ដាក់​លុយ​និង​កាត​ឥណទាន​តាម​ខ្លួន​ ព្រោះ​ថា​មាន​ហាង​ជា​ច្រើន​ដែល​ប្រើប្រាស់​កាត​ជា​ជាង​សាច់​ប្រាក់។

៥. មិន​ចាំ​បាច់​ឱ្យ​លុយ​ធីប

នៅ​ពេល​​ប្រើ​ប្រាស់​សេវា​កម្ម​ណា​មួយរួច​ហើយ​ ​មិន​ចាំ​បាច់​ឱ្យ​លុយ​ទៅ​ដល់អ្នក​បើក​បរ អ្នក​រត់​តុល។ល។ ព្រោះ​នៅ​ប្រទេស​នេះ​មិន​មាន​ទម្លាប់​ឱ្យ​ប្រាក់​ទៅ​ដល់​អ្នក​ណា​ម្នាក់​ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ។ ប្រសិនបើ​​នៅ​តែ​ចចេសទុក​លុយ​នោះ​ទៀត​ យើង​អាច​នឹង​រង​ការ​ស្ដី​ឱ្យ​ចំពោះ​ការ​មិន​គោរព​សិទ្ធិ​របស់​គេ។

៦. ហាង​មួយ​ចំនួន​នឹង​ឱ្យ​យើង​ដោះ​ស្បែក​ជើង​ចេញ

ហាង​មួយ​ចំនួន​នឹង​ឱ្យ​ភ្ញៀវ​ដោះ​ស្បែក​ជើង​ចេញ ​មុន​ចូល​ទៅ​ខាង​ក្នុង ​ហើយ​គេ​នឹង​យក​ស្បែក​ជើង​នោះ​ទៅ​រាប​យ៉ាង​មានរៀបរយ​នៅ​ទូ​ស្បែក​ជើង។ ដូច្នេះ​​គួរ​តែ​ពាក់​ស្រោម​ជើង​គ្រប់​ពេល។

៧. ត្រូវ​គោរព​ច្បាប់​របស់​រថភ្លើង

​ជប៉ុន​ជា​ប្រទេស​ដែល​គោរព​ច្បាប់​តឹងរ៉ឹង​មែនទែន! នៅ​លើ​រថភ្លើង​មិន​ត្រូវ​ញ៉ាំ​អាហារ​ឬ​ទឹក​ផ្សេងៗ មិន​ត្រូវ​និយាយ​ទូរសព្ទ និងគួររក្សា​ភាព​ស្ងៀមស្ងាត់ ត្រូវ​ទុក​កន្លែង​ដល់​ស្រ្តី​មាន​ផ្ទៃពោះ ត្រូវ​ឈរ​ជា​ជួរ​និង​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ទ្វារ​រថភ្លើង ​និង​រង​ចាំ​រហូត​គេ​ចេញ​អស់​មុន​នឹង​ចូល។

៨. មាន​ហាង​លក់​អាហារ​ជា​ច្រើន​ប្រៀប​បាន​និង​ឋានសួគ៌

​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំអាហារ ប្រទេជប៉ុន​មាន​តំបន់មួយឈ្មោះ isetan ជា​កន្លែង​ដែល​មាន​លក់​ម្ហូប​ឆ្ងាញ់​ជា​ច្រើន បើ​ទេសចរ​មិន​បាន​ទៅ​ប្រាកដ​ជា​ស្ដាយ​ក្រោយ​ជា​មិន​ខាន។

៩. សាក់​នៅ​តែ​ជា​បញ្ហា

មនុស្ស​មួយ​ចំនួន​ នៅ​តែ​មាន​គំនិត​អវិជ្ជមាន​ចំពោះ​ការ​ចាក់​សាក់​នៅ​ប្រទេស​ជប៉ុន។ ប្រសិន​បើ​​មាន​គម្រោង​ទៅ​ទី​កន្លែង​សក្ការ​បូជា ​ឬ​ទស្សនា​កន្លែង​បុរាណ​គេ​នឹង​មាន​ការ​ហាម​ឃាត់​ចំពោះ​មនុស្ស​ដែល​មាន​ស្នាម​សាក់។

១០. ត្រូវ​ចេះ​ប្រើ​បង្គន់​បច្ចេកវិទ្យា

ច្បាស់ជាពិបាក​ណាស់ ​នៅ​ពេល​មិន​ចេះ​ប្រើ​ប្រាស់​បង្គន់​បែបបរទេស​ដែល​មាន​ប៊ូតុង​ជា​ច្រើន​សឹង​តែ​រក​បង្គន់​បែបអាស៊ី​មួយ​គ្មាន។ បង្គន់​បែប​បុរាណ​ឬ​បែប​អាស៊ី​អាច​មាន​នៅ​តែ​ទី​សក្ការបូជា​ ប្រាសាទ ​និង​អាគារ​ចាស់ៗប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ៥ យ៉ាងគួរដឹង បើ​ចង់​រៀបការ​ជា​មួយ​ជនជាតិ​កូរ៉េ

ចុចអាន៖ គ្រាន់​តែ​ស្រកី​ដូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពិភពលោក​បាន​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម