KPT+
ចំណុចធំៗលើរាងកាយបុរស ដែលមនុស្សស្រីចូលចិត្តខ្លាំង…កន្លែងណាខ្លះ?
អ្នកណាដឹងខ្លះថាកន្លែងណាដែលស្រីៗ តាមកត់សម្គាល់មនុស្សប្រុសពេលជួបគ្នាភ្លាម?
នាងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសផ្នែករូបរាងផ្នែកណាខ្លះ?
ធម្មតា គេមើលភេទផ្ទុយ គេមើលរូបរាងកាយមុន។ ចំណែកស្ថានភាពសង្គម មានលុយឬអត់ ជារឿងបន្ទាប់។ ជារួម មនុស្សស្រីក៏អាចមានចំណូលចិត្តខុសគ្នាខ្លះដែរ ក្នុងការចាប់អារម្មណ៍រូបសម្បត្តិបុរស ប៉ុន្តែ យោងតាម ការស្ទង់របស់ Life Magazine លក្ខណៈពិសេសលើដងខ្លួនមនុស្សប្រុស ដែលស្រីៗ ភាគច្រើនចូលចិត្តលួចមើលនោះមាន៖
១ កម្ពស់

តើនារីណាដែលចូលចិត្តបុរសទាបតៀ? ស្ត្រីខ្ពស់ក្តី ទាបក្តី តែងតែស្រមៃចង់បានគូជាបុរសខ្ពស់ កាន់តែខ្ពស់ កាន់តែល្អ។ ភាគច្រើននៃបុរសតែងមានកំណើតមកខ្ពស់ជាងមនុស្សស្រី ។ កម្ពស់តែងតែជាអារម្មណ៍ធម្មជាតិមួយ ដែលមនុស្សស្រីទាមទារពីមនុស្សប្រុស ហើយបើប្រុសណាមានលក្ខខណ្ឌនេះបាន ខ្វះអីផ្សេងក៏សឹងគ្មានបញ្ហាដែរ។
២ ត្រគាក
ដូចជាបុរសរៗដែរហ្នឹង ស្រីៗ ក៏ចូលចិត្តតាមមើលបុរសសង្ហាម្នាក់ៗពីក្រោយ ពាក្យថារាងនៃ បុរសសង្ហាម្នាក់ គឺមិនអាចថាគ្មានត្រគាកហាប់ណែនបានទេ ។ វាមានសារៈសំខាន់ណាស់ដឹងអត់? រាងមនុស្សប្រុសគួរតែខ្ទែតទៅក្រោយ ទើបពេលស្លៀកខូវប៊យ មើលទៅឃើញរាងអែន ទើបធ្វើឱ្យនាងៗមានអារម្មណ៍ពុះកញ្ជ្រោលបានតំាងពីជួបដំបូង។
៣ ពុកចង្ការមានប្រជាប្រិយភាពខ្លាំង
បុរសគ្រប់គ្នាមានពុកចង្ការច្រើនឬតិច តែស្រីៗទំាងអស់កក់ក្តៅពេលនៅជិតបុរសដែលមានពុកចង្ការរឹមៗ។ ព្រោះអ្វី? ព្រោះស្រីគ្មានពុកចង្កាទេ ពុកចង្ការជាភាពខុសគ្នាខ្លាំង រវាងភាពជាមនុស្សប្រុសនិងភាពជាមនុស្សស្រី វាប្រៀបដូចដែលមនុស្សប្រុស មិនអាចមានសុដន់អញ្ចឹងដែរ។
៤ ស្នាមញញឹម

ស្នាមញញឹមប្រុសស្អាតម្នាក់ អាចធ្វើឱ្យស្រីៗភ្លេចទុក្ខព្រួយកង្វល់គ្រប់យ៉ាងបានភ្លាមៗ។ នៅពេលនារីម្នាក់ ឃើញបុរសសង្ហាម្នាក់ញញឹមដាក់នាង នាងតែងតែចងចាំស្នាមញញឹមនោះយូរថ្ងៃ។ ជាការពិតនាងនឹងយកស្នាមញញឹមនោះទៅគិត ឬយកទៅស្អំបេះដូងរៀងរាល់រាត្រី។ ញញឹមឱ្យច្រើនឡើងណា៎!
៥ ភ្នែកស្រទន់
ភ្នែករបស់បុរសអាចខាបជីវិតមនុស្សស្រីម្នាក់ៗឱ្យលះបង់ឆាកជីវិតដើម្បីគេបាន។ សំខាន់របៀបសំឡឹងរបស់យើង។មិនថាភ្នែកនោះពណ៌អ្វីទេ កែវភ្នែកជាបង្អួចនៃបេះដូង។ ភ្នែកមិនអាចលាក់ភាសាស្នេហារបស់យើងម្នាក់បានទេ។ ចង់ដឹងថាគេមានចិត្តលើយើងដែរ មើលភ្នែកគេឱ្យចំ បើគេចចេញ នុះ!នុះ!នុះ! មានគេលង់ស្រលាញ់ហើយយើងហ្នឹង!
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ រឿងតូចៗទាំងនេះ មនុស្សប្រុសលាក់មិនជិតទេ ពេលកំពុងលង់ស្នេហ៍នារី
ចុចអាន៖ រឿងតូចៗទាំងនេះ មនុស្សប្រុសលាក់មិនជិតទេ ពេលកំពុងលង់ស្នេហ៍នារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


