KPT+
រឿងតូចៗទាំងនេះ មនុស្សប្រុសលាក់មិនជិតទេ ពេលកំពុងលង់ស្នេហ៍នារី
ជាទូទៅ បុរសទាំងអស់មិនអនុញ្ញាតឲ្យអារម្មណ៍ខ្លួនបើកចំហឲ្យគេដឹងច្រើនទេ តែក៏មិនមែនជាការទៅរួចដែរ ក្នុងការលាក់វា ពេលគេកំពុងលង់ស្នេហ៍អ្នកខ្លាំង។
ភាសារាងកាយរបស់ពួកគេ និងឥរិយាបទដែលផ្តល់ឲ្យនាង តែងបានបង្ហាញប្រាប់មកជាសម្ងាត់។ បុរសរមែងបាត់បង់ខ្លួនឯង នៅចំពោះមុខអ្នកដែលគាត់លង់ចិត្ត ហើយក៏មិនយកការខ្មាសអៀនមកជាលេសទៀតដែរ។
ទោះបីជាបុរសមិនងាយនឹងទទួលស្គាល់ចិត្តស្រលាញ់ងប់របស់ខ្លួនភ្លាមៗ ព្រោះគេក៏រង់ចាំសេចក្ដីស្រឡាញ់តបមកវិញ តែជាធម្មជាតិ ភេទប្រុសតែងតែបញ្ជូនសញ្ញាគ្រប់ប្រភេទដើម្បីឲ្យអ្នកដឹងថាគាត់ចូលចិត្តអ្នក។
១ ប្ដូរមកធ្វើអ្វីដែលអ្នកនិយម
អាចពិនិត្យ ថាគេនោះស្រាប់តែមកទម្លាប់នឹងអ្វី១ថ្មីដែលទាក់ទងនិងចំណូលចិត្តរបស់អ្នកដូចជាហាត់ប្រាណ អានសៀវភៅ សរសេរលើហ្វេសប៊ុក ចម្លងស្ទីលរបស់អ្នក និយាយពីខេត្តដែលអ្នកចូលចិត្ត ធ្វើខ្លួនដូចជាសប្បុរសជន ព្រោះឃើញអ្នកឲ្យតម្លៃអំពីបរិច្ចាគ។ល។
២ ទំនាក់ទំនងភ្នែក

របៀបសម្លឹងមើលគ្នា ជាវត្ថុគ្រោះថ្នាក់ជាងគេមួយលើលោកយើងនេះ ហើយក៏គ្រាន់តែមួយក្រឡេកនោះឯង មនុស្សជាច្រើនបានបូជាជីវិតរបស់ពួកគេចំពោះស្នេហា។ បុរសតែងតែក្រឡេកមើលអ្នក ហើយមើលច្រើនដងនិងមើលយូរៗព្រោះពួកគេទប់ចិត្តមិនសម្លឹងអ្នកមិនបានដាច់ខាត ប្រសិនគេមានអ្នកក្នុងបេះដូង។
៣ រំលឹកឈ្មោះអ្នកសឹងគ្រប់ដង្ហើមចេញចូល
ត្រង់ណេះហើយដែលមនុស្សប្រុសមានស្នេហាពិបាកលាក់បាំងនឹងមិត្តភក្តិ ។ ពេលស្រលាញ់អ្នកណាម្នាក់ មនុស្សប្រុសពិតជាមានមោទនភាពចំពោះនាង គេមិនអាចឈប់និយាយពីឈ្មោះនាងបានទេ។ រាល់ការសន្ទនាជាមួយមិត្តភ័ក្ដិគាត់នឹងនិយាយពីអ្នកដោយមិនដឹងខ្លួន ហើយអ្នកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានបទនានាក្នុងជីវិតគេ។
៤ ស្ដាប់និងជឿអ្នក
ការពិតដែលថា គាត់ឆ្កួតនឹងការយកចិត្តទុកដាក់ចំពោះរាល់ពាក្យដែលអ្នកនិយាយ។ ចងចាំមួយៗច្បាស់និងទន្ទេញវាទុកក្នុងបេះដូង។ ពេលនិយាយគ្នា គាត់នឹងមើលទៅភ្នែករបស់អ្នកដោយផ្ទាល់ ហើយស្រូបយកពាក្យនីមួយៗមកទុកជ្រាលជ្រៅក្នុងជីវិត។
៥ ផែនការអនាគត
បើបុរសមិនមានប្តេជ្ញាចិត្តនឹងអ្នក មិនកសាងធ្វើផែនការអនាគតអ្វីមួយជាមួយអ្នក គេបោកអ្នកហើយ។ មនុស្សប្រុសស្រលាញ់អ្នកពិត គេគិតអនាគតរវាងគេនឹងអ្នកជាងអ្វីដែលអ្នកស្មានទៅទៀត។
៦ ចំណាយពេលវេលាទំនេរសឹងទាំងអស់ជាមួយអ្នក
មនុស្សមិនអាចទ្រាំមិនជួបអ្នករាល់ថ្ងៃនោះទេ គេចង់ដឹងថាអ្នកកំពុងឈឺឬជាធ្វើអ្វី នៅជាមួយអ្នកណា? កាលវិភាគពេលវេលាទំនេរទាំងអស់របស់គាត់ចង់តែងមានវត្តមានអ្នក។ បើគេស្រលាញ់អ្នកមែនអ្នកមិនចាំបាច់ហត់ធ្វើគម្រោងពិសេសៗដើម្បីទាក់ទាញគាត់ឲ្យទៅកន្លែងរបស់អ្នកទេ គេតែងបង្ហាញមុខដោយឥតព្រាងទុក។
៧ ចង់ឲ្យអ្នកសប្បាយចិត្ត

ហើយសំខាន់បំផុតក្នុងចំណោមសញ្ញាទាំងអស់ គឺគេតែងចង់រកវិធីឲ្យ អ្នកសប្បាយចិត្ត។ និយាយដោយសាមញ្ញគេតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានឃើញអ្នកញញឹម៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ពណ៌លឿង តំណាងឲ្យខួរក្បាលវៀងវៃនិងគំនិតសុទិដ្ឋិនិយម
ចុចអាន៖៥ យ៉ាងនេះប្រុសៗទុកថាសំខាន់ខ្លំាងពីមនុស្សស្រីដែលគេចាប់អារម្មណ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


