KPT+
គួរចេះគ្រប់គ្រងកំហឹង តែមិនមែនលាក់ទុករហូតក្លាយជាបញ្ហាធំនោះទេ
កំហឹងមិនមែនតែងតែអាក្រក់ទេ តែការដោះស្រាយឯណោះវិញ និងនាំបញ្ហាឬអត់។ ការគិតឱ្យបានសមរម្យពេលកំបុងខឹង ពិបាកធ្វើណាស់ ភាគច្រើនមនុស្សក្លាយជាខ្វះការ ពិចារណានៅរាល់ពេលត្រូវរងឥទ្ធិពលដោយគោលបំណងដែលចង់ឆ្លើយតបនឹងកំហឹងចិត្ត បម្រើភាពក្រេចក្រោធរបស់ខ្លួន។
ខាងក្រោមនេះមានវិធីសាស្រ្តល្អក្នុងការគ្រប់គ្រងកំហឹង៖
១ ដោយការបង្កើតសំណួរបញ្ច្រាស
កំហឹងជាទូទៅមិនមែនជាបញ្ហាទេ តែរបៀបដែលយកទៅដោះស្រាយជាមួយនឹងនាំបញ្ហា ពិចារណាលក្ខណៈនៃកំហឹងដែលញឹកញាប់ ហើយមិនមានវិធីគ្រប់គ្រងបាន។ អ្វីដែលគ្រប់គ្នាគួរធ្វើ នៅពេលប្រឈមមុខនឹងស្ថានការណ៍ ឬជាមួយនរណាម្នាក់ដែលយើងគិតថាបានបង្កកំហឹងមិនអាចគ្រប់គ្រងបានឱ្យមកយើង ជាជាងវាយបក គួរសួរបញ្ច្រាស់មកខ្លួនឯងវិញថា ហេត្តអ្វីគេធ្វើដូច្នោះ គេនោះល្ងង់ខ្លៅ បំផ្លាញខ្លួនគេ ឬកំពុងបញ្ឆេះឱ្យយើងខឹងក្នុងបំណងណាមួយ?
កំហឹងគឺជាការឆ្លើយតបតាមធម្មជាតិចំពោះការគំរាមកំហែងឬមិនស្របចិត្ត។ កំហឹងចូលមកដល់ក៏បណ្តាលឱ្យរាងកាយរបស់មនុស្សយើងបញ្ចេញ adrenaline ធ្វើឱ្យសាច់ដុំតឹងតែងហើយចង្វាក់បេះដូងនិងសម្ពាធឈាមកើនឡើង។ អារម្មណ៍យើងអាចឈានទៅក្រពុល ស្រួចស្រាវជាងមុនហើយយើងប្តូរចរិតលក្ខណៈ។ មនុស្សខ្លះខឹងរាប់ឆ្នាំ ខណៈអ្នកខ្លះត្រឹមតែ១០នាទី ក៏វិលមកធម្មតាវិញ ដូច្នេះការប្រើសំណួបញ្ច្រាស់ភ្លាមៗបានជួយឱ្យខ្លួនឯងងាកមកប្រើការគិតបានវិញ ហើយសន្សឹមៗការគិតអាចមកគ្រប់ដណ្តប់ពីលើភាពតក់ក្រហល់ ឈានដល់ការគ្រប់គ្រងគំនិតបានទាំងស្រុងវិញដោយប្រជ្ញា។
ទោះជាយ៉ាងណាក៏ដោយកំហឹងក្លាយជាបញ្ហាតែនៅពេលដែលអ្នកមិនគ្រប់គ្រងវាតាមរបៀបដែលមានសុខភាពល្អ។
ដូច្នេះវាមិនអាក្រក់ទេដែលខឹង?
ការខឹងមិនមែនតែងតែជារឿងអាក្រក់ទេ។ ការខឹងអាចជួយឱ្យអ្នកចែករំលែកការព្រួយបារម្ភរបស់អ្នក។ វាអាចរារាំងអ្នកដទៃមិនឱ្យដើរជុំវិញអ្នក។ វាអាចជំរុញឱ្យអ្នកធ្វើអ្វីមួយវិជ្ជមាន។ ចំណុចសំខាន់គឺការគ្រប់គ្រងកំហឹងរបស់អ្នកតាមរបៀបដែលមានសុខភាពល្អ។
២ គិតថា តើអ្វីទៅដែលបណ្តាលឱ្យយើងខឹង ពេលនេះ?
មានមូលហេតុជាច្រើនសម្រាប់បង្កើតកំហឹង ដូចជាការបាត់បង់ការអត់ធ្មត់ ដោយការប្រឹងប្រែងមិនត្រូវបានគេកោតសរសើរឬភាពអយុត្តិធម៌នានា។ មូលហេតុផ្សេងទៀតនៃកំហឹងរួមមានការចងចាំពីព្រឹត្តិការណ៍ដ៏តក់ស្លុតឬការខឹងនិងការព្រួយបារម្ភអំពីបញ្ហាផ្ទាល់ខ្លួនការស្អប់គុំគួនអ្នកណាម្នាកើ់ដោយលំអៀង។
កំហឹងផ្អែកលើអ្វីដែលយើងចងចាំនិងបង្គាប់ខ្លួនយើង។ មនុស្សរឹងមាំ ត្រូវបង្រៀនខ្លួនឱ្យឈប់រំពឹងពីការចាត់ថ្នាក់វាយតម្លៃដោយសម្តីអ្នកដទៃនិងពិភពលោកជុំវិញទៀត ទំនងជាជួយឱ្យប្រតិកម្ម«ខឹង»ធ្លាក់ចុះ។ ឧទាហរណ៍ប្រសិនបើយើងបញ្ចេញកំហឹងមិនបានត្រឹមត្រូវ ការអាក់អន់ចិត្តអាចរីករាលដាលហើយភាពស្រឡាំងកាំងនៃលទ្ធផលរបស់វាពិបាកទប់ទល់ណាស់ខាតទាំងពេលវេលានិងផ្លូវចិត្ត ។ វិធីសាស្ត្រដែលល្អបំផុតដើម្បីដោះស្រាយកំហឹងអាចធ្វើបាន តាមរយះការបញ្ចេញមតិ ពិភាក្សាក្ពីភាពសមហេតុសមផលនិងការបង្ក្រាបកំហឹងបំលែងវាទៅជាឥរិយាបថស្ថាបនាបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយការទប់កំហឹងអាចបណ្តាលឱ្យមនុស្សបញ្ចេញអាកប្បកិរិយាអកម្មឮ
មនុស្សខ្លះទៅជាស្ងប់ស្ងាត់ឯកោនិងទុយមុយឬសោះកកក្រោះ។ ឥរិយាបថខាងក្រៅនិងការឆ្លើយតបខាងក្នុងរបស់យើងត្រូវការវិធីដឹងរបៀបទុកឱ្យអារម្មណ៍បានស្ងប់។
ជ្រើសរើសយកការបញ្ចេញមតិបែបស្ថាបនា ដោយបញ្ជាក់ពីកង្វល់និងសេចក្តីត្រូវការអោយច្បាស់លាស់ និងដោយមិនចាំបាច់ធ្វើបាបអ្នកដទៃតបត ឬព្យាយាមគ្រប់គ្រងមាត់ពួកគេឡើយ។ រាលពេលដែលយើងបាននិយាយច្បាស់ហើយ ជឿមិនជឿមិនសំខាន់សំខាន់យើងបានបកស្រាយហើយ។ ការបកស្រាយដោយកំហឹង និងកម្រោល មិនបានការគោរពអ្វីទាល់តែសោះថែមទាំងបង្កើតបន្ថែមនូវកំហឹង។
តើកំហឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងធ្ងន់ទេ?
ការស្រាវជ្រាវខ្លះបានបង្ហាញថា ការបង្ហាញកំហឹងមិនសមរម្យ ច្រង៉េងច្រង៉ាង អាចបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុន្តែ ការទប់កំហឹងរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរដូចសន្សំទុកនូួវការឈឺចាប់។
មានភ័ស្តុតាងដែលបង្ហាញថាកំហឹងនិងអរិភាពត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង ជំងឺលើសឈាម ដំបៅក្រពះនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ការរៀនទប់កំហឹង គឺជាជំនួយល្អនិងចាំបាច់សម្រាប់គ្រប់គ្នា។ ប្រសិនបើកំហឹងរបស់យើងហាក់ដូចជាមិនអាចគ្រប់គ្រងបាន ធ្វើឱ្យយើងខ្លួនឯងទេដែល ភ្លាត់ទៅធ្វើរឿងមិនល្អបង្កើតការសោកស្តាយទៅថ្ងៃមុខ។ ការធ្វើឱ្យអ្នកដែលនៅជុំវិញយើងត្រូវឈឺចាប់ដោយសារកំហឹងមួយពេល ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួនយូរអង្វែងបាន។
ប្រភព abc
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)