អាជីព
កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើងធ្វើជាមេដឹកនាំ
មនុស្សខ្លះពូកែនិយាយណាស់ ឱ្យនិយាយពីព្រឹកទើសល្ងាចក៏មិនចេះខ្វះរឿងនិយាយដែរប៉ុន្តែ ការនិយាយមិនចាំបាច់ទាំងនោះ ជាសត្រូវនៃភាពជាអ្នកដឹកនាំដែលបណ្តាលឱ្យពិន្ទុយើងថយចុះខ្លាំង មិនទទួលបានការគោរពក្នុងចំណោមកូនចៅ ។
ការនិយាយច្រើនជាងសកម្មភាព បាននាំមេដឹកនាំម្នាក់ៗក្លាយទៅជាអ្នកនិយាយហួសហេតុ តាមរបៀបខាងក្រោមដោយមិនដឹងខ្លួន៖
១ និយាយអួតអាង
ដូចដែលអ្នកជំនាញជាច្រើនបានសរសេរទុកមកគឺថា ភាពដឹកនាំដែលមានចរិតបើកចំហមិនគ្រប់គ្រាន់ទេ អ្នកដឹកនាំត្រូវផ្តល់អំណាចដល់និយោជិកក្នុងការនិយាយ ដូច្នេះបើយើងនិយាយច្រើនពេក គេបានអ្វីនិយាយ? ពិសេសពេលមេដឹកនាំមានចរិតអួតមិនឈប់ឈរតើអ្នកណាចូលចិត្តស្តាប់ហើយ ក្រុមហ៊ុនឬស្ថាប័ននោះខាតពេលយ៉ាងណាទៅ?
វិធីមួយដើម្បីសំរេចបានការកាត់បន្ថយការនិយាយរបស់យើង គឺទម្លាប់លង្វិលជុំឱ្យពួកគេមានយោបល់គ្រប់ៗគ្នាឬយើងទម្លាប់សួរពួកគេឱ្យរៀនឆ្លើយ ពីព្រោះថា ពេលមានគេនិយាយច្រើនយើងនឹងបង្អង់ការអួតអាងឬយល់ថាមានតែយើងដែលមានគំនិតល្អ។ អ្នកដឹកនាំល្អជាអ្នកស្តាប់ល្អមិនមែនដណ្តើមតែនិយាយទេ។
២ និយាយធ្លាយការសម្ងាត់
ការនិយាយច្រើនធ្វើឱ្យធ្លោយការសម្ងាត់ព្រោះគ្រប់គ្រងខ្លួនឯងមិនបាន។ មនុស្សជាច្រើនត្រូវបានគេដកទំនុកចិត្តព្រោះការធ្លោយប៉ប៉ាច់នេះ និងកម្របានការងារធំដុំធ្វើព្រោះនិយាយច្រើនឥតន័យ។ ធ្វើជាមេដឹកនាំតោងអាចទុកអ្វីៗដែលខ្លួនឮជារឿងមិនចាំបាច់បញ្ចេញហើយនឹងនិយាយវាចេញតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។
៣ និយាយយូរជាន់កែងខ្លួនឯង
ការនិយាយយូរទៅនឹងជាន់ដានសម្តីខ្លួនធ្វើឱ្យបាត់បង់ការកោតគោរព ដែលសាងមកលំបាកបំផ្លាញងាយស្រួល។ ទោះបីជា ប្រើការលេងសើចអាចជួយកាត់បន្ថយភាពតានតឹងនិងចម្ងាយទំនាក់ទំនងរវាងថៅកែនិងនិយោជិកបានពិតមែនប៉ុន្តែ មិនមែនរាល់ថ្ងៃរាល់ពេលឬគ្រប់ប្រធានបទនោះទេ។ និយាយយូរទៅនឹងចូលដល់រឿងសាសនាគឺជារឿងផ្ទាល់ខ្លួនហើយមនុស្សជាច្រើនមានការយល់ដឹងយ៉ាងខ្លាំងអំពីជំនឿរបស់ពួកគេ។ អ្នកមិនចាំបាច់លាក់បាំងសាសនាឬនយោបាយដែលជាសិទ្ធិផ្ទាល់ខ្លួន នៃមនុស្សម្នាក់ៗ រឹតតែមិនសមនឹងយកមកពិភាក្សានៅកន្លែងធ្វើការ។ សូម្បីតែការរឿងដែលយើងមានគម្រោងបោះឆ្នោតឱ្យអ្នកណាក៏អាចមានហានិភ័យ ឬគេអាចស្មានដឹងតាមរយៈពាក្យប៉ប៉ោចរបស់យើង។ លុះត្រាតែអ្នកធ្វើការឱ្យបេក្ខជនឬគណបក្សនយោបាយព្រោះនៅពេលនោះការនិយាយនយោបាយប្រហែលជាត្រូវបានលើកទឹកចិត្ត។
៤ រវល់និយាយមិនសូវបានធ្វើការ
មនុស្សដែលនិយាយច្រើនជាទូទៅធ្វើការបានតិច។ ការនិយាយគឺហត់ស្មើនឹងធ្វើការដែរដូច្នេះហើយប្រសិនមានបុគ្គលិកនិយាយមិនឈប់ច្បាស់ណាស់នាយកដ្ឋាននោះមិនសូវមានលទ្ធផលទេ។ ប្រសិនអ្នកចូលចិត្តនិយាយច្រើនពីកំណើតគួរតែចងវិន័យដល់ខ្លួនឯងឱ្យបានតឹងរឹង ព្រោះថា គ្រប់វិជ្ជាជីវៈឱ្យតម្លៃការនិយាយតិច ស្តាប់ច្រើន ហើយនៅកន្លែងធ្វើការនិមួយៗត្រូវការផ្ចង់អារម្មណ៍ស្ងៀមស្ងាត់។
៥ និយាយរហូតដល់គេលែងស្តាប់
អ្វីក៏ដោយ តិចៗទើបមានតម្លៃនិយាយច្រើនពេកក្លាយជាមិនបានការ ទោះរឿងទាំងនោះសំខាន់យ៉ាងណាក្តី។ ប្រសិនចង់ផ្តល់ព័ត៌មានឬផ្តល់យោបល់លើអ្វីមួយ គួររង់ចាំដល់មានការសាកសួរជាមុនសិន សឹមផ្តល់ឬ ទាល់តែនោះជាឱកាសដែលគ្រប់គ្នាចង់ដឹងសឹមបង្ហើប។
ដោយសុភា
ប្រភព HRB
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



