Connect with us

KPT+

អំឡុងពេលចាក់វ៉ាក់សាំង កុមារត្រូវចៀសកុំធ្វើរឿង ៥យ៉ាងនេះឲ្យសោះ

បានផុស

នៅ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរការប្រើប្រាស់ចំពោះកុមារនិងជំទង់កម្ពុជាអាយុពី ១២-១៧ ឆ្នាំ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាពមនុស្សវ័យក្មេងពីការរាត្បាតនៃជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចាក់វ៉ាក់សាំង កុមារត្រូវប្ដូរទម្លាប់ហូកចុកខ្លះៗ ព្រមជាមួយសកម្មភាពមួយចំនួន ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ។ វាក៏មានទម្លាប់ខ្លះ ​និងសកម្មភាពខ្លះ និងជំទង់គួរតែចៀសវាង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេផងដែរ។

ដូច្នេះ មកស្វែងយល់ឱ្យកាន់តែច្បាស់នូវប្រការមិនគួរធ្វើ បន្ទាប់ពីកុមារចាក់វ៉ាក់សាំង!

១. កុំបង្ហោះ​រូបថត​កាត​វ៉ាក់សាំង​លើ​បណ្ដាញ​សង្គម៖ មិនខុសពីមនុស្សចាស់ទេ កុមារក៏គួរតែទទួលបានការការពារនៅលើប្រព័ន្ធអ៊ីនធើណិត។ នៅលើកាតវ៉ាក់សាំងក្មេងៗ មានព័ត៌មានមួយចំនួនដូចជាឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​កុមារ​ចាក់ ទីតាំង​កន្លែង​ចាក់ និង​ថ្ងៃ​ខែ​ឆ្នាំ​ដែល​ពួកគេទទួល​វ៉ាក់សាំង ដែលនេះ​អាចបង្កភាពងាយស្រួល​ដល់​ជនខិលខូច ឆ្លៀតឱកាស​បន្លំឆបោកឪពុកម្ដាយដោយប្រការផ្សេងៗ។

២. កុំបោះចោល ឬ​ធ្វើ​ឲ្យ​បាត់​កាតឱ្យសោះ៖ មិនថាមនុស្សពេញវ័យឬកុមារឡើយ ត្រូវរក្សាកាតវ៉ាក់សាំងឱ្យបានល្អ។ សម្រាប់​ក្មេងដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច វាងាយស្រួលក្នុងការទៅ​ចាក់​លើក​ទី​២ ដើម្បី​បង្ហាញ​ទៅ​អ្នក​រៀប​ចំ​ពិនិត្យ។ បើ​សិន​កុមារ​មិន​មាន​បង្ហាញ​កាត​ទេ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បដិសេធ​មិន​ចាក់​ឲ្យ​ឡើយ។ ជាពិសេស កាត​វ៉ាក់សាំង​កូវីដ-១៩ នឹង​ចាំ​បាច់​ពេល​​ធ្វើ​ដំណើរ ​ចូល​រួម​កន្លែង​មនុស្ស​ច្រើន ឬពេលត្រឡប់ចូលរៀនវិញ​។ល។

៣. ហាមចាក់​វ៉ាក់សាំង​ដទៃ​ក្រោយ​វ៉ាក់សាំង​កូវីដ-១៩៖ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាំ​រយៈ​ពេល ​១៤​ថ្ងៃ​ ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សិន សឹម​ចាក់​វ៉ាក់សាំង​ផ្សេង ព្រោះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ពី​ប្រតិកម្ម​របស់​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​ដទៃ​ទៀត​នៅ​ឡើយ។

៤. ហាមប្រើ​ថ្នាំ​​មុនពេលចាក់វ៉ាក់សាំង៖ កុមារខ្លះអាចមិនស្រួលខ្លួន មុនពេលទៅចាក់វ៉ាក់សាំង ឬដើម្បីបង្ការ​អាការ​ក្រោយ​ចាក់​វ៉ាក់សាំង ឪពុកម្ដាយអាចឱ្យពួកគេលេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​បញ្ចុះ​កម្ដៅ។ ប៉ុន្តែអ្នក​ជំនាញ​ហាម​ដាច់​ខាត មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ដឹង​ថា តើ​វា​ឆ្លើយ​តប​នឹង​កូវីដ-១៩​ ដូច​ម្ដេច ឬ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​វ៉ាក់សាំង​ឬ​យ៉ាង​ណា​នោះ​ទេ។

៥. កុំឈប់​ពាក់​ម៉ាស ឬ​រក្សា​គម្លាត៖ ត្បិត​តែ​​ចាក់​វ៉ាក់សាំង​រួចរាល់​មែន តែ​សរីរាង្គមនុស្សវ័យក្មេង​ដូចគ្នានឹងមនុស្សពេញវ័យដែរ គឺមិន​ទាន់អាច​បង្កើត​អង់ទីគ័រការពារ​រាងកាយ​បាន​ភ្លាម​ទេ ទាល់​តែ​រង់​ចាំ ​១៤​ថ្ងៃ​សិន ឬ​លើស​នេះ ទើប​រាងកាយ​មាន​លទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​បាន។ ហេតុ​នេះ​ ទោះ​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ឈប់​ពាក់​ម៉ាស ឬ​រក្សាគម្លាតនោះទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មុននិងក្រោយចាក់វ៉ាក់សាំងរួច កុមារត្រូវហូបអាហារទាំងនេះ ដើម្បីបង្កើតអង់ទីគ័រនិងពង្រឹងភាពស៊ាំ

ចុចអាន៖ លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារ មានប្រសិទ្ធភាពរហូត៩៨%

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម