KPT+
មូលហេតុអ្នកខ្លះទ្រាំឈឺចាប់ ឱ្យគេធ្វើបាបចិត្តបានរាប់ឆ្នាំ នៅតែមិនព្រមបែកគ្នា
ធ្លាប់ឃើញទេ! អ្នកខ្លះសង្សារធ្វើបាបចិត្ត សឹងប្រេះទ្រូង ឬតាមទាន់ប្ដីប្រពន្ធលួចលាក់មានអ្នកថ្មីយ៉ាងណាក៏ដោយ ក៏ទ្រាំរស់នៅជាមួយគ្នា មិនចែកផ្លូវគ្នាទាល់តែសោះ។ ចាស់ៗពីដើមចំណាំពោលថា “កម្ម” ។ តើវាពិតជាកម្មឬយ៉ាងណា? ឬមកពីបុគ្គលនោះគ្មានជម្រើសផ្សេង? តើមានហេតុផលអ្វីឱ្យប្រាកដ? នេះជាការបកស្រាយខ្លះៗ!
១. ខ្លាចភាពឯកា

យោងតាមការសិក្សា ដែលចុះផ្សាយលើគេហទំព័រ Bright Side ភាពភ័យខ្លាចនៃការនៅម្នាក់ឯងអាចធ្វើឱ្យមនុស្សម្នាក់សុខចិត្តត្រាំត្រែងក្នុងទំនាក់ទំនងប្រេះឆារហូតដល់ស្លាប់ក៏ព្រម។ មនុស្សខ្លាចឯកា តែងតែគិតថា ទោះមានដៃគូមិនល្អយ៉ាងណាក៏ដោយ ក៏ប្រសើរជាងនៅលីវដែរ។ ពេលខ្លះការនៅតែម្នាក់ឯង គឺជារឿងអវិជ្ជមាន និងគួរឱ្យខ្លាចជាងដែលគេមានដៃគូចរិតអាក្រក់ទៅទៀត។
២. មិនឱ្យតម្លៃខ្លួនឯង

ការសិក្សាក៏បានបង្ហាញផងដែរថា មនុស្សមិនឱ្យតម្លៃខ្លួនឯងរមែងមានទំនោរចង់រក្សាទំនាក់ទំនងល្អក់កករ ទោះបីវាផ្ដល់ការឈឺចាប់ដល់គេក្ដី។ គេគិតថា ខ្លួនមិនល្អ បានជាដៃគូតែងតែអាក្រក់ដាក់បែបនេះ ឬជួនកាលបន្ទោសខ្លួនឯងបន្ថែមក៏មាន។
៣. គិតថាខ្លួនឯងជាអ្នកខុស

ប្រសិនមានជម្លោះពាក្យសម្ដី ឬបញ្ហាដទៃៗទៀត គេមិនហារមាត់បន្ទោសដៃគូសូម្បីមួយម៉ាត់ឡើយ។ គេយល់ថា កំហុសគ្រប់យ៉ាងមកពីគេទាំងអស់ ទោះបីជាគេមិនខុសក៏ដោយ។ តែងតែគិតថា ខ្លួនអន់ អាក្រក់ ឬនាំរឿងជាដើម។
៤. ជឿថាគេអាចផ្លាស់ប្តូរ

មនុស្សជាច្រើនដែលទ្រាំជាមួយទំនាក់ទំនងប្រេះស្រាំយូរខែ រហូតក្លាយជាឆ្នាំបាន ដោយសារគេស្រឡាញ់ដៃគូខ្លាំងបំផុត ហើយជឿជាក់ថាគូស្នេហ៍នឹងយល់ពីទំហំក្ដីស្រឡាញ់នោះ រួចនឹងផ្លាស់ប្ដូរដើម្បីគ្នា។ ប៉ុន្តែការពិត ស្នេហាដើរដល់ចំណុចតឹងតែង ស្ទើរដាច់ម្ដងៗ ដោយសារចរិតអាក្រក់របស់ដៃគូហ្នឹងឯង ហើយគេនឹងមិនប្ដូរអ្វីឡើយ ទោះម្ខាងទៀតលះបង់ប៉ុនណា។
៥. ខ្លាចអ្នកផ្សេងបដិសេធ

នេះជាមូលហេតុសំខាន់មួយទៀត គឺខ្លាចការបដិសេធរបស់អ្នកផ្សេង។ គិតថាអ្នកផ្សេងមិនអាចទទួលខ្លួនបាន ឬប្រកាន់រឿងអតីតជាដើម។ គេមិនទុកចិត្តខ្លួនឯងក្នុងការស្វែងរកអ្នកថ្មី ហើយពេលខ្លះខ្លាចអ្នកថ្មីកាន់តែអាក្រក់ជាងដៃគូខ្លួនទៀត ទើបសុខចិត្តបៀមគ្រោះបៀមថ្ម រស់នៅទាំងវេទនាចិត្ត ក៏មិនព្រមបែកគ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៦ ចំណុចអំពីប្ដីប្រពន្ធឬសង្សារ កុំពិភាក្សាជាមួយអ្នកដទៃដាច់ខាត
ចុចអាន៖ “អាពាហ៍ពិពាហ៍” ជួយឲ្យជីវិតសប្បាយរីករាយ ពិតមែនអត់?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ