KPT+
មនុស្សស្រីស្អាតពិតស្ថិតលើ ៥ចំណុចនេះហើយ
សម្ផស្សជាពាក្យដែលយើងប្រើជាទូទៅដើម្បីពណ៌នាអំពីរូបសម្បត្តិនៃនារីណាម្នាក់។ នារីទាំងនោះត្រូវបានគេប្រៀបប្រដូចសម្រស់ទៅនឹងអ្វីដែលភ្នែកបានឃើញ។ គេមិនសូវខ្វល់ថានាងជាមនុស្សបែបណា ឬចរិតយ៉ាងម៉េចឡើយ សំខាន់សម្ផស្សខាងក្រៅហ្នឹងឯង។

យ៉ាងណាក្ដី ភាពស្រស់ស្អាតរបស់នារីមិនគួរសន្មតតាមរូបសម្បត្តិខាងក្រៅតែមួយមុខបែបនេះឡើយ។ តាមពិតសម្ផស្សគឺជាពាក្យរៀបរាប់ពីអ្វីទាំងអស់របស់នារី ទាំងក្នុងចិត្ត និងរូបរាងខាងក្រៅ។
ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មានច្រើនជាងអ្វីដែលយើងមើលឃើញ!
តើអ្វីខ្លះជាសម្រស់ពិតប្រាកដរបស់នាង?
ទឹកចិត្ត

មនុស្សស្រីពោរពេញដោយទឹកចិត្ត មានភាពស្រស់ស្អាតជាងរូបរាង និងមុខមាត់ទៅទៀត។ នារីដែលមានបេះដូងចេះអាណិតអាសូរ ចេះជួយទុក្ខធុរៈ ចេះខ្វល់អ្នកដទៃ កម្រមានណាស់ នាពេលបច្ចុប្បន្ន។ ប្រសិនបើបានជួបមនុស្សស្រីណាម្នាក់ដែលមានលក្ខណៈប្រកបដោយគុណធម៌ចំពោះមនុស្សទូទៅបែបនេះ នោះជាសញ្ញាបង្ហាញថា នារីម្នាក់នោះស្រស់ស្អាតបំផុត។
ក្ដីមេត្តាករុណា
ដូចគ្នានឹងទឹកចិត្តដែរ មនុស្សស្រីដែលមានទឹកចិត្តមេត្តាករុណា ធ្វើឱ្យនាងស្រស់ស្អាតខ្លាំងណាស់។ ក្ដីមេត្តារបស់នារីរូបនេះ ធ្វើឲ្យការងារ ស្នេហា គ្រួសារ ឬអ្វីៗផ្សេងទៀតនៅក្នុងជីវិតស្រស់បំព្រង ព្រោះការករុណារបស់នាងរមែងសងត្រឡប់នូវសេចក្ដីល្អជានិច្ច។
ភាពរឹងមាំ
មនុស្សស្រីដែលរឹងមាំ អាចនិយាយបានជាស្ត្រីស្អាតម្នាក់។ នាងជាប្រភេទមនុស្សមិនងាយចុះចាញ់ ឬទុកឱ្យសង្គមជុំវិញកាច់បំបាក់នាងទេ។ ទាំងនេះហើយជាសញ្ញាសម្គាល់របស់មនុស្សស្រីដែលមិនត្រឹមតែស្អាត តែអស្ចារ្យថែមទៀត។ សម្រស់របស់នាងមិនអាចវាស់វែងតាមរូបរាងឡើយ ប៉ុន្តែជាកម្លាំង និងទំនុកចិត្តរបស់នាងទៅវិញទេដែលប្រាប់ថា នាងស្អាតពេញលក្ខិណា។
ភាពវាងវៃ

គ្មានស្ត្រីណា ស្អាតជាងមនុស្សស្រីឆ្លាតវៃទេ។ មិនថាមានរូបរាងយ៉ាងណា មនុស្សស្រីឆ្លាតវៃ មានភាពទាក់ទាញជាងមនុស្សស្រីធម្មតា។ មនុស្សស្រីបែបនេះ ជាមនុស្សស្រេកឃ្លានចំណេះដឹង និងតែងតែជំរុញខ្លួនឯងជានិច្ច។ រឿងនេះហើយ ដែលធ្វើឲ្យនាងស្រស់ស្អាតបំផុតនៅលើពិភពលោក។
ស្មារតី
អាចនិយាយបានថាសម្រស់ពិតរបស់មនុស្សស្រី ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្មារតីរបស់នាង។ វាអាចត្រូវបានគេមើលឃើញតាមរបៀបដែលនាងស៊ូទ្រាំនឹងឧបសគ្គ និងវិធីដែលនាងដោះស្រាយបញ្ហា។ល។ ស្មារតីទទួលខុសត្រូវ បូករួមភាពរីករាយរបស់មនុស្សស្រី គឺជារឿងដ៏ស្រស់ស្អាតបំផុតមួយនៃនារីរូបនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រីៗដែលស្គាល់អាថ៌កំបាំងទាំង ៦ របស់ប្រុសៗ អាចជួយឱ្យកាត់បន្ថយការខូចចិត្តបាន
ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ អាចធ្វើឱ្យបុរសដែលស្អាតជាងនាង ងប់ងល់បាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


