KPT+
អត្ថន័យពិតនៃពាក្យថា “សិចស៊ី” ដែលមនុស្សស្រីជាច្រើនភ័ន្តច្រឡំ
នៅប្រទេសជាច្រើន ពិសេសលោកខាងលិច និងបណ្តាប្រទេសជឿនលឿននៅអាស៊ីគេចាត់ទុកភាព “សិចស៊ី” ថាជា ទំនុកចិត្ត។ ពេលដែលមនុស្សស្រីម្នាក់ គ្មានភាព សិចស៊ី នាងមិនមែនជាស្រីស្អាតឡើយ។
ភាពស៊ិចស៊ីមិនសំដៅលើការស្លៀករឹបរាងឬធ្វើដំណើរពាក់កណ្តាលអាក្រាត តែវាជាចរិតលក្ខណៈ នៃភាពជឿជាក់ដែលធ្វើឱ្យមនុស្សស្រីម្នាក់ ឡូយឆាយមិនថា ដេក ដើរ ឈរ អង្គុយ និងទោះក្នុងសម្លៀកបំពាក់បែបណាក្តី។
ពេលអ្នកកង្វះទំនុកចិត្ត វាជះឥទ្ធិពលដល់វិស័យផ្សេងៗក្នុងជីវិតរួមមានការប៉ះពាល់ដល់ទំនាក់ទំនង និងសកម្មភាពសង្គមឈានដល់អាជីព។

មនុស្សស្រីដែលគ្មានភាពជឿជាក់នាងតែងតែមានអារម្មណ៍ថា ខ្លួនឯងមិនទំនងជានិច្ច នឹងមិនសូវចូលរួមសកម្មភាពនានាទេ។
អ្នកខ្លះយល់ថាការហាត់ប្រាណ ឬការលត់រាងឱ្យស្គម តែតាមពិត “សិចស៊ី” ជាសកម្មភាព ដែលកើតចេញពីចិត្តខាងក្នុងដើម្បីទាមទារអំណាចនៃភាព «ជាខ្លួនឯង»។
ចិត្តគំនិតសិចស៊ីចាប់ផ្តើមជាមួយផ្នត់គំនិតរបស់អ្នក
ការបង្វឹកខួរក្បាលអ្នកឡើងវិញមិនមានអ្វីប្លែកទេ។ ចិត្តគំនិតសិចស៊ីចាប់ផ្តើមចេញពីផ្នត់គំនិតដែលនាំឱ្យមានការទទួលយកខ្លួនឯង «ជាខ្លួនឯង » ដែលនាំឱ្យមានទំនុកចិត្ត និងស្លៀកអ្វីក៏ត្រូវ ពាក់អ្វីក៏សម។

ដំបូងអ្នកត្រូវទទួលថា អ្នកមានអំណាចក្នុងការផ្លាស់ប្តូរគំនិត ភាពពិតក្នុងកែវភ្នែកអ្នកដទៃហើយថាពួកគេនឹងឃើញអ្វីដែលអ្នកកំពុងមានជំនឿ បើអ្នកគ្មានជំនឿគេនឹងឃើញភាពគ្មានជំនឿនោះ។
ការកាន់កាប់ជីវិតអ្នកដោយជំនឿចិត្ត
ឧទាហរណ៍មួយ ចន្ធូ ត្រូវបានគេប្រាប់ថា នាងមានជំងឺ ត្រូវពិការ ហើយនឹងមិនអាចដើរបានទៀតទេ។ នាងបដិសេធដាច់ខាតលើរឿងអកុសលនេះ ចន្ធូប្រឆាំងនឹងដំបូន្មានវេជ្ជសាស្រ្ត ហើយនាងបានប្រែជាឥតឈប់ឈរទៅកាន់សុខភាពល្អប្រសើរ។ នាងចាប់ផ្តើមចិញ្ចឹមចិត្ត គំនិត និងព្រលឹងខ្លួនឯងជាមួយពាក្យ ថានាងនឹងដើរវិញបាន។ នាងចាប់ផ្តើមឈ្លក់វង្វេងនឹងការស្វែងរកព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបាន អំពីរបបអាហារដែលមានសុខភាពល្អ និងលត់ដំភាពវិជ្ជមាននៃផ្នត់គំនិតទៀតផង ព្រោះថាសេចក្តីជំនឿគឺជាគ្រឿងផ្សំដ៏សំខាន់នៃកម្លាំងកាយចិត្ត។ ទីបំផុតនាងដើរបាន រៀបការថែមទាំងមានកូនតូចៗបីនាក់ទៀតផង។

មានអ្នកណាធ្លាប់ប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីបានទេ? ហើយអ្នកមិនបាច់ខឹងទេ ចូរប្រឹងឡើង ដើម្បីបង្ហាញថាពួកគេគិតខុស?
ចិត្តគំនិតសិចស៊ី គឺដឹងពីតម្លៃនៃជីវតិរបស់យើង ដែលមិនមែនសម្រាប់កំណត់ព្រំដែនតាមគំនិតអ្នកដទៃឡើយ៕
អត្ថបទ៖ ឡាហ្សូលី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


