KPT+
បណ្ដោយខ្លួនឱ្យគិតរឿងអវិជ្ជមានច្រើនពេក មិនល្អទេ គួរដោះស្រាយបែបនេះវិញ
ទម្លាប់ជះឥទ្ធិពលខ្លាំងពេញរាងកាយរបស់យើង។ ទម្លាប់ល្អ ផ្ដល់ផលវិជ្ជមាន ឯទម្លាប់មិនល្អបង្កបញ្ហាទាំងខ្លួនប្រាណ សតិអារម្មណ៍ និងសុខភាពផ្លូវចិត្តទៀតផង។

ការគិតអវិជ្ជមាន ជាទម្លាប់មួយ ដែលចាត់ទុកជាទម្លាប់មិនល្អ អាចផ្ដល់ផលអាក្រក់ចំពោះរាងកាយទាំងមូល។ ដូច្នេះបើសិនយើងតែងចូលចិត្តគិតឃើញតែរឿងអវិជ្ជមានលើស្ថានភាពផ្សេងៗ ឬគិតឃើញតែផលអវិជ្ជមានបម្រុងនឹងកើត នោះយើងប្រហែលជាត្រូវរៀនគិតវិជ្ជមានឲ្យបានច្រើនជាងនេះវិញ។
យើងអាចពិចារណា ដកខ្លួនពីក្រុមមនុស្សដែលចូលចិត្តគិតតែរឿងអវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងឲ្យដកខ្លួនពីផ្លូវមួយនេះ។ ដូចគ្នាដែរ បើយើងគិតថាលទ្ធផលនៃកិច្ចការណាមួយអាចចេញជាផលមិនល្អ យើងគួរកុំគិតតែពីត្អូញត្អែរ តែគួរគិតពីដំណោះស្រាយលើបញ្ហានេះវិញ។
១. នៅជាមួយមនុស្សគិតវិជ្ជមាន

ត្រូវប្រាកដថាមនុស្សដែលយើងតែងនៅជាមួយ គឺជាមនុស្សចូលចិត្តគិតវិជ្ជមាន ជាមនុស្សចេះជួយអ្នកដទៃ ចេះផ្ដល់យោបល់ និងលើកទឹកចិត្ត។ នៅជាមួយមនុស្សគិតអវិជ្ជមាន អាចធ្វើឲ្យយើងកើតស្ត្រេសបាន ហើយបើយើងកើតស្រ្តេសនឹងប៉ះពាល់សុខភាពកាន់តែខ្លាំង។
២. រៀននិយាយល្អដាក់ខ្លួនឯង

ត្រូវចេះលើកទឹកចិត្ត និងគិតល្អលើខ្លួនឯង។ បើសិនជាគំនិតអវិជ្ជមានចូលមកក្នុងខួរក្បាល យើងគួរវាយតម្លៃមើលថាវាមានហេតុផលត្រឹមត្រូវ និងមានអ្វីបញ្ជាក់ច្បាស់លាស់ពីរឿងនោះទេ ឬអាចមានវិធីល្អជាងនេះទេ។ សូមព្យាយាមគិតដល់អ្វីដែលយើងបានទទួល និងផ្ដល់មោទកភាពដល់យើងនាពេលកន្លងមក បើអារម្មណ៍អវិជ្ជមានកើតលើយើង។
៣. ហាត់ប្រាណ ឬសមាធិ

បើមានបញ្ហាស្មុគច្រើនពេក គួរប្ដូរទម្លាប់ហាត់ប្រាណឱ្យបានញឹកញាប់ ឬសំងំធ្វើសមាធិ។ ការហាត់ប្រាណបានត្រឹម ៣០នាទីក្នុងមួយថ្ងៃ ឬសមាធិបាន ១០នាទីជាប្រចាំ អាចជួយយើងមានសុខភាពល្អ និងអារម្មណ៍ល្អផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គួរយល់ដឹង! គិតបែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹងជំងឺភ្លេចភ្លាំងនៅពេលអនាគត
ចុចអាន៖ មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


