KPT+
គួរយល់ដឹង! គិតបែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹងជំងឺភ្លេចភ្លាំងនៅពេលអនាគត
ការគិតអវិជ្ជមានច្រើនអាចមានផលប៉ះពាល់មិនល្អសម្រាប់ខួរក្បាល។ ការសិក្សាថ្មីបានរកឃើញថាការគិតអវិជ្ជមានដដែលៗអាចនឹងបង្កឲ្យការគិតធ្លាក់ចុះ និងបង្កើនប្រូតេអ៊ីន២ប្រភេទដែលបង្កជំងឺបាត់បង់ការចងចាំនៅថ្ងៃអនាគត។

អ្នកជំនាញបានសិក្សាទៅលើមនុស្សជាង៣៥០នាក់ដែលមានអាយុ៥៥ឆ្នាំ និងមានរយៈពេល២ឆ្នាំទាក់ទងទៅនឹងការគិតអវិជ្ជមានដដែលៗដូចជាការគិតពីរឿងអតីត និងការព្រួយបារម្ភអំពីអនាគត។ មួយភាគបីនៃអ្នកចូលរួមដែលបានធ្វើការស្កេនខួរក្បាលតាមរយៈ PET (positron emission tomography) ដើម្បីវាស់បរិមាណប្រូតេអ៊ីន tau និងbeta amyloid ដែលបង្កជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់។
ការស្កេននេះបានបង្ហាញថាអ្នកដែលចំណាយពេលគិតអវិជ្ជមានច្រើនមានការកើនឡើងនៃប្រូតេអ៊ីនទាំង២ខាងលើ ការចងចាំមិនល្អ និងការធ្លាក់ចុះនៃការគិតក្នុងរយៈពេល៤ឆ្នាំបើធៀបនឹងអ្នកគិតវិជ្ជមាន។ ការសិក្សានេះក៏បានតេស្ដលើកម្រិតនៃការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តដែរ ហើយរកឃើញថាមនុស្សដែលបញ្ហានេះការគិតក៏ធ្លាក់ចុះដែរ។ ប៉ុន្តែប្រូតេអ៊ីនពីរដែលបង្កជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់មិនមានការកើនឡើងទេចំពោះអ្នកមានជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភដែលធ្វើឲ្យអ្នកស្រាវជ្រាវសង្ស័យថាការគិតអវិជ្ជមានអាចជាមូលហេតុចម្បង ខណៈជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភជាចំណែកមួយនៃជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់។

វេជ្ជបណ្ឌិត Richard Isaacson អ្នកឯកទេសផ្នែកសរសៃប្រសាទបានលើកឡើងថានេះជាការសិក្សាដំបូងដែលបង្ហាញពីទំនាក់ទំនងជីវសាស្ត្ររវាងការគិតអវិជ្ជមាន និងជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់ និងធ្វើឲ្យគ្រូពេទ្យមានមធ្យោបាយក្នុងការវាយតម្លៃហានិភ័យ និងផ្តល់នូវដំណោះស្រាយដែលល្អសម្រាប់អ្នកជំងឺ។ លោកបានបន្តទៀតថាមនុស្សដែលងាយប្រឈមភាគច្រើនមិនបានដឹងពីផលប៉ះពាល់អវិជ្ជមាននៃការព្រួយបារម្ភ និងការគិតច្រើនមកលើខួរក្បាលដោយផ្ទាល់ទេ។
ទោះយ៉ាងណាក៏ដោយអ្នកជំនាញនៅត្រូវការការសិក្សាបន្ថែមព្រោះអ្នកចូលរួមក្នុងការសិក្សានេះភាគច្រើនគឺជាមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់ ដូចនេះត្រូវការសិក្សាថាតើប្រជាជនទូទៅដែលគិតអវិជ្ជមានដដែលៗអាចបង្កើនហានិភ័យជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់ឬយ៉ាងណា។

អ្នកស្រាវជ្រាវបានណែនាំថាការអប់រំផ្លូវចិត្តដូចជាការធ្វើសមាធិអាចជួយឲ្យគិតវិជ្ជមាន និងកាត់បន្ថយគំនិតអវិជ្ជមាន ហើយក្រុមអ្នកស្រាវជ្រាវក៏មានគម្រោងសិក្សាបន្ថែមទៅលើសម្មតិកម្មនេះដែរ។
ការសិក្សាកាលពីឆ្នាំ២០១៩បានឲ្យដឹងថាអ្នកដែលមានគំនិតវិជ្ជមានអាចចៀសពីការស្លាប់ពីហានិភ័យនៃជំងឺបេះដូងជាងអ្នកមានគំនិតអវិជ្ជមាន។ តាមពិតទៅ ការគិតកាន់តែវិជ្ជមាន កាន់តែអាចការពារពីជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការគិតវិជ្ជមានមិនត្រឹមតែអាចការពារសុខភាពបេះដូងទេ នៅមានទំនាក់ទំនងនឹងកត្តាដែលធ្វើឲ្យសុខភាពល្អផ្សេងទៀតដូចជារបបអាហារ ការហាត់ប្រាណ ប្រព័ន្ធភាពស៊ាំខ្លាំង និងសុខភាពសួតល្អ។

ការយកចិត្តទុកដាក់ និងមើលថែសុខភាពផ្លូវចិត្តគឺសំខាន់ណាស់ ហើយសុខភាពផ្លូវចិត្តគួរតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយព្រោះមិនត្រឹមតែសំខាន់សម្រាប់សុខភាពក្នុងរយៈពេលខ្លីទេ ប៉ុន្តែអាចមានហានិភ័យនៃជំងឺភ្លេចភ្លាំងបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ត្រឹមចេះអភ័យទោសឲ្យអ្នកដទៃ ផ្ដល់ប្រយោជន៍សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប
ចុចអាន៖ ភាពរឹងមាំមិនមែនទាក់ទងនឹងការប្រើកម្លាំងទេ តែជាការស៊ូទ្រាំបាន ក្នុងការដោះស្រាយបញ្ហានានា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន