Connect with us

KPT+

មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ

បានផុស

នៅ

អ្នកណាក៏ចង់មានដៃគូល្អ មិត្តល្អ មនុស្សល្អ សាច់ញាតិល្អ បងប្អូនល្អក្បែរខ្លួន ដើម្បីនាំភាពចម្រុងចម្រើនមកដល់ជីវិតដែរ។ ប្រសិនបើស៊យធំ រាប់អានប៉ះចំមនុស្សលាក់ចរិតលាក់មារយាទ ពុតត្បុត​ នៅ​ផ្ទះ​ផ្សេង​នៅ​កន្លែង​ធ្វើការ​ផ្សេង ​ដឹង​តែ​និយាយ​លែង​ចេញ។ យើង​មិន​មែន​គ្រូ​ទាយ​អាជីព ​ដឹង​ឮ​មើល​ធ្លុះ​ថា​ បុគ្គល​កំពុង​សេពគប់​សព្វថ្ងៃ ជា​មនុស្ស​បែប​ម៉េច​ទេ។

ប៉ុន្តែ​យើង​អាច​ដឹង​ខ្លះ​ មិនមែន​មើល​មិន​ដឹង​សូម្បី​តែ​ ១ ភាគរយឡើយ។ ហើយ​ការ​មើល​ដឹង​នេះ ​តាម​រយៈ​សកម្ម​ភាពគេ​ធ្វើ​សព្វថ្ងៃ​ ​ទោះ​ពូកែ​ពុតត្បុត​យ៉ាងណា មានល្បិចខ្ពស់ជាងរឿងភាគចាប់មិនបានក្ដី តែក៏​មាន​ចំណុច​ឆ្គង​ខ្លះ​ បង្ហាញ​មក​ឲ្យយើងបានដឹងដែរ។

​កាលបើ​បាន​ដឹង​ខ្លះៗ​ពី​ចរិត​របស់​បុគ្គល​នោះ​ហើយ ​ចូរ​ចៀស​ឆ្ងាយ​ឲ្យ​ផុត​ម្ខាងៗ​ម្នាក់​ ទើប​ជីវិត​ជួប​រឿង​ល្អៗ​ច្រើន។ ព្រោះ​បុគ្គល​អវិជ្ជមាន​ គិត​តែ​រឿង​​អវិជ្ជមាន ​នាំ​ភ្លើង​នាំ​រឿង​មក​ដាក់​លើ​ទ្រូង​យើង​តែ​ប៉ុណ្ណោះ។

១ ក្រុម​ដើរ​តែបង្ក​កំហុស ​ហើយ​តាំង​ខ្លួន​ជា​ជន​រងគ្រោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ខ្វះ​ទេ​សម័យ​ឌីជីថល ​អ្វីៗកាន់​តែ​ទំនើប ​មនុស្ស​អាក្រក់​មាន​ល្បិច​កិច្ចកល​រាប់​ជំពូក​ ក៏​សំបូរ​ដូច​គ្នា។ បុគ្គល​ប្រភេទ​នេះ​ នៅ​កន្លែង​កន្លុកកន្លៀត​ណា​ក៏​មាន​ដែរ​ លុះ​បើ​មនុស្ស​រាប់អាន​ស្មោះ​ ប៉ះ​ពួកគេ​ ដឹង​តែ​ជា​នុយ​សំខាន់​របស់​ពួកគេ​មិនខាន។

ជន​អស់​នេះ​ទម្លាប់​គេ​មិន​ធ្វើអ្វី​ច្រើន​ទេ​ គឺ​ចូលចិត្ត​ចាក់​អ្នកនេះ​តិច ​ទៅ​អ្នក​នោះ​តិច ដើម្បី​ឲ្យ​ម្ខាងៗ​ឲ្យ​ក្ដៅ​ក្រហាយ​ ហើយ​ពេល​គេ​រក​រឿង​តាំង​មឹះៗ​មិន​មាត់​ដាក់​គេ​វិញ។ ជា​ពិសេស​ធ្វើ​មាយា​អោន​មុខ​ចុះ​ មិន​តបត ​ដើម្បី​ឲ្យ​មហាជន​មើល​មក​ថា ​គេ​នេះ​ជា​ជនរងគ្រោះ​ស្លូត​សោះ​ មាន​គេ​មក​រក​រឿង​ដែរ។

២ ក្រុម​រាប់​អាន​បន្លំៗ ​ផ្អែម​មុខ ​យក​ល្អ​មុខ​មហាជន​ឬ​មេកោយ​ខ្លួន

ចូល​ដល់​ក្រុម​នេះ ​ពិបាក​មើល​ណាស់​ ព្រោះ​គេ​ពូកែ​សំដែង​ដាក់​គូស្នេហ៍ ពួកម៉ាក​បន​ភឿន​ និង​មេកោយ​ឲ្យ​អាណិត​ថា ​ខ្លួន​មនុស្ស​ល្អ ហើយ​ជា​ពិសេស​ទៀតសោត​ អ្នកណា​ៗ​ក៏​ចូលចិត្ត​សំដី​ផ្អែម​វាចា​ដែរ ( គ្មាន​អ្នកណា​ទៅ​ចូលចិត្ត​មនុស្ស​មាត់​ឮ​ញ៉ែត​ៗ​ សំដី​ឥត​សំចី​មាត់​ឡើយ ) ។​ ប៉ុន្តែ​មាន​ចំណុច​អាច​ដឹង​ថា​ គេ​នេះ​ជា​ក្រុម​រាប់អាន​បន្លំ​បាន​ គឺគេ​ចូលចិត្ត​ភាសា​ផ្អែម​ដាក់​គ្រប់គ្នា​ ជួយ​ឈឺឆ្អាល​លើកដាក់​ចាត់ចែង​មុខក្រោយ ​ឬ​ទំនុកបម្រុង​ជា​អំណោយ​ដល់​យើង​ជា​ដើម។ ប៉ុន្តែ​ដល់​ក្រោយ​ខ្នង​វិញ គេ​កំពុង​ស្ទូច​យក​នុយ​ធំ ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​ចូលចិត្ត​អាណិត​ខ្លួន ​បើ​មាន​បញ្ហា​ឬ​ទំនាស់​ជាមួយ​អ្នកណា ​គឺ​អ្នក​ដែល​គេ​ជួយ​មិន​មើល​នឹង​ភ្នែក​ឡើយ ( បើ​ទោះបី​ជា​ខុស​ក៏​កាន់​ជើង​សិន​ដែរ​ ព្រោះ​សុទ្ធ​តែ​ជា​គ្នាឯងទៅហើយ )។

ចំណាំ​មួយ​ទៀត ​ក្រុម​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អេតធីវ​ណាស់ ​មួយ​ថ្ងៃ​ៗផូស​ស្ទេតធឺ​បង្ហាញ​អារម្មណ៍​ខ្លួន​ដាក់​ហ្វេសបុក​ ដាក់​ផេក​ ថា​គេ​​មនុស្ស​​​គិត​ល្អ​ដាក់​គ្រប់គ្នា (ចំណុច​នេះ​អ្នកណា​មិន​ដឹង​ ចាញ់​បោក​ច្រើន ​តែ​បើ​អ្នក​ដឹង​ គឺ​គេ​បាន​ត្រឹម​គ្រវីក្បាល នូវជោគ​វាសនា​អ្នក​ក្រោយៗ)។

៣ ក្រុម​ពូកែ​ស្អប់​ពេបជ្រាយ ​និយាយ​ដើម ​តែ​ស្ងាត់ៗ​លួច​ធ្វើតាម

ក្រុម​មនុស្សទាំងនេះវិញ ខ្លាំងដៃជាង ២ ក្រុមខាងលើទៀត។ មិន​មាត់ៗ​ស្ងាត់ៗ ​តែ​គ្រប់​សកម្មភាពយើង​គេ​ដឹងគ្រប់ចន្លោះ ហើយក៏លួច​ធ្វើ​តាម​ស្ងាត់ៗ​ ដោយ​មិន​ឲ្យយើង​ដឹង​ខ្លួន​សូម្បី​តែ​បន្តិច។ ចំណាំ​មើល​ទៅ​ យើង​ធ្វើអី គេ​នោះ​មក​ដែរ​ យើង​មាន​អី​គេ​ក៏​មាន​ ហើយ​ឲ្យ​ដូច​គ្នា​គ្មាន​ខុស។ បើ​ក្រោយខ្នង​យើងវិញ ​និយាយ​ដើម​ ស្អប់​ពេបជ្រាយ​ជា​ក្រុម​ជាបក្សពួកគ្នា​គេ​ ហើយ​បន្ទាប់​មក​អ្នក​មេខ្លោង​ក៏​ចាប់ផ្ដើម​បន្លំ​ ឬ​ហៅថា​លួច​ធ្វើតាម​យើង​តែ​ម្ដង។ ទាំងនេះ​គឺ​គ្មាន​​អី​ក្រៅ​ពី​ស្ថិតនៅ​ក្រោម​ពាក្យ​ ២ ម៉ាត គឺ ” ច្រណែន ” នេះឯង។ តែ​ក្រុម​នេះ​មិន​ងាយ​ទទួល​ស្គាល់​ថា​គេ​ច្រណែន​ឡើយ ​គេ​ខ្លាច​ពាក្យ​ថា​ ” ចាញ់ ​” ដាក់​កណ្ដាល​មុខ​គេ​ណាស់។

៤ ក្រុម​មិន​ល្អ​តែ​បន្តិច​សោះ ​ក៏​ថា​យើង​មនុស្ស​អាក្រក់​យក​ហ្មង

ក្រុម​នេះ​ចូលចិត្ត​ណាស់ ​ផ្អែម​ពេល​ត្រូវ​ការ​ប្រើ​យើង​ និយាយ​ពី​សំដី​ពីរោះពិសា​ស្ទើរ​បាក់​ស្រិប។ តែ​កាលណា​យើង​លែងដៃ​តែ​បន្តិច​ ឬ​មិន​បាន​ជួយ​គេ​គ្រប់​ជ្រុងជ្រោយ​ ក៏​មក​ស្ដី​ឲ្យ​យើង​ខ្លាំងៗ​តែ​ម្ដង ​ឬ​អស់​ល្អ​នឹង​គ្នា​បាត់​ទៅ​ហើយ។

លុះបើកាលណាយើងលើសគេ ឬល្អជាងគេបន្តិចសោះ តាំងមកបន្ទោស ឬធ្វើមិននិយាយរកយើង ដើម្បីជាលេស ឲ្យយើងដើរចូលសងគេវិញ។

យ៉ាងណា​មិញ​បុគ្គល ៤ ប្រភេទ​នេះ​ ជា​បទ​ពិសោធន៍​ដែល​បាន​ជួប​រយៈកាល​កន្លង​មក​ សឹង​តែ​រក​ជីវិត​មាន​ន័យ​នឹង​គេ​មិន​ឃើញ។ ប្រសិន​បើ​អ្នក​អាន​រូប​ណា ​បាន​ជួប​មនុស្ស​ទាំងនេះ​ មិន​ថា​ជា​សង្សារ​ ប្ដី​ប្រពន្ធ​ ពួក​ម៉ាក់ ​ឬ​មិត្ត​រួម​ការងារ​ទេ គួរ​ប្រញាប់​ដើរ​ចៀស​ចេញ​ឆាប់​ បើ​មិន​ចង់​នាំ​ជីវិត​ជួប​រឿង​មិន​ល្អ ​ដែល​គេ​ហៅ​ថា​ស៊យ​ មិន​លោះ​ពេល​ មិន​លោះ​ថ្ងៃ​នេះឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​​ច្រណែន​នឹង​បញ្ចេញ​សកម្មភាព​ទាំង​នេះ​ ទោះ​ពូកែ​សំដែង​យ៉ាងណា​ក៏​ដោយ

ចុចអាន៖របៀប​មើល​មនុស្ស​ដែល​យើង​រាប់អាន​សព្វថ្ងៃ ក្លែងក្លាយ​ឬ​ពិត

ចុចអាន៖មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៨ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម