រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?

Published

on

លោក Albert ​ Einstein ​​​ជាបិតារូបវិទ្យា​ដ៏ល្បីល្បាញ​ កើតក្នុង ឆ្នាំ ១៨៧៩ នៅប្រទេសអាល្លឺម៉ង់។ កំឡុងពេលនៅមានជីវិត Einstein បានបង្កើតទ្រឹស្ដីរូបវិទ្យាជាច្រើនដែលមានការទទួលស្គាល់ទូទាំងពិភពលោក រហូតបានទទួល​​ពាន​​ណូបែល​សន្តិភាព​ផ្នែក​រូប​វិទ្យា​​ក្នុង​ឆ្នាំ ១៩២១​។

បន្ថែមពីលើកេរ្តិ៍ឈ្មោះផ្នែកវិទ្យាសាស្រ្ត Albert ​ Einstein មានរឿងរ៉ាវមួយចំនួនគួរឲ្យភ្ញាក់ផ្អើលថែមទៀត។

Albert Einstein ចូលចិត្តតន្ត្រី មិន​មែន​​វិទ្យាសាស្ត្រ​​ទេ

ទោះ​​បីលោក​​​​មាន​សមិទ្ធផល​​ខាង​វិទ្យា​សាស្ត្រ​ជាច្រើន​ក៏ពិតមែន ​តែចំណង់ចំណូលពិតនោះគឺ​តន្ត្រី​​​។ លោក​តែងតែយកវីយូឡុងតាមជាមួយ គ្រប់កន្លែងដែលលោកទៅ។ លោកពោលដូច្នេះ “ជីវិត​ដែលមិនបានលេង​តន្ត្រី​​ ពិតជា​​​​នៅ​មិន​សុខ​ទេ​​សម្រាប់​ខ្ញុំ”។

ការ​សែតធ្លាប់​ផ្សាយថា Albert Einstein ​​​ប្រលង​ធ្លាក់​គណិតវិទ្យា

​​​​​​​​​​​​ ​ឆ្នាំ ១៩៣៥​ ​កាសែត Ripley’s Believe It Or Not! ​បាន​បោះ​ពុម្ព​ផ្សាយ​​ដោយ​ដាក់​ចំណង​ជើង​ធំៗ​ថា ​កំពូល​​​​គណិត​វិទូ​​​​នៅ​រស់ ​ប្រលង​​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា ហើយ​​ការ​អះអាង​​នេះ​​មាន​រហូត​​ដល់​សព្វ​ថ្ងៃ។

តាម​ពិត មិនមែននោះទេ! លោកថា ​ “​ខ្ញុំ​​មិន​ធ្លាប់​​ធ្លាក់​មុខវិជ្ជា​​គណិតវិទ្យា​ទេ។ កាល​នៅ​អាយុ​ ១៥ ឆ្នាំ​ ខ្ញុំ​​ អាច​គណនា​​​លំហាត់​​ឌីផេរ៉ង់ស្យែល និង​អាំងតេក្រាល​​ បាន​យ៉ាង​ស្ទាត់​ជំនាញ ​ដោយ​​ទទួល​ចំណាត់​ថ្នាក់​លើ​គេ​​​​​ទៀត​ផង”។

​​​​ Albert Einstein ​​រៀប​ការ​នឹងបងប្អូន​ជីដូន​មួយ ក្រោយ​លែងលះ​ប្រពន្ធ​ដើម

លោកបាន​រៀប​ការ​​​លើកទី២ ​ជា​មួយ​​​បង​ប្អូន​​​ជីដូន​មួយ​​ឈ្មោះនាង Elsa ​​ក្រោយ​​លែង​លះ​​​ប្រពន្ធ​ដើម​​ និងរស់នៅជាមួយគ្នារហូតដល់ឆ្នាំ ១៩១៩។

Albert Einstein ​​ធ្លាប់​​ត្រូវ​គេ​​ប្រគល់​​តំណែង​​ប្រធានាធិបតី​​អ៊ីស្រាអែល

លោកធ្លាប់​​បាន​បដិសេធមិន​​​​​ធ្វើ​ជា​ប្រធានាធិបតី​​អ៊ីស្រាអែល ​ក្នុង​ឆ្នាំ ១៩៥២ ដោយមានប្រសាសន៍ថា ខ្លួនមិនមាន​​​​ឥរិយាបថ​ជាអ្នកដឹកនាំពី​ធម្មជាតិ ​ថែមទាំងគ្មាន​​បទពិសោធន៍​​​​ដោះ​ស្រាយ​បញ្ហា​​ជា​មួយ​មនុស្ស​ទូទៅផងដែរ។

Albert Einstein ស្លាប់​ដោយ​សារ​​​​មិន​ព្រម​ឲ្យ​គេ​វះកាត់

ក្នុង​ថ្ងៃ​ទី​ ១៧ ​មេសា ឆ្នាំ ​១៩៥៥ លោក​​​កើត​​ជំងឺ​ប៉ោង​សរសៃ​ឈាម​ក្រហម​​ពោះ ធ្វើ​ឲ្យ​ហូរ​ឈាម​​​​​ខាង​ក្នុង​​ពោះ​។ ​​​​​គេ​​បាន​សុំឲ្យ​លោក​វះកាត់​​ តែលោកមិនព្រម​ ​​ហើយមួយថ្ងៃក្រោយលោកក៏ទទួលមរណៈភាព។

​ខួរ​ក្បាល​ Albert Einstein ត្រូវ​​គេ​​​វះ​យក​​ដោយ​ខុសច្បាប់

ក្រោយ​​មរណភាព​បាន​ ៧ ម៉ោង​ វេជ្ជបណ្ឌិត​ Thomas Stolz Harvey ​​ បាន​​ធ្វើ​កោសល្យ​វិច័យ​​រក​មូល​ហេតុ​នៃ​ការ​ស្លាប់​ ​តែ​បាន​លួច​យក​ខួរ​ក្បាល​ទៅ​បាត់។ ​​គ្រូពេទ្យ​​បាន​អះអាងថា ​ខ្លួន​ទទួល​​ការ​អនុញ្ញាត​​ឲ្យ​វះកាត់​ខួរ​ក្បាល ​តែ​គេ​មិន​បាន​ឃើញ​លិខិត​​ស្នាម​​រហូត​ដល់បច្ចុប្បន្ន។ ​ ​មុន​ផុត​ដង្ហើម​លោក​​បាន​​សុំ​​​ឲ្យ​គេ​បូជា​​​​ដោយ​​ទុក​ខួរ​ក្បាល ​ ​ប៉ុន្តែគេនៅតែលួចវាទៅដដែល។

គ្រាប់​ភ្នែក​​ទាំង​គូត្រូវ​​គេ​យកទៅ​រក្សា​ទុក​​​​នៅ​ទីក្រុង​ញ៉ូវយ៉ក

មិន​ត្រឹម​តែ​ខួរ​ក្បាល​​ត្រូវ​​គ្រូពេទ្យ​​​លួច​យក​ទៅ​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ​សូម្បី​គ្រាប់​ភ្នែក​ទាំង​ពីរ​​​ ក៏​​​ត្រូវ​​ពេទ្យ​ម្នាក់​ទៀត​​លួច​យក​ទៅដោយ​រក្សាទុកក្នុង​ប្រអប់​សុវត្ថិភាព​រហូត​ដល់​សព្វ​ថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ HISTORY

ចុចអាន៖ ប៊ីលហ្គេត៖​ «ទៅ​សតវត្សរ៍​បន្ទាប់ មេដឹកនាំ គឺ​អ្នក​ដែល​ផ្ដល់​អំណាច​ដល់​អ្នកដទៃ »

ចុចអាន៖ ភរិយា​ប្រធានាធិបតីចិន XI JINPING ជានរណា?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចាប់បាន​ឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ ​បានហើយ

ព័ត៌មានជាតិ4 hours ago

អាជ្ញាធរ​ខណ្ឌ​ចំការមន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​៨នាក់​ ដែល​អាជ្ញាធរ​ស្រុក​គីរីសាគរ​ឃាត់​ខ្លួន​ មិន​មែន​រត់​ចេញ​ពី​ទីតាំង​​មាន​កូវីដ-១៩​ទេ

ព័ត៌មានជាតិ6 hours ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ6 hours ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ6 hours ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services