KPT+
កំហុស ៥យ៉ាងរបស់ឪពុកម្ដាយ បណ្ដាលឱ្យក្មេងសម័យឥឡូវ ខ្វះសុជីវធម៌
សម័យកាលកាន់តែវិវត្តជឿនលឿន តែបើងាកមើលសីលធម៌របស់មនុស្សហាក់ធ្លាក់ចុះជាងមុន។ ជាពិសេសបើប្រៀបធ្រៀបទៅនឹងក្មេងជំនាន់មុន ក្មេងៗសម័យទំនើប ត្រូវបានមើលឃើញថា មិនសូវមានសុជីវធម៌ប៉ុន្មាននោះទេ មិនថាចំពោះមនុស្សចាស់ជាងខ្លួន ឬក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ។ ហេតុអ្វីក៏បានជាមានការធ្លាក់ចុះនៃសីលធម៌រស់នៅបែបនេះ?
ខាងក្រោមនេះ ជាហេតុផលត្រួសៗ ៥យ៉ាង បង្ហាញហេតុផលថា ក្មេងសម័យនេះ មិនសូវមានសុជីវធម៌ល្អ៖
១. និយមប្រើវិធីផ្លូវកាត់

សព្វថ្ងៃក្មេងៗមានថេប្លេត អាយផត និងអ្វីជាច្រើនទៀត អាចពួកគេរីករាយជាមួយតន្ត្រី ភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្តដោយមិនចាំបាច់រង់ចាំយូរ។
ជាមួយនឹងការកម្សាន្ត និងភាពងាយស្រួលបែបនេះ ក៏មានគុណវិបត្តិបណ្ដាលឱ្យឪពុកម្តាយមិនសូវមានទំនាក់ជាមួយកូនៗបានច្រើន ឬស្និទ្ធស្នាលដូចពីមុន។ ទាំងនេះធ្វើឲ្យកុមារប្រឈមនឹងការដាច់ទំនងទំនងជាមួយឪពុកម្ដាយ និងមនុស្សនៅខាងក្រៅ ដោយសារពួកគេវក់វីតែជាមួយនឹងបណ្ដាញសង្គម។
២. តាមចិត្តកូនគ្រប់យ៉ាង
ឪពុកម្តាយសម័យថ្មីផ្តល់ឱ្យកូនសឹងគ្រប់យ៉ាងដែលក្មេងចង់បាន និងមិនបង្រៀនគេទាល់សោះ នូវអ្វីដែលត្រូវប្ដូរជាមួយតម្រូវការនោះ។ មិនមែនជារឿងអាក្រក់នោះទេ បើគ្រាន់តែឲ្យរបស់ល្អទៅកូន តែវានឹងមានបញ្ហាចំពោះតម្រូវការហួសហេតុពេក។ នៅពេលឪពុកម្ដាយផ្តល់របស់របរដល់កូនគ្រប់ពេលដែលពួកគេទាមទារ នឹងធ្វើឲ្យក្មេងកាន់តែទំរើសចង់បានតាមចិត្ត ដោយក្លាយទៅជាក្មេងងរង៉ក់ ក្បាលខូច បើសិនគេមិនបានរបស់ដែលគេចង់បាន។
៣. គ្មានពេលសម្រាប់កូន

ឪពុកម្ដាយភាគច្រើនរវល់ការងារខ្លាំងពេក និងចំណាយពេលពេលតិចតួចក្នុងការមើលថែកូនៗដោយផ្ទាល់។ ឪពុកម្ដាយខ្លះ យកកូនទៅផ្ញើតាយាយឬ ដាក់នៅសាលាតាំងពីព្រឹកដល់ល្ងាចក៏មាន។ បញ្ហនេះធ្វើឲ្យកូនមិនសូវបានស្និទ្ធជាមួយឪពុកម្ដាយ ហើយសង្គមខាងក្រៅមានឥទ្ធិពលច្រើនជាងឪពុកម្ដាយពួកគេ។
ដូច្នេះការរៀបចំពេលវេលាដើម្បីចំណាយជាមួយកូនៗពិតជាមានសារសំខាន់ណាស់។ វាជួយឲ្យក្មេងយល់ថា ពួកគេមិនមែននៅម្នាក់ឯង ទទួលបានភាពកក់ក្ដៅ និងចេះស្ដាប់បង្គាប់ឪពុកម្ដាយផងដែរ។
៤. មិនបង្រៀនកូនពីកំហុស
ជារឿយៗនៅពេលដែលកូនធ្វើខុស ឪពុកម្ដាយតែងតែអត់ធ្មត់ ព្រោះគិតថាកូននៅក្មេងមិនទាន់យល់អ្វីឡើយ។ ប៉ាម៉ាក់ភាគច្រើនយល់ថា កុមារល្ងង់ និងគ្មានកំហុសទេ បើសិនគេធ្វើអ្វីមួយដែលមិនត្រឹមត្រូវ ព្រោះពួកគេមិនដឹងអី។ ការបណ្ដោយដោយពុំបានអប់រំដល់កូន ធ្វើឲ្យក្មេងទំរើស និងមិនចេះស្ដាប់បង្គាប់។ ជាការសំខាន់ណាស់ដែលឪពុកម្ដាយត្រូវកែឥរិយាបថអាក្រក់ៗរបស់កូនឱ្យបានឆាប់ ដើម្បីឱ្យពួកគេដឹងថា ទម្លាប់ខ្លះមិនត្រឹមត្រូវសម្រាប់ពួកគេធ្វើឡើយ។
៥. ខ្វះទំនាក់ទំនងជាមួយមនុស្សខាងក្រៅ

ឪពុកម្តាយសម័យទំនើបព្យាយាមអប់រំកូនតែនៅក្នុងគ្រួសារប៉ុណ្ណោះ។ ជួនកាលសូម្បីតែជីដូនជីតារបស់កូនៗ ក៏ពុំមានឱកាសទូន្មានក្មេងៗដែរ។ ការទុកឲ្យក្មេងៗគ្មានទំនាក់ទំនងជាមួយមនុស្សពេញវ័យ ឬវ័យចំណាស់ឲ្យបានច្រើន នៅពេលពួកគេធំឡើង វានឹងធ្វើឲ្យពួកគេគិតថា ទោះមិនមានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងសហគមន៍ក៏មិនថ្វីដែរ។ ដូច្នេះក្មេងៗនឹងមានភាពឯករាជ្យជ្រុល ហើយធ្វើឲ្យពួកគេលែងខ្វល់ខ្វាយនឹងមនុស្សនៅជុំវិញពួកគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុ ៥យ៉ាង ឪពុកម្ដាយគួរឧស្សាហ៍នាំកូនដើរលេងក្រៅផ្ទះ
ចុចអាន៖ កូនធំឡើងជាមនុស្សល្អ និងស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវដឹងរឿងទាំងនេះ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


