KPT+
វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់
ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើតទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូចនឹងជួយកូនច្រើននៅថ្ងៃអនាគត។ តើមានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់?
ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖
១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី

ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់ឱ្យទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់តែសុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលារងចាំដើម្បីហ្វឹកហាត់ចិត្តអត់ធន់របស់អាអូន។
២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង
សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេមានការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏ដោយ។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួនឯងឡើងវិញ មុនពេលអ្នកបំពេញតាមការសុំរបស់អូនតូច។ ការធ្វើដូច្នេះ នៅពេលអូនតូចបញ្ចេញអាកប្បកិរិយាមិនល្អ បង្រៀនអូនតូចថាការមិនមានភាពអត់ធ្មត់មិនមែនជាវិធីដើម្បីទទួលបានអ្វីដែលអូនតូចចង់បាននោះទេ។
៣. ពន្យារពេល

ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូនឱ្យចេះអត់ធ្មត់។ ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូនសុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូនរង់ចាំរហូតដល់ម៉ាក់លាងចានរួចសិន។
៤. បង្រៀនកូនឱ្យរង់ចាំវេន
ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាពអត់ធ្មត់។ ប្រសិនបើអាអូនមិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍នាំអូនតូចទៅលេងសួនដើម្បីពង្រឹងភាពអត់ធ្មត់របស់អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។
៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន

លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើងដូចដើមឈើត្រូវខ្យល់ជាដើមដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។
៦. ឱ្យកូនលេងល្បែងរង់ចាំ
ការលេងល្បែងដូចជា “ វេនរបស់អ្នក! វេនខ្ញុំ!” គឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យកូនតូចរង់ចាំ។
៧. សរសើរភាពអត់ធ្មត់របស់កូន

នៅពេលអាអូនបង្ហាញភាពអត់ធ្មត់ ប៉ាម៉ាក់អាចសរសើរអាអូនដើម្បីលើកទឹកចិត្តអាអូនក្នុងការធ្វើវាម្តងទៀត។ ឧទាហរណ៍ ប្រសិនបើប៉ាម៉ាក់នាំអាអូនទៅពេទ្យ ហើយអាអូនអង្គុយផាត់ពណ៌ក្នុងខណៈរង់ចាំវេនខ្លួន ដោយមិនរអ៊ូ ប៉ាម៉ាក់អាចប្រាប់អាអូនថា ប៉ាម៉ាក់សប្បាយចិត្តចំពោះការអត់ធ្មត់ និងអាកប្បកិរិយាល្អរបស់អាអូនណាស់។
ភាពអត់ធ្មត់ត្រូវការពេលវេលាដើម្បីបណ្តុះ ដូច្នេះប៉ាម៉ាក់ត្រូវបង្រៀនអូនតូចសន្សឹមៗ កុំបង្ខំ។ ភាពអត់ធ្មត់ត្រូវការការហ្វឹកហាត់ដដែលៗម្តងហើយម្តងទៀត មិនមែនមួយថ្ងៃពីរចេះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចិញ្ចឹមកូនឲ្យក្លាយជាក្មេងល្អ និងមានអនាគតភ្លឺស្វាង គួររៀប ៥ ចំណុច
ចុចអាន៖ ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


