Connect with us

KPT+

ដឹងតម្លៃខ្លួនតួសម្ដែងសំខាន់ៗ ក្នុងខ្សែភាពយន្ត Eternals ម្នាក់ៗសុទ្ធតែខ្ទង់លានដុល្លារ

បានផុស

នៅ

រាប់តាំងពីថ្ងៃចាក់បញ្ចាំង មកទល់នឹងពេលនេះ ខ្សែភាពយន្ត Eternals រកចំណូលបានពី Box Office ប្រមាណ ២៨០.៧លានដុល្លារអាមេរិកហើយ ខណៈទុនសម្រាប់ផលិតចំណាយអស់ ២០០លានដុល្លារ។

Eternals: New trailer and Release date - Marvel Studios | Marca
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក បើក្រឡេកមើលលើតម្លៃខ្លួនរបស់តួសម្ដែងសំខាន់ៗទាំង ១០រូប ក្នុងខ្សែភាពយន្តដែលរៀបរាប់ពីកំពូលវីរបុរសរបស់ Marvel មួយនេះវិញ ឃើញថាការចំណាយម្នាក់ៗសុទ្ធតែខ្ទង់លានដុល្លារទាំងអស់។

តោះមកដឹងជាមួយគ្នា!

តារាសម្ដែងអាមេរិកាំង Angelina Jolie ដើរតួជា Thena ដោយបានស៊ីថ្លៃ ១៩-២០លានដុល្លារអាមេរិក។

Eternals || Angelina Jolie as Thena - Eternals Wallpaper (44061205) - Fanpop

តារាសម្ដែងមិកស៊ិក-អាមេរិក Salma Hayek ដើរតួ Ajak។​ ក្នុងខ្សែភាពយន្តនេះ នាងស៊ីថ្លៃ ៥លានដុល្លារអាមេរិក។

Ajak | Characters | Marvel

តារាសម្ដែងអង់គ្លេស Gemma Chan ដើរតួ Sersi។ នាងទទួលបានប្រាក់ចំណូល ៥លានដុល្លារអាមេរិក។

Sersi | Marvel 101 - YouTube

តារាសម្ដែងជនជាតិអាមេរិក Richard Madden ដើរតួជា Ikaris។ លោកទទួលបានប្រាក់ចំណូល ៤.៥លានដុល្លារអាមេរិក។

Ikaris | Marvel 101 - YouTube

តារាកំប្លែងប៉ាគីស្ថាន-អាមេរិក Kumail Nanjiani ដើរតួជា Kingo។ លោកទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក។

Eternals || Kumail Nanjiani as Kingo - Eternals Wallpaper (44061200) -  Fanpop

តារាសម្ដែងអាមេរិកាំង Lia McHugh ដើរតួ Sprite។ កុមារីរូបនេះ​ស៊ីថ្លៃ ២,៥លានដុល្លារអាមេរិក។

Marvel's Eternals Writer Clears Confusion on Sprite's Powers at the End  (Exclusive)

តារាសម្ដែងជនជាតិអាមេរិក Brian Tyree Henry ដើរតួ Phastos។ លោកទទួលបានប្រាក់ចំណូលចំនួន ២លានដុល្លារអាមេរិក។

MCU's first openly gay superhero will be 'Phastos' - potrayed by Brian  Tyree Henry in The Eternals - 9GAG

តារាសម្ដែងជនជាតិអាមេរិក Lauren Ridloff ដើរតួ Makkari ។ នាងស៊ីថ្លៃមួយរឿងនេះចំនួន ១,៧លានដុល្លារអាមេរិក។

Lauren Ridloff On Makkari's MCU Reinvention for 'ETERNALS' - Murphy's  Multiverse

តារាសម្ដែងអៀរឡង់ Barry Keoghan ដើរតួជា Druig ។ តារាប្រុសរូបនេះទទួលបានប្រាក់ចំណូលចំនួន ១,៥លានដុល្លារអាមេរិក។

Eternals || Barry Keoghan as Druig - Eternals Wallpaper (44061204) - Fanpop

តារាសម្ដែងកូរ៉េខាងត្បូង Don Lee ដើរតួជា Gilgamesh។ សម្ដែងចប់ក្នុងខ្សែភាពយន្ត​ Eternals លោកទទួលបានចំណូល ១,២៥លានដុល្លារអាមេរិក៕

Don Lee Discusses 'Eternals', the 'Train to Busan' Remake & Which MCU  Character Could Beat Gilgamesh at Arm-Wrestling: The 'Eternals' star also  discusses how working with Angelina Jolie mirrored Thena and Gilgamesh's

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

ចុចអាន៖ បាត់មុខ ៤ឆ្នាំ ក្រុម T-ARA វិលវិញដោយនិពន្ធទំនុកច្រៀងខ្លួនឯង​ និងចាយលុយផ្ទាល់ខ្លួនផលិត MV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម