ជីវិតកម្សាន្ដ
ត្រឹមរយៈពេលជាង ២ សប្តាហ៍ រឿង ‘Fast X’ រកចំណូលបានជាង ៦០០ លានដុល្លារ
យោងទៅតាមក្រុមហ៊ុន Collider បានរាយការណ៍ពីប្រាក់ចំណូលរឿង ‘Fast X’ របស់ Universal Pictures បានឈានដល់ជាង ៦០០ លានដុល្លារ បន្ទាប់ពីការចេញផ្សាយជាង ២ សប្តាហ៍ ដែលខ្សែភាពយន្តនេះមានការទាក់ទាញយ៉ាងខ្លាំងនៅក្នុងទីផ្សារអន្តរជាតិ ។

គិតត្រឹមថ្ងៃទី ៤ ខែមិថុនា Fast X ទទួលបានប្រាក់ចំណូល ៦៣០ លានដុល្លារទូទាំងពិភពលោក ក្នុងនោះប្រាក់ ១២៨ លានដុល្លារបានមកពី Box Office ក្នុងស្រុក និងជិត ៤៧៥ លានដុល្លារពីទីផ្សារអន្តរជាតិ។ ទិន្នន័យនេះត្រូវបានបញ្ជា ក់ដោយអ្នកមើលតារាង Box Office Mojo ។ នៅចុងសប្តាហ៍មុន ភាពយន្ត ‘Fast X’ រកចំណូលបាន ៩.២៤ លានដុល្លារក្នុងស្រុកនិងធ្លាក់ចុះ ៦០ភាគរយបើធៀបនឹងចុងសប្តាហ៍ដំបូងនៃការចេញផ្សាយ។

ទន្ទឹមនឹងនោះ ប្រាក់ចំណូល ៤១.៤ លានដុល្លារទូទាំងពិភពលោក ដែលធ្លាក់ចុះ ៥២ ភាគរយ តាមអ្នកសង្កេតការណ៍បាននិយាយថា ខ្សែភាពយន្តនេះមានការទាក់ទាញយ៉ាងខ្លាំងនៅ ក្នុងទីផ្សារបរទេសដោយសារតែប្រាក់ដែលរកបាននៅ Box Office ក្នុងស្រុកមានត្រឹមតែ ២១ ភាគរយនៃប្រាក់ ចំណូលសរុបប៉ុណ្ណោះ។

យ៉ាងណាមិញ ដោយការចំណាយទៅលើការផលិតនៃចំណាយអស់ចំនួនទឹកប្រាក់ ៣៤០ លានដុល្លារ ហើយគម្រោង ភាគយន្តនេះត្រូវរកចំណូលបានយ៉ាងហោចណាស់ ៨៥០ លានដុល្លារដើ ម្បីចាប់ផ្តើមរកប្រាក់ចំណេញរបស់ខ្លួន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Taylor Swift ប្រេះឆាជាមួយមិត្តប្រុសថ្មី ក្រោយទាក់ទងគ្នាបានមួយខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ