ជីវិតកម្សាន្ដ
រឿង Avatar វគ្គ២ នៅតែជាភាពយន្តរកចំណូលបានខ្ពស់បំផុតនៅអឺរ៉ុប
រឿង”Avatar: The Way of Water” ឫ Avatar វគ្គ២ បានបំបែកឯតទគ្គកម្មថ្មីមួយទៀត បន្ទាប់ពីចេញបានជាង ២ ខែដោយក្លាយជាខ្សែភាពយន្តផ្លូវការដែលរកចំណូលបានខ្ពស់បំផុតនៅអឺរ៉ុប ។

យោងទៅតាមប្រភពពី Deadline បានឲ្យដឹងថារឿងAvatar: The Way of Water បានរកចំណូលខ្ពស់បំផុត ២.២៦ ពាន់លានដុល្លារទូទាំងពិភពលោក។ ទោះបីជាចំនួននេះនៅតែមិនអាចជួយឱ្យខ្សែភាពយន្តនេះវ៉ាដាច់ខ្សែភាព យន្តដំបូង និងរឿង Avengers: Endgame ដើម្បីរក្សាកំណត់ត្រាថ្មី ក៏ដោយវាគ្រប់គ្រាន់សម្រាប់ខ្សែភាពយន្តនេះដើម្បីនាំមុខនៅក្នុងទីផ្សារអឺរ៉ុប។

មកទល់នឹងពេលនេះ Avatar វគ្គ២ បានក្លាយជាភាពយន្តផ្លូវការដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលនៅអឺរ៉ុប នេះគឺជាសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ខ្សែភាពយន្តនេះ នៅពេលដែលក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកនេះ គ្មានភាពយន្តណាអាចយកឈ្នះ Avatar វគ្គ១ ។ បច្ចុប្បន្ន Avatar វគ្គ១ នៅតែកាន់កាប់តំណែងកំពូលជាមួយនឹង ២.៩២៣ពាន់លានដុល្លារ ដែលនាំមុខ Avatar វគ្គ២ ដែលមានគម្លាត ៦៥០ លានដុល្លារ ។

យ៉ាងណាមិញ ជាការពិត ទោះបីជាមិនមែនជាកំណត់ត្រានៃខ្សែភាពយន្តទាំងពីរនេះក៏ដោយ ប៉ុន្តែ Avatar វគ្គ២ គឺជាភាពយន្តដែលទទួលបានការរំពឹងទុករកបានចំណូលច្រើនបំផុត ហើយខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយលោក James Cameron និងសហការផលិតដោយ 20th Century Studios៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖Will Smith ឈ្នះពានរង្វាន់ទីមួយ បន្ទាប់ពីរឿងអាស្រូវទះកំផ្លៀងនៅកម្មវិធី Oscar
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


