ជីវិតកម្សាន្ដ
Lisa បង្ហាញមុខក្នុងរឿងបែបហូលីវូដ តែងខ្លួនសាមញ្ញបែបនារីថៃ ដូចពាក់អាវដេកយប់
កាលពីថ្មីៗនេះ អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញវត្តមានរបស់ Lisa នៅក្នុងរឿងភាគហូលីវូដ The White Lotus ដែលនាងក៏បានចូលរួមសម្ដែងជាតួអង្គសំខាន់ម្នាក់ នៅក្នុងរដូវកាលទី៣នេះដែរ។ នៅក្នុងនោះ រូបនាងសម្ដែងជាតួអង្គអ្នកគ្រប់គ្រងនៅក្នុងសណ្ធាគារមួយនៅប្រទេសថៃ ដែលជាប្រទេសកំណើតខ្លួន។

ជាពិសេស តួអង្គមួយនេះ ហាក់ខុសដាច់ពីជីវិតពិតរបស់នាង ដែលតែងខ្លួនហ៉ឺហា នៅក្នុងសាច់រឿងនេះ Lisa ជាកូនថៃ ដែលមានការងារសាមញ្ញមួយ ហើយចំពោះការតុបតែងខ្លួនវិញ គឺសាមញ្ញខ្លាំង សូម្បីតែអាវក៏មានម៉ូតដូចជាខោអាវគេងយប់ដែរ ស្ទាយ៍ម៉ូតសក់វិញរឹតតែប្លែកទៅទៀត ដោយវែកចំហៀងបង្ហាញឲ្យឃើញនូវថ្ងាស់របស់នាង។

យ៉ាងណាមិញ គេមិនទាន់ដឹងថាសាច់រឿងទៅជាយ៉ាងណានោះទេ ដោយនេះគ្រាន់តែជាវគ្គខ្លីដែលគេបង្ហាញ មុននឹងការចាក់បញ្ចាំងរឿង។ ការបង្ហាញមុខនៅក្នុងខ្សែភាពយន្ដបែបភាគរបស់អឺរ៉ុបនេះ ជាលើកដំបូងរបស់ Lisa ដែលឈានជើងចូលពិភពហូលីវូដផងដែរ។

គេបានកត់សម្គាល់ផងដែរថា Lisa មិនសូវជាមានការពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈកូរ៉េប៉ុន្មាននោះទេ តាំងពីនាងបង្កើតផលិតកម្មឯករាជ្យមក រូបនាងតែងតែដើរនៅលើទីផ្សារអន្តរជាតិតែម្ដង។ ដូចដែលវិស័យកុននេះក៏ដោយ Lisa មិនបានបោះជំហានដំបូងនៅកូរ៉េនោះទេ ប៉ុន្ដែនាងបានហក់ខ្ពស់ទៅដល់ប៉ែកអន្តរជាតិវិញ។

ទោះបីជាយ៉ាងណាក្ដី សមាជិក Blackpink សញ្ជាតិថៃ រូបនេះ ហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំងជាងគេក្នុងចំណោមសមាជិកទាំង៤ ហើយឥលូវនេះ រូបនាងបានឈានមួយជំហានទៀតហើយ ចូលទៅកាន់វិស័យភាពយន្ដលំដាប់ហូលីវូដតែម្ដង៕
ប្រភព៖ Pop Base
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


