ជីវិតកម្សាន្ដ
ភាពយន្ត ៣ ឈ្នះពានរង្វាន់ Oscars ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
នេះគឺជាភាពយន្តចំនួន ៣ ដែលបានឈ្នះពានរង្វាន់ ១១ ប្រភេទ ក្នុងចំណោម ២៣ ប្រភេទនៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការដ៏មានកិត្យានុភាព។ រហូតមកដល់ពេលនេះ មិនទាន់មានភាពយន្តណាដែលអាចបង្កើតប្រវត្តិសាស្ត្រដូចរឿងបុរាណទាំងនេះទេ។
ខាងក្រោមនេះគឺជាខ្សែភាពយន្តទាំង ៣ ឈ្នះពានរង្វាន់អូស្ការច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ៖
១ រឿង Ben-Hur

ខ្សែភាពយន្តដំបូងដែលបង្កើតអព្ភូតហេតុជាមួយនឹងពានរង្វាន់អូស្ការចំនួន ១១ គឺរឿង Ben-Hur ដែលផលិតក្នុងឆ្នាំ ១៩៥៩ ដែលត្រូវបានកែសម្រួលពីប្រលោមលោក Ben-Hur: A Tale of the Christ ។ នេះគឺជាខ្សែភាពយន្តវីរភាពដែលដឹកនាំដោយ William Wyler និងសម្តែងដោយ Charlton Heston, Stephen Boyd, Jack Hawkins, Hugh Griffith និង Haya Harareet ។
២ រឿង Titanic

បន្ទាប់ពីរយៈពេល ២៦ ឆ្នាំមក ទីតានិចនៅតែជាភាពយន្តដ៏ល្បីល្បាញមួយអំពីស្នេហា នុងភាពរ៉ូមែនទិក ដែលទស្សនិកជនជុំវិញពិភពលោកចូលចិត្តបំផុតរ។ រហូតមកដល់សព្វថ្ងៃនេះ រឿង Titanic របស់អ្នកដឹកនាំរឿងដ៏អស្ចារ្យ James Cameron នៅតែត្រូវបានចាត់ទុកថាជាស្នាដៃល្អឯក ហើយតែងតែត្រូវបានចេញផ្សាយឡើងវិញរៀងរាល់ថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ជាពិសេសរឿង Titanic ក៏ជាភាពយន្តទីពីរដែលនាំយកពានរង្វាន់អូស្ការដ៏មានកិត្យានុភាពចំនួន ១១ ក្នុងប្រវត្តិសាស្ត្រផងដែរ ។
៣ រឿង The Lord of the Rings: The Return Of The King

The Return of The King គឺជារឿងភាគនៃរឿង The Lord of the Rings anthology trilogy ដោយផ្អែ កលើប្រលោមលោកដែលលក់ដាច់បំផុតដោយ JR R Tilkien ។ អាចនិយាយបានថាខ្សែភាពយន្ត នេះគឺជាការបញ្ចប់ដ៏អស្ចារ្យនៃស៊េរីនេះនៅពេលដែលវាបង្កើតប្រវត្តិសាស្ត្រជាមួយនឹងការឈ្នះពានរង្វាន់អូស្ការចំនួន ១១ ។ ជាពិសេសខ្សែភាពយន្តនេះអាចរកប្រាក់ចំណូលចំនួន ១.១ ពាន់លានដុល្លា រនៅលើ Box Office ថែមទៀតផង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បង្ហាញមុខតារាស្រីលំដាប់ពិភពលោក ៤ រូប មានឥទ្ធិពលបំផុតនៅលើ IG
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


