Connect with us

KPT+

ប្រើ ៨ចំណុចនេះ ជឿថា អាចបំភ្លេច​ Ex ឆាប់ជ្រះស្រឡះ

បានផុស

នៅ

វិទ្យាសាស្រ្តបង្ហាញថា ការបែកបាក់ស្នេហាខ្លះពិតជាឈឺចាប់ណាស់ ដែលអាចប្រៀបធៀបទៅនឹងការបាត់បង់សមាជិកគ្រួសារដូច្នោះដែរ។ មានមនុស្សមួយចំនួននិយាយថា “ទុកឲ្យពេលវេលាជាអ្នកព្យាបាលការឈឺចាប់ទៅចុះ” ។ ប៉ុន្តែហាក់មិនងាយនោះទេ បើបណ្ដោយទៅតាមពេលវេលា។ ប្រសិនបើពិតជាចង់ជាសះស្បើយពីការឈឺចាប់ពិតមែន សូមបង្កើតយុទ្ធសាស្រ្តនិងដាក់ផែនការឲ្យត្រឹមត្រូវ ដើម្បីចៀសវាងការរងទុក្ខរយៈពេលយូរ។ ខាងក្រោមនេះជាសកម្មភាពទាំង ៨ ជំហាន អាចជួយឲ្យឆាប់ភ្លេចអតីតកាលដ៏ឈឺចាប់បានលឿន៖

១. ទុកពេលឲ្យឈឺបន្តិចសិន ហើយទទួលយកការពិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលចែកផ្លូវគ្នាម្នាក់ម្ខាង ខួរក្បាលរបស់យើងភ្ជាប់ភាពបែកបាក់ជាមួយនឹងការឈឺចាប់។ តាមពិតភាពទុក្ខវេទនានៃផ្លូវចិត្តអាចជាការរំជួលចិត្តខ្លាំងណាស់ ជាពិសេសករណីគូស្វាមីភរិយា ទើបបែកគ្នាថ្មីៗ។ ជាការល្អក្នុងការឆ្លងកាត់ពេលវេលានៃទុក្ខសោកសៅទាំងឡាយនេះ អ្នកគ្រាន់តែទទួលយកការពិត ថាអ្វីៗបានដល់ទីបញ្ចប់ហើយ។

២. កុំរំឭកអតីតល្អៗ

ទំនាក់ទំនងទាំងអស់មិនមែនសុទ្ធតែល្អឥតខ្ចោះទេ។ បន្ទាប់ពីការបែកបាក់ អ្នកតែងមានទំនោរភ្លេចថាខ្លួនឯងរឹងមាំ ដោយបណ្ដោយឲ្យភាពផ្អែមល្ហែមនៃទំនាក់ទំនងពីអតីតមកគ្រប់គ្រងបច្ចុប្បន្ន។

ជំនួសឱ្យលើកការរំឮកអតីតកាលល្អៗ សូមព្យាយាមសរសេរអ្វីដែលធ្វើឱ្យទំនាក់ទំនងបរាជ័យ។ ពិចារណាពីអាកប្បកិរិយា និងគុណវិបត្តិរវាងអ្នកទាំងពីរ។ វាអាចប្រហែលមិនមែនជាពេលវេលាត្រឹមត្រូវទេសម្រាប់ពួកយើង ឬយើងពីរនាក់មានគោលដៅផ្សេងគ្នាជា។ល។ សរសេរបញ្ជីនោះដាក់ត្រង់ណាដែលអាចមើលឃើញច្រើនបំផុត។ ដូច្នេះរាល់ពេលដែលអ្នក “មានអារម្មណ៍ថាត្រូវការគេ” អ្នកគួរអាននូវអ្វីដែលអ្នកបានសរសេរ ដើម្បីឲ្យអ្នកចាំពីមូលហេតុដែលវាមិនសមនឹងការព្យាយាមម្ដងទៀត។

៣. ប្ដូរការគិតបន្តិច

ព្យាយាមផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកដែលគិតថា គ្មានគេ អ្នកគ្មានអ្នកណាទៀត។ ផ្តាច់ខ្លួនចេញពីពួកគេឲ្យបាន ដោយជំនួសវិញជាមួយមនុស្សដែលនៅជិតអ្នក ជាពិសេសមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌដូចជា ឪពុកម្តាយ បងប្អូន ឬមិត្តភក្ដិ។ ពួកគេអាចជួយអ្នកឱ្យចងចាំថា “អ្នកជានរណា”។ ចំណាយពេលឲ្យបានច្រើនជាមួយពួកគេ និងបណ្តុះខួរក្បាលរបស់អ្នកឱ្យយល់ច្បាស់ថា ភាពស្និទ្ធស្នាលមិនចាំបាច់មកពីតែពីគេទេ។

10 Relationship Goals We Can Learn From 2017 Korean Drama Couples

៤. បដិសេធសំណើរគេ

គេអាចនិយាយថា “ យើងនៅតែអាចធ្វើជាមិត្តបាន” ក្រោយពោលពាក្យលា។ ទោះបីអ្នកផ្តាច់ទំនាក់ទំនងដោយលក្ខខណ្ឌល្អឬមិនល្អក៏ដោយ អ្នកមិនអាចក្លាយជាមិត្តភ្លាមៗបានទេ។ ការបង្កើតមិត្តភាពស្និទ្ធស្នាលនៅពេលដែលបេះដូងនៅឈឺ នឹងនាំឱ្យមានការឈឺចាប់ទ្វេរដង ការថប់បារម្ភ និងបទពិសោធន៍បែកបាក់កាន់តែអាក្រក់។ ព្រោះតែមិត្តភាពហ្នឹងហើយ ដែលបណ្តាលឲ្យយើងទាំងពីរគ្មានមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកតទៀតបាន។ ដូច្នេះហើយអ្នកមិនគួរធ្វើជាមិត្តនឹងគេទេ។

៥. ព្យាយាមផ្ដាច់ទំនាក់ទំនងទាំងស្រុង

នៅពេលបែកគ្នាហើយ សូមព្យាយាមកុំទាក់ទងទៅគេតាមមធ្យោបាយណាមួយឡើយ។ កុំខលទៅ កុំអ៊ីម៉ែល និងកុំផ្ញើសារទៅគេឲ្យសោះ។ ត្រូវប្រាកដថា គេនឹងគ្មានវត្តមាននៅក្នុងបណ្ដាញសង្គមរបស់អ្នកទេ។

អ្នកត្រូវមានភាពរឹងមាំ ដើម្បីយកជ័យលើការភ្លេចគេ។ បើសិនជាគេចង់បង្កើតទំនាក់ទំនងជាមួយអ្នកឡើងវិញ អ្នកត្រូវពន្យល់ពីមូលហេតុដែលវាមិនមានប្រយោជន៍ចំពោះអ្នកទាំងពីរ។ ជំនួសឱ្យការផ្ញើសារទៅគេ ឬឆ្លើយតបការហៅទូរសព្ទរបស់គេ សូមព្យាយាមទូរសព្ទទៅមិត្តភក្តិអ្នកជំនួសវិញ។

៦. នៅឲ្យឆ្ងាយពីមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ

ឆ្លងកាត់ទំនាក់ទំនងកន្លងមក អ្នកអាចចំណាយពេលច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ដៃគូ ដែលទីបំផុតពួកគេក៏ក្លាយជាមនុស្សស្និទ្ធស្នាលជាមួយអ្នក។ ប៉ុន្តែនៅពេលដែលបែកគ្នា វាជាគំនិតល្អក្នុងការចៀសវាងពីការជួបឬទាក់ទងពួកគេ។ នៅពេលអ្នកជួបពួកគេ អ្នកប្រាកដជាមិនត្រឹមតែចង់សួរអំពីគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចរំឮកពីអតីតរបស់អ្នកជាមួយគេផងដែរ។ ជួនកាលពួកគេ អាចសុំអ្នកឲ្យត្រូវរ៉ូវគ្នាជាមួយគេវិញក៏ថាបាន។

៧. នៅឲ្យឆ្ងាយពីអ្វីដែលរំឮកពីគេ

ជម្រះអ្វីៗទាំងអស់ដែលធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្ត ដោយបោះចោល បរិច្ចាគ ឬលាក់អ្វីៗទាំងអស់ដែលរំឮកអ្នកពីគេ។ លុបសារមនោសញ្ចេតនាផ្អែមល្ហែម សូម្បីតែរូបថតនៅលើទូរសព្ទដៃក៏ដោយ។ អ្នកនឹងនឹកអតីត ហើយចាប់ផ្តើមស្រមើស្រមៃអំពីជីវិតដ៏ស្រស់បំព្រងជាមួយគេ ប្រសិនឃើញវត្ថុទាំងនោះ។ ដូច្នេះវិធីនេះ ជួយមិនឲ្យអ្នករឮកគេទៀតឡើយ។

៨. ស្វែងរកអ្វីដែលថ្មីៗ

ប្ដូរពីពេលវេលាដែលអ្នកធ្លាប់ចំណាយជាមួយគូ ដោយធ្វើអ្វីដែលអ្នកពេញចិត្តវិញម្ដង។ អ្នកអាចចុះឈ្មោះរៀនរាំឬតន្ត្រី ចូលរួមក្នុងក្លឹបសៀវភៅ សាកល្បងអ្វីថ្មីរាល់ថ្ងៃ ឬស្គាល់មនុស្សថ្មីបន្ថែមទៀត។ ចូរស្វែងរកនូវទេពកោសល្យដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយបង្កើតវាជាសកម្មភាពដើម្បីឲ្យខ្លួនឯងរីករាយ ទោះបីជាអ្នកគ្មានវត្តមានគេនៅក្បែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គូសង្សារប្រកាន់ ៣ចំណុចនេះ ពេលទាក់ទងគ្នា មុនក្រោយគង់បែកបាក់

ចុចអាន៖ ហេតុអ្វីបានជាស្នេហាដំបូង​ច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម