Connect with us

KPT+

តូចមែនពិត ! តែមហាសេដ្ឋីវ័យក្មេងទាំង ១០ នេះ មានទ្រព្យមហាសាល នាបច្ចុប្បន្ននេះ

បានផុស

នៅ

តាមធម្មតា មនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក គឺជាមនុស្សពេញវ័យ ចាប់តាំងពីពួកគេបានអភិវឌ្ឍសមត្ថភាព ក្នុងការប្រមូលទ្រព្យ តាមរយៈអាជីព សិល្បៈ អាជីវកម្ម ឬមរតកផ្សេងៗ។

យ៉ាងណាមិញ មហាសេដ្ឋី ១០ រូបនេះ សុទ្ធតែជាកុមារៗតូចៗ ខ្លះទទួលទ្រព្យពីឪពុកម្ដាយ ខ្លះក៏មានលុយពីការដើរបង្ហាញម៉ូដ និងការផ្សព្វផ្សាយតាមអ៉ិនធើណេត។

១ ព្រះនាង Charlotte នៃ Cambridge ៥ ពាន់លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង Charlotte នៃ Cambridge កើតនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៥ គឺជាសមាជិកនៃគ្រួសារ​រាជវង្សអង់គ្លេស។ ទ្រង់​គឺជាកូនទី ២ និងជាបុត្រីតែមួយរបស់ព្រះអង្គម្ចាស់ Williamនិង Catherine ។ ទ្រង់​ក៏​ស្ថិត​នៅ​លំដាប់​ទី​បួន ​ក្នុង​ជួរ​ស្នងរាជ្យ​បល្ល័ង្ក​របស់​អង់គ្លេស។

២ ព្រះអង្គម្ចាស់ George នៃ Cambridge ៣ ពាន់លានដុល្លារ

ព្រះអង្គម្ចាស់ George នៃ Cambridge ប្រសូត្រ​នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០១៣ និង​ជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស។ ទ្រង់​ជា​កូនច្បង​របស់​ព្រះអង្គម្ចាស់ William និង Catherine Duchess ។ ទ្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឡើង​សោយរាជ្យ​នៅ​ថ្ងៃណាមួយ ដែល​អាច​បន្ត​តំណែង​ពី​ជីតា។

៣ Moulay Hassan ព្រះអង្គ​ម្ចាស់​នៃ​ប្រទេស​ម៉ារ៉ុក ១,៥ ពាន់​លាន​ដុល្លារ

ព្រះអង្គម្ចាស់ Moulay Hassan ប្រសូត​នៅ​ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ ២០០៣ គឺ​ជា​អ្នក​ស្នង​មរតក​នៃ​បល្ល័ង្ក​ម៉ារ៉ុក។ ទ្រង់​គឺ​ជា​កូនច្បង​របស់​ស្ដេច Mohammed VI នៃ​ប្រទេស​ម៉ារ៉ុក និង​ម្ចាស់ក្សត្រី Lalla Salma ។ ទ្រង់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ជីតា Hassan IIខណៈ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឡើង​សោយរាជ្យ​ជា ហាសាន់ ទី ៣ ។

៤ Blue Ivy Carter ១ ពាន់​លាន​ដុល្លារ

Blue Ivy Carter កើត​ថ្ងៃ​ទី ៧ខែមករា ឆ្នាំ ២០១២ គឺជាតារាចម្រៀង​ជនជាតិ​អាមេរិក។ នាង​បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពានរង្វាន់ BET Her Award ក្នុងឆ្នាំ ២០២០ ដែល​ក្មេង​ជាង​គេនៅអាយុ៨ ឆ្នាំ នៅ​លើ “Brown Skin Girl” ដែល​ជា​បទចម្រៀង​ទោល​។ នាង​បាន​ឈ្នះ​ពានរង្វាន់រូបភាព NAACP និងទទួល​បានពានរង្វាន់ Grammy សម្រាប់​វីដេអូ​តន្ត្រី​ល្អ​បំផុត​ សម្រាប់​បទចម្រៀង​ដូចគ្នានេះ ​និង​ឈ្នះ​ពានរង្វាន់ Grammy ។ កូនស្រីច្បងរបស់តន្ត្រីករ Beyoncé និង Jay-Z, Carter បានរស់នៅក្នុងជីវិត​ដោយយកចិត្តទុកដាក់តាំងពីកំណើត។ ពីរថ្ងៃបន្ទាប់ពីកំណើត​របស់នាង Time បានដាក់ឈ្មោះថា Carter “ទារកដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ពិភពលោក” ។

៥ Max Muniz និង Emme Maribel Muniz ២០០ លាន​ដុល្លារ

Marc Anthony ជាតារាចម្រៀង និងជាកូនភ្លោះរបស់ Jenifer Lopez មាន​តម្លៃ​ប្រហែល ២០០ លានដុល្លារ។ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ឪពុក​គឺ ៨០ លាន​ដុល្លារ ខណៈដែលម្តាយរបស់ពួកគេមាន ៤០០ លាន​ដុល្លារ។

៦ Vivienne Jolie Pitt និង Knox Jolie Pitt ២០០ លាន​ដុល្លារ

Vivienne Marcheline Jolie-Pitt គឺ​ជា​កូនស្រី​របស់ Angelina Jolie និង Brad Pitt ។ នាង​ជា​កូន​ភ្លោះ​ជា​មួយ​នឹង Knox Léon Jolie-Pitt ។ Vivienne Marcheline Jolie-Pitt កើតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុង Nice ប្រទេសបារាំង។ រូបភាពដំបូងរបស់ Knox និង Vivienne ត្រូវ​បានលក់រួមគ្នាទៅកាន់មហាជន ​​ចំនួន ទឹកប្រាក់ ១៤ លាន​ដុល្លារ។

ក្នុងនាមជាកូនប្រុសរបស់តារាភាពយន្ដល្បីឈ្មោះពីររូប កុមាររូបនេះ​កំពុងធំឡើង និងទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ​គ្រប់ទីកន្លែង​ដែល​ទៅ។ រហូតមកដល់ពេលនេះ Knox បានអមដំណើរឪពុកម្តាយ​ទៅកាន់គោលដៅ​អន្តរជាតិ​ជា​ច្រើនដូចជា​ប្រទេស​បារាំង អង់គ្លេស និង​កម្ពុជា។ ក្នុងឆ្នាំ ២០១៦ គាត់​បានដើរបញ្ចូលសម្លេង​នៅក្នុងខ្សែភាពយន្តគំនូរជីវចល ‘Kung Fu Panda 3 ។

៧ Taimur Ali Khan ១០០ លាន​ដុល្លារ

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ Kareena Kapoor Khan និង Saif Ali Khan បាន​ស្វាគមន៍​កូនដំបូង របស់ពួកគេ គឺទារកឈ្មោះ Taimur Ali Khan Pataudi នៅមន្ទីរពេទ្យ Breach Candy ក្នុង​ទីក្រុង​បុមបៃ។ ក្រោយ​កើត​រួច​ ទារក​នេះ​ក៏​ល្បីល្បាញ​មិន​ធម្មតា ​ដោយសារ​មាន​ឪពុកម្ដាយ​ជាតារា​។

៨ Ryan Kaji មាន ៣០ លាន​ដុល្លារ

Ryan Kaji គ្រាន់តែជាក្មេងអាយុ ៨ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែគេមាន YouTube ផ្ទាល់ខ្លួន​ដែលមានឈ្មោះថា ‘Ryan’s World’ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅឆ្នាំ ២០១៥ ដែល​មាន​នូវ​ប្រដាប់ប្រដាក្មេងលេង​សម្រាប់សមាជិក​គ្រួសារ និង​ក្មេងដទៃទៀត។ ប៉ុស្តិ៍​ដែល​ត្រូវ​បាន​ចាប់ផ្ដើម​ជា ‘Ryan Toys Review’ ហើយក្រោយមកត្រូវបានគេស្គាល់ថាជា ‘Ryan’s World’ បាន​កើនឡើង​រហូត​ដល់​មាន​អ្នកជាវ ២៥.៨ លាន​នាក់។

ក្រៅពីប៉ុស្តិ៍​ភាសាអង់គ្លេសនៅលើ YouTube ពួកគេមានប៉ុស្តិ៍ភាសាអេស្ប៉ាញ និងជប៉ុនផងដែរ។ ទស្សនាវដ្ដី Forbes ក្នុងបញ្ជី ‘តារា YouTuber ដែលរកប្រាក់បានច្រើនបំផុតឆ្នាំ ២០១៩’ របស់ខ្លួន បានចាត់ចំណាត់ថ្នាក់ Ryan Kaji លេខ ១។ នៅក្នុងការស្ទង់មតិដូចគ្នាដែលបានធ្វើឡើងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ Ryan Kaji ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតជាមួយនឹងប្រាក់ចំណូល ២២ ដុល្លារលាន។ ជាមួយនឹងប្រាក់​ចំណូលស្មើនឹង ២៦ លានដុល្លារក្នុងឆ្នាំ ២០១៩ យោងតាមទស្សនាវដ្តី Forbes លោក Ryan Kaji គឺជា​អ្នក​បង្កើត​មាតិកា​ដែល​រក​ចំណូល​បាន​ខ្ពស់បំផុត ដែលមានអ្នកទស្សនា ២៥.៨លាននាក់។

៩ Dannielynn Hope Marshall Birkhead ១០ លានដុល្លារ

Dannielynn Hope Marshall Birkhead កើតនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០០៦ ។ នាងគឺជាកូនស្រី​តែ​ម្នាក់​គត់របស់ Anna Nicole Smith និង Larry Birkhead ។ នៅអាយុ ៦ ឆ្នាំ Birkhead បាន​ចូលរួម​ក្នុង​យុទ្ធនាការគំរូមួយ​សម្រាប់ Guess Kids ដែលជាបន្ទាត់របស់កុមារ​សម្រាប់​សំលៀកបំពាក់ Guess ។

១០ Valentina Paloma Pinault ១២ លានដុល្លារ

Valentina Paloma Pinault គឺជា​កូនស្រី​របស់​តារា​សម្ដែង​ហូលីវូដ​ជើងចាស់ Salma Hayek និង​អ្នកជំនួញ François-Henri Pinault ។ Valentina មាន​ដើម​កំណើត​ចម្រុះ ដោយសារ​ឪពុក​របស់​នាង​ជា​ជនជាតិ​បារាំង ហើយ​ម្តាយ​នាង​ជា​ជនជាតិ​ម៉ិកស៊ិក។ ដូច្នេះ​ហើយ នាងធំឡើងរៀនភាសាបីផ្សេងគ្នា។ ឪពុករបស់នាងគឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន​ម៉ូដសម្លៀកបំពាក់ ‘Kering’។

Valentina កើតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០៧ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai ក្នុងទីក្រុង Los Angeles រដ្ឋ California ។

កូនស្រីរបស់គូស្នេហ៍តារាល្បីឈ្មោះ Valentina ត្រូវបានគេ​ចាប់​អារម្មណ៍​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សូម្បី​តែ​មុន​ពេល​នាង​កើត​ក៏​ដោយ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍

ចុចអាន៖រឿង​និទាន​ស្នេហ៍ផ្អែមល្ហែម​ និង​ប្រវត្តិសំខាន់ៗ ពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស ​ប៊ូតង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម