KPT+
តំបន់ទេសចរណ៍ទាំង ១០ ល្បីថាមានទេសភាពស្រស់ស្អាតបំផុត លើពិភពលោក
នៅលើពិភពលោកនេះ មានតំបន់ទេសចរណ៍ជាច្រើន ដែលមានភាពល្បីល្បាញ និងជាគោលដៅដ៏ល្បីបំផុតក្នុងពិភពលោក សម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត។
ក្នុងថ្ងៃនេះផងដែរ កម្ពុជាថ្មីនិងនាំប្រិយមិត្តទៅស្គាល់តំបន់ទេសចរណ៍ ទាំង១០ ដែលមានទេសភាពស្រស់ស្អាតបំផុតនៅក្នុងពិភពលោក៖
១ The Fairy Pools, Scotland

គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកផ្សងព្រេង ការដើរលេងពេញតំបន់នេះគឺជាអ្វីដែលអ្នកទទួលបានលើសពីការរីករាយទៅទៀត។ ជាមួយកន្លែងហែលទឹកពណ៌ខៀវ ដែលអាចទទួលអ្នកថតរូបជាច្រើននាក់ ពេញមួយឆ្នាំ។ នេះជាការរួមបញ្ចូលគ្នាជាមូយជញ្ជាំងថ្មដ៏ស្រស់ស្អាត ដែលហ៊ុំព័ទ្ធដោយអាងគ្មានដែនកំណត់ និងការលាយបញ្ចូលគ្នានៃសម្រស់ធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ដែលធ្វើអ្នកទៅទស្សនា មិនបំភ្លេចទេសភាពទីនោះ។
២ Cappadocia, Turkey

កន្លែងមួយនេះមានទេសភាពបែបស្រមើស្រមៃ ដែលមានភ្នំនិងបាឡុងរាប់មិនអស់នៅលើផ្ទៃមេឃ នៃទេសភាពទាំងមូលភាពស្រស់ស្អាតនៃកន្លែងនេះ ត្រូវបានគេប្រដូចក្នងរឿងនិទាន។ អ្វីដែលល្អបំផុតដើម្បីមើលនៅ Cappadocia រួមមាន សារមន្ទីរ ព្រះវិហារថ្ម និងវត្ថុអច្ឆរិយៈនៅក្រោមដី។ នោះហើយជាហេតុផល ដែលធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍ពេញនិយម និងល្អបំផុតមួយនៅក្នុងពិភពលោក។
៣ Niagara Falls, Canada

វាគឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុត នៅក្នុងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកអាចទទួលទានអាហារជាមួយនឹងទិដ្ឋភាពនៅទីនោះ។ បន្ថែមពីលើនោះ ទៅទៀត អ្នករីករាយជាមួយ Clifton hill នឹងសារមន្ទីរក្រមួន SkyWheen និង Louis Tussauds ។ ដោយសារតែសម្រស់ដ៏ធំសម្បើមរបស់វា អ្នកទស្សនាភាគច្រើនបានអះអាងថា វាជា “ឋានសួគ៌លើផែនដី”។
៤ The Matterhorn, Switzerland

ភូមិ Zermatt គឺជាកន្លែងដ៏ល្អបំផុតមួយ នៅប្រទេសស្វីស វាមានភាពល្បីល្បាញទៅលើការជិះរទេះសេះ នំប្លែកៗ និងសណ្ឋាគារលំដាប់កំពូល។ ភូមិនេះអត់មានម៉ូតូទេ ដូច្នេះអ្នកអាចទទួលបានការប៉ះនៃគុណភាពខ្យល់ល្អ និងបរិយាកាសសន្តិភាពនៅក្នុងភូមិនេះ។ ការជិះស្គី គឺជាសកម្មភាពដ៏ពេញនិយមបំផុតមួយនៅក្នុងកន្លែងនេះ។ ប្រសិនបើអ្នកចូលចិត្តជិះស្គី រដូវរងានឹងក្លាយជាពេលវេលាដ៏ល្អ ដើម្បីទៅទស្សនា។
៥ Taj Mahal, India

Agra គឺជាទីក្រុងនៃវិមានដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក។ ប្រាសាទ Taj Mahal សាងសង់ឡើងក្នុងសតវត្សទី ១៧ ឆ្លុះបញ្ចាំងពីរាជវង្ស និងរបៀបរស់នៅរបស់។ វិមាននេះ ត្រូវបានសាងសង់ពីថ្មម៉ាបពណ៌សនិងចំណាយពេល ២២ ឆ្នាំដើម្បីបញ្ចប់ ហើយត្រូវបានទទួលស្គាល់ជា តំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូផងដែរ។
៦ Santorini, Greece

គោលដៅទេសចរណ៍ដ៏ល្បីមួយទៀតនៅក្នុងពិភពលោក ដែលអ្នកទេសចររាប់លាននាក់ចូលចិត្តទៅ។ កោះ Santorini ជាកន្លែងក្រេបទឹកឃ្មុំ សម្រាប់គូស្នេហ៍ទើបរៀបការថ្មីថ្មោង។ កន្លែងនេះស្ថិតនៅចន្លោះកោះ Los និងកោះ Anafi ។ថ្ងៃលិចដ៏អស្ចារ្យពីទីក្រុង Oia ជាមួយផ្ទះលាបពណ៌ស និងផ្លូវក្រាលថ្មឆ្លុះបញ្ចាំងពីភាពពិសេសនៃស្ថាបត្យកម្មក្រិក។ Santorini គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តស្រា។
៧ Pyramids of Giza, Egypt

ប្រាសាទពីរ៉ាមីតនៃ Giza វាជាកន្លែងថតរូបដ៏ល្អបំផុតមួយ ក្នុងពិភពលោក។ ពីរ៉ាមីត Giza ត្រូវបានគេចាត់ទុកថាជាផ្នូររបស់ស្តេចអេហ្ស៊ីបបុរាណ។ វាឆ្លុះបញ្ចាំងពីអំណាច និងទ្រព្យសម្បត្តិ រួមជាមួយនឹងអរិយធម៌បុរាណនៃប្រទេសអេហ្ស៊ីប។ពីរ៉ាមីតដ៏អស្ចារ្យនៃ Giza មានទីតាំងនៅភាគខាងលិចនៃទន្លេនីល ហើយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២៥៦០ ។ ថ្មជាង ២.៣ លានត្រូវបានប្រើប្រាស់ ដើម្បីសាងសង់។
៨ Amalfi Coast, Italy

Positano គឺជាភូមិដ៏ស្រស់ស្អាតមួយ នៅលើឆ្នេរសមុទ្រ Amalfi ។ អតីតភូមិនេសាទនេះ បានប្រែក្លាយទៅជារមណីយដ្ឋានដែលទាក់ទាញអ្នកធ្វើដំណើរកម្សាន្តរាប់លាននាក់។ ជាមួយមានល្បាយនៃខ្សាច់ពណ៌មាស និងសមុទ្រខៀវ អ្នកអាចទទួលបានការបើកបរទូកដ៏រំភើបបំផុតនៅលើឆ្នេរសមុទ្រ Amalfi។ រឿងបែបនេះ បញ្ជាក់ថា វាស្ថិតក្នុងចំណោមគោលដៅល្បីៗលើពិភពលោក។
៩ Grand Canyon, USA

ជ្រលងនេះ មានស្រទាប់ថ្មចម្រុះពណ៌ ហើយថ្មចំណាស់បំផុតមានអាយុជាង ១,៨ ពាន់លានឆ្នាំ។ អ្នកអាចរកឃើញថាមានជីវិតជាច្រើនដែលរីកដុះដាល នៅលើជ្រលងភ្នំដ៏ចោត។ បច្ចុប្បន្ននេះ រូងភ្នំតែមួយត្រូវបានបើកឲ្យសាធារណជនចូលទៅទស្សនាមានមនុស្សប្រមាណ ៥.៩ លាននាក់ បានទៅលេងកន្លែងនេះក្នុងមួយឆ្នាំ ដែលធ្វើឱ្យវាក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងពិភពលោក។
១០ Eiffel Tower, France

កន្លែងនេះ ត្រូវបានសម្គាល់ក្នុងចំណោមកន្លែងដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក។ ប៉មដែកដ៏អស្ចារ្យកំពុងឈរនៅកណ្តាលទីក្រុងប៉ារីស។ វាត្រូវបានសាងសង់នៅឯពិព័រណ៍ពិភពលោកឆ្នាំ ១៨៨៩ ។ ប៉មនេះមានកំពស់ ៣២៤ ម៉ែត្រ។មានភ្ញៀវទេសចររាប់លាននាក់ បានមកលេងកន្លែងនេះជារៀងរាល់ឆ្នាំ ហើយមនុស្សជាង ២៥០ លាននាក់ បានទៅទស្សនាចាប់តាំងពីថ្ងៃបើកសម្តោធមកម្លេះ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖ទឹកធ្លាក់ ៥ កន្លែងនៅ អាមេរិក ល្បីល្បាញស្រស់ស្អាតខ្លាំង និងជាប់ឈ្មោះជា ឋានសួគ៌លើដី
ចុចអាន៖អ្នកចង់បោះតង់គេងលើភ្នំ គួរត្រៀមថ្នាំសង្កូវអ្វីខ្លះ កុំឱ្យប៉ះអាសន្នកណ្ដាលព្រៃ?

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា