KPT+
ទៅដល់មណ្ឌលគីរី បើបានទៅដល់ ៥កន្លែងនេះ នឹងរំសាយអស់នូវទុក្ខកង្វល់
បើស្រមៃពីវាលភ្នំល្វឹងល្វើយ ដែលក្រាលគ្របដោយខ្មៅស្មៅបៃតងខ្ចី និងអាចប្រែកាយទៅតាមរដូវកាល ទេសចរមិនដែលខកខានទឹកដីនៃទេសចរណ៍ធម្មជាតិ របស់ខេត្តមណ្ឌលគីរីឡើយ។

មណ្ឌលគិរី ជាខេត្តប្រជុំទៅដោយទិដ្ឋភាពធម្មជាតិ ដែលរួមមាន ទឹកជ្រោះជ្រលងដងអូ ព្រៃឈើក្រាស់ក្រៃមើលដាច់កន្ទុយភ្នែក និងសត្វព្រៃជាច្រើនប្រភេទ។ ទឹកដីនៃធម្មជាតិនេះ ហាក់ល្អពេកក្រៃ ទេសចរមិនដែលជិនណាយម្តងណាឡើយ ក្នុងការទៅកម្សាន្តគ្រប់រដូវ ហើយអ្វីដែលកាន់តែមិនអាចបំភ្លេចបាន គឺសំឡេងសត្វយំអមដំណើរលើដងវិថី ធ្វើឱ្យទេសចរជាតិ និងអន្តរជាតិ ដិតដាមក្នុងអារម្មណ៍មិនចង់ឃ្លាតឆ្ងាយ។
សូមណែនាំ តំបន់ទេសចរណ៍បែបធម្មជាតិទាំង ៥កន្លែង ដែលអាចឱ្យអ្នកសម្រាកកាយពីការហត់នឿយទាំងឡាយ និងធូរស្បើយផ្លូវចិត្ត ហើយទទួលចំណីអារម្មណ៍កាន់តែពិសេស ។
១. ភ្នំដោះក្រមុំ
ភ្នំដោះក្រមុំ មានទីតាំស្ថិតនៅ ភូមិដោះក្រមុំ ឃុំសុខដុម ចម្ងាយ ៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ហើយត្រូវបានគេស្គាល់ថា ជាបូជនីយដ្ឋានទេសចរណ៍មួយ ក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ដែលជនជាតិភាគតិច និងប្រជាជនខ្មែរ មកធ្វើការគោរពបូជា ទៅតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។ ព្រោះគេជឿថា ព្រលឹងវិញ្ញាណស័ក្តិសិទ្ធិ អារក្ខអ្នកតាដែលនៅលើភ្នំនោះ បានថែរក្សាពួកគេឱ្យមានសេចក្ដីសុខសុវត្ថិភាព និងសុខភាពល្អ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលដើមឡើយ ភ្នំនេះ ជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិច ដែលទទួលបានការឱ្យតម្លៃផងដែរ ពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ។
នៅទីនេះ ទេសចរអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងព្រៃឈើមើលដាច់កន្ទុយភ្នែកនៃសមុទ្រឈើ ដែលមានចម្ងាយតែប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។
២. សមុទ្រឈើ
សមុទ្រឈើ គឺជាឈ្មោះដែលគេដាក់ឲ្យ សំដៅដល់ព្រៃឈើវែងអន្លាយដាច់កន្ទុយភ្នែកជាប់នឹងជើងមេឃ បីដូចនឹងសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ចម្ងាយពីក្រុងប្រមាណជា ៦គីឡូម៉ែត្រ ទីក្រុងសែនមនោរម្យ។ ទេសចរជាតិ និងអន្តរជាតិ តែងតែមកកម្សាន្តអារម្មណ៍នឹងទស្សនីយភាព នៃព្រៃឈើដ៏ខៀវស្រងាត់ ដែលមានសណ្ឋានជាល្បាក់ៗគួរជាទីចាប់អារម្មណ៍នេះ ពីលើទីខ្ពស់។


៣. ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា ស្ថិតនៅតំបន់ឧទ្យាអេកូទេសចរណ៍ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចម្ងាយពីក្រុងប្រមាណ ៣២គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ហ៊ុំព័ទ្ធដោយព្រៃយ៉ាងក្រាស់។ ទីនេះ ជាតំបន់ទឹកជ្រោះស្អាតបំផុត និងធំជាងគេក្នុងចំណោម ទឹកជ្រោះតូចៗរាប់សិបទៀត ក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ដែលទាក់ទាញទាំងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកម្សាន្តឥតដាច់ក្នុងមួយឆ្នាំៗ។
ទឹកធ្លាក់ជាល្បាក់ៗ អមនឹងព្រឹក្សព្រៃដែលឈរទាបខ្ពស់ រំលេចបាននូវទិដ្ឋភាពដ៏ស្រស់ត្រកាលគ្រប់រដូវ នាំឱ្យទេសចរដែលបានមកដល់ទីនេះហើយ ស្រស់ស្រាយនឹងបរិយាកាសនេះពេកក្រៃ។ ក្រៅពីការទស្សនាធម្មជាតិ អ្វីដែលទេសចរតែធ្វើនៅទីនេះ គឺការងូតទឹកលេងកម្សាន្ត ថតរូបស្លៀកសម្លៀកបំពាក់ជនជាតិភាគតិច និងការទទួលទានអាហារសម្បូរបែបនៅទីនោះ។

៤. ទឹកធ្លាក់ជ្រៃធំ
រមណីយដ្ឋានទឹកធ្លាក់ជ្រៃធំ គឺប្រើតាមឈ្មោះរុក្ខជាតិជ្រៃដ៏ធំដែលដុះប្របខ្សែទឹកនៅទីនោះ ជាទីកម្សាន្ដរបស់ ភ្ញៀវជាតិ និងអន្ដរជាតិដ៏ពេញនិយម ដែលស្ថិតនៅទឹកដីខេត្តភាគឦសានប្រទេសក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ចម្ងាយ ២០គីឡូម៉ែត្រ ពីទីរួមខេត្ដមណ្ឌលគិរី។
ទឹកធ្លាក់បែកផ្សែងនារដូវប្រាំង ជាមួយនឹងទេសភាពព្រឹក្សព្រៃធម្មជាតិ មានចំការស្រឡៅព័ន្ធជុំវិញ និងដើមជ្រៃមួយយ៉ាងធំបែកមែកសាខា ធ្វើឱ្យសម្រស់ទឹកធ្លាក់នៃតំបន់ធម្មជាតិនេះ កាន់តែទាក់ចិត្តទេសចរទ្វេដង។ សម្រាប់ការកម្សាន្តនៅទីនេះទេសចរក៏អាចទទួលអារម្មណ៍ថ្មី ជាមួយផ្ទះស្នាក់នៅសហគមន៍ទេសចរណ៍ដាក់ដាំ ក្នុងតំបន់នោះ ដោយអាចស្វែងយល់ពីការរស់នៅ ប្រកបរបរ និងភ្លក្សម្ហូបរសជាតិរបស់បងប្អូនជនជាតិដើមភាគតិចព្នងថែមទៀតផង។

៥. អណ្ដូងស្នេហ៍
អណ្ដូងស្នេហ៍ ជាឈ្មោះដែលអ្នកភូមិបានដាក់ឱ្យនោះ ក៏ព្រោះតែទេសភាពនៅទីខ្ពស់មួយនេះ មានកម្រាលស្មៅ ដែលលាតសន្ធឹងល្វឹងល្វើយ បង្កើតបានជាផ្ទាំងទស្សនីយភាពល្អពេកក្រៃ។ បើទេសចរ ឈរនៅទីខ្ពស់មួយនេះសម្លឹងមើលទៅផ្លូវជាតិ គឺអាចឃើញផ្លូវមានរាងអក្សរ S ដែលទីនេះ ជាភាពពេញនិយមខ្លាំងបំផុតសម្រាប់ការថតរូប៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា