Connect with us

ព័ត៌មានជាតិ

ខ្ជិល​គេង​សណ្ឋាគារ ណែនាំ​​រីសត ២២ កន្លែង​នៅ​កំពត​ ត្រូវ​ចិត្ត​អ្នក​ចូលចិត្ត​ធម្មជាតិ​

បានផុស

នៅ

ខេត្ត​កំពត ​ជា​ខេត្ត​មួយ​ដែល​ពោរពេញ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍ ​ដែល​អាច​ឱ្យ​ទេសចរជាតិ និង​អន្តរជាតិ​ទៅ​សម្រាក​លំហែ​កាយ​នា​ថ្ងៃ​ចុង​សប្ដាហ៍ស្ទើរ​គ្រប់​ទី​កន្លែង។ ទន្ទឹម​ទី​កន្លែង​ជា​ច្រើន​សំបូរ​បែប ខេត្ត​កំពត​ក៏​នៅ​មាន​រមណីយដ្ឋានប្រភេទ​កែច្នៃ​ ២២​ កន្លែង​ ​ត្រូវចិត្ត​អ្នក​ចង់​កម្សាន្ត​បែប​ធម្មជាតិ​។

តោះ! ​មក​ស្គាល់លម្អិត​ពី​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃទាំង ២២​ កន្លែងនៅ​ខេត្ត​កំពត៖

១. បាលីវីឡា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាលីវីឡា កំពត​ ​ស្ថិត​នៅ​ ភូមិ​ទួល សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត ជាប្រភេទ​ទេសចរណ៍​បែប​លក្ខណៈកែច្នៃ ឬ​រមណីយដ្ឋាន​កែច្នៃ ដែលភ្ញៀវ​ទេសចរអាច​ស្នាក់​នៅ​របៀប​គ្រួសារ​ ​កន្លែង​ស្នាក់​នៅ ទស្សនា​ទេសភាព​ព្រៃភ្នំ ហែលទឹក​ ឬ​លេង​ទឹក អាង​ហែល​ទឹក គយគន់​ថ្ងៃ​លិច ថ្ងៃរះ កន្លែង​គេង និង​កន្លែងជា​ច្រើន​ទៀត។

២. វី​ រីលេក្ស រី​សត

វី​ រីលេក្ស រី​សត ឬ​គេ​ច្រើន​ហៅ​ថា V-Relaxing Resort ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ម៉ាក់ប្រាង្គ​ ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ វី រីលេក្ស រីសត ស្ថិត​ក្នុង​ប្រភេទទេសចរណ៍​កែច្នៃ ឬ​រមណីយដ្ឋាន​កែច្នៃ ហើយ​នៅ​ទី​នោះ​មាន​ដូច​ជា​ កន្លែង​គេង, ទស្សនា​ទេសភាព​ព្រៃភ្នំ, ញាំ​អាហារ, ជិះ ទូក, ជិះ ទូក​កា យ៉ាក, កញ្ចុះ លើ​ទឹក,​ កញ្ចុះ​ស្ទូចត្រី, សួន​កុមារ ឬ​កន្លែង​លេង​ទង, ទស្សនា​សួន​ផ្កា, និង​មាន​ផ្សេងៗ​ទៀត។

៣. ស្ពាន​យោល ចំការ​ដូង​ម្លិច

ស្ពាន​យោលចំការ​ដូង​ម្លិច ឬ​គេ​ហៅ​ថា​រីសត​ចំការដូង​ម្លិច​ ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គីរី​ ខេត្ត​កំពត ​ចម្ងាយ​ប្រហែល ៥៧ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ធូរេន។ ទី​នោះមាន​កន្លែងកម្សាន្ត​ដូចជា ដើរ​ឆ្លង​ស្ពាន​យោល, ជិះ​ទូក​កាយ៉ាក, ជិះ​ក្តាររំអិល, ជិះទូក, ជិះក្បូន, ដើរ​លេង​ថ្មើរជើង, ជិះ​ខ្សែ​រ៉ក​, ជិះរទេះភ្លើង, ញុំអាហារ, ពិកនិច, ទស្សនា​ទេសភាព​ព្រៃភ្នំ។

៤. ជ្រោះ​ដំបង ទំនប់​ម្លេច

ជ្រោះ​ដំបង ទំនប់​ម្លេច ឬច្រើនតែង​ហៅ​ថា ជ្រោះ​ដំបង ទំនប់​ម្លេច រី​សត ស្ថិត​នៅចម្ងាយ​ប្រហែល 56km ពី​រង្វង់​មូល​ធូរេន នៅភូមិ​តាទែន ឃុំ​ច្រេស ស្រុក​ជុំគីរី ខេត្ត​កំពត។ ជ្រោះដំបង ទំនប់​ម្លេច ជា​​រមណីយដ្ឋាន​កែច្នៃ ហើយ​ភ្ញៀវទេសចរណ៍​ដែល​ទៅ​លេងកម្សាន្ត​អាច​ទទួល​បាន ការដើរទស្សនា​ទេសភាព​ព្រៃ​ភ្នំ, បោះ​ជុំរុំ​ ឬ​បោះតង់, ដើរ​ទស្សនា​កសិដ្ឋាន, ស្ទូចត្រី, ញាំ​អាហារ, ទស្សនា​សួន ផ្កា, BBQ, កន្លែង​គេង, កាហ្វេ, ម៉ូតូ កង់​បួនជាដើម។

៥. Bohemiaz Resort and Spa

Bohemiaz Resort and Spa ឬ​​ហៅ​ថា Bohemiaz Resort Kampot, Bohemiaz Resort ​ស្ថិត​នៅ ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត។ ​រមណីយដ្ឋាន​កែច្នៃមួយ​កន្លែង​នេះ មាន​កន្លែង​ទស្សនាជាច្រើនដូចជា បារ, ហាត់​ប្រាណ​ ឬ​កាយ​សម្បទា, ញុំ​អាហារ, ស្ប៉ា​ ឬ ម៉ាស្សា, ហែល​ទឹក​ឬ​លេងទឹក, អាង​ហែល​ទឹក, បោះតង់​ខ្នាត ធំ, កន្លែង​គេង។

៦. រីវើទ្រី វីឡា និង​រី សត

រីវើទ្រី វីឡា និង​រី សត ស្ថិត​នៅ​ ភូមិ​កំពង់ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។ ទេសចរណ៍​ដែល​ទៅ​លេង​ អាច​ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, ហែល​ទឹក​ ឬ​លេង​ទឹក, អាង​ហែល​ទឹក, ញាំ​អាហារ, BBQ, កន្លែង​គេង និង​កន្លែងជាច្រើនទៀត។

៧. ឆ្នេរ​ឋានសួគ៌

ឆ្នេរឋានសួគ៌ ឬ​ហៅ​ថា អាហារដ្ឋាន ឆ្នេរ​ឋានសួគ៌ ​ស្ថិត​នៅ ភូមិ​ស្នំ ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត។ នៅ​ទី​នោះ ​មាន​កន្លែង​កម្សាន្ត​ដូច​ជា​ ហែល​ទឹក ឬ​លេង​ទឹក, អាង​ហែល​ទឹក, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, បោះ​ជំរុំ ឬ​បោះ​តង់, ជិះ​ទា​ទឹក, ជិះ​ទូក, ញាំ​អាហារ, ជិះ​ទូក​កាយ៉ាក, ជិះ​កង់​លើ​ទឹក, ទស្សនា​ឆ្នេរ​ខ្សាច់, ជិះ​ក្តារ​រំអិល, សួន​កុមារ ឬ​កន្លែង​លេង​ទង, លេង​បាល់​ក្នុង​ទឹក និង​លើសនេះទៀត។

. ឆ្នេរ​ម៉ាក់ ប្រាង្គ

ឆ្នេរ ម៉ាក់ប្រាង្គ ឬ​​ហៅ​ថា ឆ្នេរម៉ាក់​ប្រាង្គ​កំពត មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ស្នំ​ប្រាំ​ពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ មាន​ទី​កន្លែង​ដូច​ជា ទស្សនា​ទេសភាព​ព្រៃភ្នំ, ហែល​ទឹក ឬ​លេង​ទឹក, បោះ​ជំរុំ ឬ​បោះ​តង់, គយ​គន់​ថ្ងៃ​លិច, ញាំ​អាហារ, ដើរ​ទស្សនា​កសិដ្ឋាន, ទស្សនា​ឆ្នេរ​ខ្សាច់, គយគន់​ថ្ងៃ​រិះ, BBQ, ជិះ​ម៉ូតូ​ទឹក និង​នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត។

៩. Kampot Sunset Resort

Kampot Sunset Resort មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទួល សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត។ Kampot Sunset Resort ​មាន​កន្លែង​ជា​ច្រើន​ដល់​អ្នក​ដែល​ទៅ​លេង​កម្សាន្ត​ដូច​ជា ញាំ​អាហារ, ទស្សនា​ទេសភាព​ព្រៃភ្នំ, ស្កាយបារ, ហែល​ទឹក ឬ​លេង​ទឹក, អាង​ហែល​ទឹក, ដើរ​លេង​ថ្មើរ​ជើង, គយ​គន់​ថ្ងៃ​រិះ ថ្ងៃ​លិច, ទស្សនា​សួន​ផ្កា និង​មាន​ជា​ច្រើន​ទៀត។

១០. Castle Bayview Resort and Spa

Castle Bayview Resort and Spa ​ស្ថិត​នៅ​ភូមិ​អូតូច សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត។ ​រមណីយដ្ឋាន​កែច្នៃមួយ​នេះ មានកន្លែង​ស្នាក់​នៅ, ភោជនីយដ្ឋាន, សណ្ឋាគារ, រី​សត, ទេសភាព​ព្រៃ​ភ្នំ, ហែល​ទឹក​លេង ឬ​លេង​ទឹក, គយគន់​ថ្ងៃ​លិច, ស្ទូច​ត្រី, ញាំ​អាហារ, ស្ប៉ា ឬ​ម៉ាស្សា, ទស្សនា​សួន​ផ្កា, បារ, អាង​ហែល​ទឹក, រៀប​ចំ​ពិធី​មង្គល​ការ, បន្ទប់​ប្រជុំ ឬ​កន្លែង​ប្រជុំ, គយ​គន់​ថ្ងៃ​រិះ, ស្ទឹម ឬ​សូ​ណា, រៀប​ចំ​កន្លែង​កម្សាន្ត, BBQ, កន្លែង​គេង, ផ្សារ​ម៉ាត, កាហ្វេ, ជិះ​ម៉ូតូ​ទឹក,​ និង​មាន​កន្លែង​ជា​ច្រើន​ទៀត។​

១១. Eden Eco Village

​រមណីយដ្ឋាន​កែច្នៃ Eden Eco Village មាន​ទី​តាំង​ស្ថិត​នៅ ភូមិ​មាត់​ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ Eden Eco Village មានកន្លែងជាច្រើនដូចជា កន្លែង​ស្នាក់​​នូវ,​ អេកូ​ទេសចរណ៍, កន្លែង​កម្សាន្ត​ទស្សនា, បារ, ហាត់​ប្រាណ ឬ​កាយ​សម្បទា, ហាត់​យ៉ូហ្គា ឬ​ធ្វើ​សមាធិ, ញាំ​ស្រា​ទំពាំង​បាយជូ, ពិក​និច, ជិះ​ទូក​កាយ៉ាក, មើល​តន្ត្រី​បន្ត​ផ្ទាល់ ឬ​ការ​សំ​ដែង, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, ហែល​ទឹក​ ឬ​លេង​ទឹក, ជិះ​ទូក មើល​សត្វ​មេអំបៅ, គយ​គន់​ថ្ងៃ​រិះ និង​លិច, ព្រម​ទាំង​កន្លែង​ផ្សេងៗ ជា​ច្រើន​ទៀត។

១២. Two Moons Resort

Two Moons Resort មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ ១​ ឧសភា ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​កំពត។ រមណីយដ្ឋាន​មួយ​កន្លែង​នេះ មាន​ដូច​ជា​ កន្លែងញាំ​អាហារ, ហែល​ទឹក,​ ឬ​លេង​ទឹក, អាង​ហែល​ទឹក, កន្លែង​គេង និងច្រើម​កន្លែងទៀត។

១៣. ភូមិ ហ្គេកកូ កំពត

ភូមិ ហ្គេកកូ​ កំពត ស្ថិត​នៅ​ ភូមិ​កំពង់ក្រែង ឃុំ​កំពង់ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ភ្ញៀវទេសចរណ៍​អាច​ទទួលការកម្សាន្តដូច​ជា ការ​ជិះ​កង់, ញាំ​អាហារ, គយគន់​ថ្ងៃ​រិះ ​ថ្ងៃ​លិច, ហែល​ទឹក,​ ឬ​លេង​ទឹក អាង​ហែល​ទឹក, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, ព្រមទាំងកន្លែងជា​ច្រើន​ទៀត។

១៤. ស្ពាន​រថ​ភ្លើង បឹងហ្គាឡូ

ស្ពាន​រថ​ភ្លើង បឹងហ្គាឡូ ស្ថិត​នៅ​ភូមិ​អណ្តូងខ្មែរ សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត មាន​កន្លែង​សំបូរ​បែប​ជា​ច្រើន​ដូច​ជា ហែល​ទឹក, ឬ​លេង​ទឹក, បោះ​ជំរុំ ឬ​បោះ​តង់, ញាំ​អាហារ, ពិកនិច, ដើរ​លេង​ថ្មើរ​ជើង, បារ, កន្លែង​គេង, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, គយ​គន់​ថ្ងៃ​លិច និង​ថ្ងៃ​រិះ, ស្ទូច​ត្រី,​ បួករួម​ទាំង​កន្លែង​ផ្សេងៗ ស្អាតៗជា​ច្រើន​ទៀត។

១៥. រីសត ផ្កាឈូករ័ត្ន

រីសត ផ្កាឈូករ័ត្ន ស្ថិត​នៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​ ខេត្ត​កំពត។ រីសត ផ្កាឈូករ័ត្ន មាន​ផ្តល់​កន្លែង​កម្សាន្ត​​ដូច​ជា ជិះ ទូក, បោះ​ជំរុំ ឬ​បោះតង់, ជិះ​ទូក​កា យ៉ាក, ពិក​និច, ញុំ​អាហារ, គយគន់​ថ្ងៃ​លិច, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ និងកន្លែង​ផ្សេងៗ​ទៀត។

១៦. Lea Manguiers

Lea Manguiers មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ នៅ Lea Manguiers មាន​កន្លែង​សំខាន់ៗ​ដូច​ជា ស្ទូច​ត្រី, ជិះ​ទូក​កាយ៉ាក, ញាំ​អាហារ, ទស្សនា​ព្រៃ​កោងកាង, ហែល​ទឹក​ ឬ​លេង​ទឹក, ដើរ​លេង​ថ្មើរ​ជើង, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, កន្លែង​គេង, BBQ និង​មាន​កន្លែង​ជា​ច្រើន​ទៀត។

១៧. ពាម​ស្នេហ៍ រីសត

ពាម​ស្នេហ៍​ រីសត​ ស្ថិត​នៅ​ភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​ម៉ាក់ ប្រាង្គ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ពាម​ស្នេហ៍​ រីសត​ មាន​​កន្លែង​ខុស​ៗ​គ្នា​ដូច​ជា ស្ទូចត្រី ទស្សនា ព្រៃ​កោង​កាង ទស្សនា​ទេសភាព​ព្រៃភ្នំ ដើរ​ទស្សនា​កសិដ្ឋាន, ហែល​ទឹក ឬ​លេង​ទឹក, អាង​ហែល​ទឹក, កន្លែង​គេង និងកន្លែង​ផ្សេងៗ​ទៀត។

១៨.បឹង​កា​ឡួ ឬស្សី

រមណីយដ្ឋានកែច្នៃ បឹង​កា​ឡួឬស្សី មាន​ទី​តាំង​នៅ ភូមិ​អូតូច សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត។ ភ្ញៀវទេសចរក៏អាច ជិះកង់, ស្ទូចត្រី, ឡើងភ្នំ, ជិះ​ទូក​កា យ៉ាក, ញុំ​អាហារ, ស្ប៉ា​ ឬ​ម៉ាស្សា, ហែល​ទឹក​ ឬ​លេង​ទឹក, ដើរ​លេង​ថ្មើរ​ជើង, ទស្សនា​ទេសភាព​ព្រៃភ្នំ, ជិះ​ទូក, គយគន់​ថ្ងៃ​លិច, កន្លែង​គេង បួកបញ្ជូលទាំងធម្មជាតិ​ផងដែរ។

១៩. ភូមិ​រំដួល បឹង​ហ្គាឡូ

ភូមិ​រំដួល បឹង​ហ្គាឡូ ​ស្ថិត​នៅភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា​ដូច​ជា ហែល​ទឹក ឬ​លេង​ទឹក, ញាំ​អាហារ, អាង​ហែល​ទឹក, កន្លែង​គេង និង​ផ្សេង​ៗ​ទៀត។

២០. ជ្រលង ភ្នំ​ក្រហម

ជ្រលង ភ្នំ​ក្រហម ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា​ខាង​ត្បូង​ ស្រុក​ដង​ទង ខេត្ត​កំពត។ ចំពោះ​ទេសចរណ៍​កែច្នៃ​មួយ​កន្លែង​នេះ ទេសចរណ៍​អាចរំសាយអារម្មណ៍ជាមួយការ​ បាញ់​ព្រួញ, ជិះ​កង់, ជិះ​ទូក, បោះ​ជុំរុំ ឬ​បោះតង់, ដើរ​ទស្សនា​កសិដ្ឋាន, ស្ទូច​ត្រី, ឡើង​ភ្នំ, ទស្សនា​ចម្ការ​ម្រេច, ញាំ​អាហារ, គយគន់​ថ្ងៃ​លិច, ដើរ​លេង​ថ្មើរ​ជើង, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, ហាត់​យ៉ូហ្គា ឬ​ធ្វើ​សមាធិ, ទស្សនា​កសិដ្ឋាន​ចិញ្ចឹម​សត្វ, ជិះ​ត្រាក់ទ័រ​សណ្ដោង​ ឬ​រ៉ឺម៉ក, កន្លែង​គេង, BBQ និង​ផ្សេងៗ​ទៀត។

២១. ចំប៉ា ឡជ

ចំប៉ា ឡជ មាន​ទី​តាំង​ស្ថិត​នៅ ភូមិ​កំពង់ក្រែង ឃុំ​កំពង់ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ចំប៉ា ឡជ មាន​កន្លែង​សំបូរ​កម្សាន្ត​សំបូរ​បែប​ដូច​ជា​ ជិះ​ទូក, ដើរ​ទស្សនា​កសិដ្ឋាន, ស្ទូច​ត្រី, ជិះ​ទូក​កា យ៉ាក, ញាំ​អាហារ, គយគន់​ថ្ងៃ​លិច, ហែល​ទឹក ឬ​លេង​ទឹក, ដើរ​លេង​ថ្មើរ​ជើង, ទស្សនា​ទេសភាព​ព្រៃភ្នំ, បារ, គយគន់​ថ្ងៃរះ, កន្លែង​គេង និង​កន្លែង​ផ្សេងៗទៀត។

២២. ស្លឹក​ចាក បឹង​ហ្គា​ឡូ

ស្លឹក​ចាក​ បឹង​ហ្គាឡូ មាន​ទី​តាំង​ស្ថិត​នៅ ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត ដែលនៅ​ទី​នេះ​ទេសចរណ៍ជាតិ​ អន្តរជាតិ​ដែល​ទៅ​កម្សាន្ត នឹង​អាច ជិះ​ទូក, ជិះ​ទូក​កា យ៉ាក, ញាំ​អាហារ, កន្លែង​គេង, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, ទស្សនា​ព្រៃ​កោងកាង ថែមទាំងកន្លែងផ្សេងៗទៀត៕

ដោយ៖ ថារី
ប្រភព៖ https://www.guidetrip.pro/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម