KPT+
កំពូលទីក្រុងដ៏គ្រោះថ្នាក់បំផុតទាំង ១០ នៅលើពិភពលោក
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាប្រជាពលរដ្ឋសម្រាប់សន្តិសុខសាធារណៈនិងយុត្តិធម៌ព្រហ្មទណ្ឌ ខាងក្រោមនេះគឺជាបញ្ជីនៃទីក្រុងដែលមានអត្រាមនុស្សឃាតខ្ពស់បំផុតទូទាំងពិភពលោក៖
១. Tijuana ប្រទេសម៉ិចស៉ិក

ប្រជាជនប្រមាណ ២,០៤៩,៤១៣ នាក់
អត្រាឃាតកម្ម៖ ១៣៨ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
មានមនុស្សប្រហែល៧នាក់ត្រូវគេសម្លាប់ជារៀងរាល់ថ្ងៃ។ ទីក្រុងនេះល្បីល្បាញខាងភាពក្រីក្រនិងឧក្រិដ្ឋកម្មហិង្សាដូចជាការរំលោភសេពសន្ថវៈ ឃាតកម្ម និងការចាប់ជំរិតជាដើម។ ចំណែកឯមូលហេតុនៅពីក្រោយរឿងរ៉ាវទាំងអស់ភាគច្រើនបណ្ដាលមកពី ការជួញដូរមនុស្ស និងការចរាចរណ៍គ្រឿងញៀន។
២. Acapulco ប្រទេសម៉ិចស៉ិក

ប្រជាជនប្រមាណ ៧៧៩,៥៦៦ នាក់
អត្រាឃាតកម្ម៖ ១១១ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
ទីក្រុងធ្លាប់តែជាកន្លែងសម្រាប់ថតរឿងហូលីវូដ បែរជាផ្លាស់ប្ដូរដោយសារតែសង្គ្រាមគ្រឿងញៀននៅតាមផ្លូវ។ សង្កាត់តាមចង្កេះភ្នំរបស់វាជាបន្ទាយដ៏រឹងមាំនៃក្រុមក្មេងទំនើងរួមមានអ្នកចាប់ជំរិត អ្នកធ្វើឃាត អ្នកជំរិតទារប្រាក់ ចោរលួចឡាននិងឃាតករ។ អំពើហឹង្សាដែលពិបាកគ្រប់គ្រងនេះបានបំផ្លិចបំផ្លាញឧស្សាហកម្មទេសចរណ៍មួយទំហឹង បើចង់ទៅលេងទីក្រុងនេះកុំភ្លេចពាក់អាវក្រោះផង។
៣. Caracas ប្រទេសវ៉េណេស៊ុយអេឡា

ប្រជាជនប្រមាណ ២,៦៨២,៨០១ នាក់
អត្រាឃាតកម្ម៖ ១០០ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
Caracas ត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៧ វានៅតែស្ថិតក្នុងបញ្ជីនៃកន្លែងគ្រោះថ្នាក់បំផុតទាំងបីនៅលើពិភពលោក។ អំពើហិង្សាកំពុងកើតឡើងដោយសារភាពក្រីក្រ ច្បាប់ធូររលុង និងសណ្ដាប់ធ្នាប់មិនល្អ។
៤. Ciudad Victoria ប្រទេសម៉ិចស៉ិក

ប្រជាជនប្រមាណ ៣៤៩,៦៨៨ នាក់
អត្រាឃាតកម្ម៖ ៨៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
ឃាតកម្មទាំងនេះ គឺជាលទ្ធផលនៃការបាញ់ប្រហារគ្នារវាងក្រុមឧក្រិដ្ឋជននិងប៉ូលីសឬយោធានៅក្នុងទីក្រុង។ វាក៏កើតឡើងដោយសារតែការបាញ់ប្រហារគ្នារវាងក្រុមជួញដូរគ្រឿងញៀនដែលជាគូប្រជែង និងអំពើហិង្សានៅក្នុងពន្ធនាគារផងដែរ។
៥. Cuidad Juarez ប្រទេសម៉ិចស៉ិក

ប្រជាជនប្រមាណ ១,៥១២,៤៥០ នាក់
អត្រាឃាតកម្ម៖ ៨៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
Cuidad Juarez ពោរពេញដោយការកម្សាន្តតន្ត្រីខ្លាំងៗ និងក្លឹបរាត្រី។ ទោះជាយ៉ាងណាក្តី វិស័យទេសចរណ៍របស់វាត្រូវបានបាត់បង់ទាំងស្រុងដោយសារអត្រាឧក្រិដ្ឋកម្មខ្ពស់។ វាជាទីក្រុងដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី អ្នកធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីមានចោរលួច ឆក់ ប្លន់ ចោរកម្ម និងឃាតកម្ម។
៦. Irapuato ប្រទេសម៉ិចស៉ិក

ប្រជាជនប្រមាណ ៨៦៦,៣៧០ នាក់
អត្រាឃាតកម្ម៖ ៨១ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
អំពើហឹង្សានេះកំពុងកើតឡើងដោយសារតែសង្គ្រាមវាលស្មៅរវាង Santa Rosa de Lima Cartel និង Jalisco Cartelជំនាន់ថ្មី។ មានវីដេអូជាច្រើនបង្ហាញពីរូបភាពនៃការបាញ់ប្រហារដ៏ធំនៅក្នុងគុក និងមនុស្សមានកាំភ្លើងនៅក្នុងដៃ ។ ប៉ូលីសក្នុងតំបន់បានទុកបញ្ហានេះចោលក្នុងដៃរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធនៅតែមិនដោះស្រាយរហូតមកដល់ពេលនេះ។
៧. Ciudad Guayana ប្រទេសវ៉េណេស៊ុយអេឡា

ប្រជាជនប្រមាណ ៧៥៨,៤៩០ នាក់
អត្រាឃាតកម្ម៖ ៧៨ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
ឃាតកម្មនិងឧក្រិដ្ឋកម្មហឹង្សាផ្សេងទៀតគឺជាកង្វល់ចម្បងមួយក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ អ្នកទេសចរគួរតែប្រុងប្រយ័ត្នខ្ពស់នៅពេលដើរកម្សាន្តក្នុងទីក្រុង ព្រោះឧក្រិដ្ឋកម្មដូចជាការរំលោភ ឃាតកម្ម និងការបៀតបៀនផ្លូវភេទគឺសម្បូរណាស់។
៨. Natal ប្រទេសប្រេស៊ីល

ប្រជាជនប្រមាណ ១,៣៥៣,៧១៣ នាក់
អត្រាឃាតកម្ម៖ ៧៥ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
Natal គឺជាទីក្រុងកំពូលសម្រាប់ឧក្រិដ្ឋកម្មទាំងអស់មានការរំលោភលើរាងកាយផ្លូវភេទ ចោរកម្ម និងការលួចរថយន្តជាដើម។ ភាពក្រីក្រ និងអំពើហឹង្សារវាងក្រុមក្មេងទំនើង និងអ្នកទោស គឺជាមូលហេតុចម្បងនៅពីក្រោយអត្រាឧក្រិដ្ឋកម្មខ្ពស់នេះ។
៩. Fortaleza ប្រទេសប្រេស៊ីល

ប្រជាជនប្រមាណ ៣,៩៩៩,៩៣០ នាក់
អត្រាឃាតកម្ម៖ ៦៩ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
នៅក្បែរនោះគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមដូចជាឧទ្យានជាតិ Lencois Maranhenses និងឆ្នេរ Jericoacoara ។ ជាអកុសល ឧក្រិដ្ឋកម្មហឹង្សាធ្វើការគ្របដណ្ដប់លើភាពស្រស់ស្អាតរបស់វាជិតអស់ទៅហើយ។
១០. Ciudad Bolivar ប្រទេសវ៉េណេស៊ុយអេឡា

ប្រជាជនប្រមាណ ៣៧០,៦២៧ នាក់
អត្រាឃាតកម្ម៖ ៦៩ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់
វាជាតំបន់អនាធិបតេយ្យដ៏ធំបំផុតមួយក្នុងពិភពលោក។ មូលហេតុចម្បងនៃអំពើហិង្សាគឺក្រុមក្មេងទំនើងសកម្ម ស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់មិនល្អ ក៏ដូចជាប្រព័ន្ធតុលាការក្រីក្រ។
មិនថានៅទីណានោះទេ អំពើល្អនិងអំពើអាក្រក់តែងរស់នៅជាមួយគ្នាគ្រប់ទីកន្លែងមានន័យថាប្រទេសខាងលើមិនមែនមិនល្អទាំងស្រុង ឬប្រទេសដទៃមានសុវត្ថិភាព១០០ភាគរយឡើង ដូច្នេះយើងគួរចេះប្រយ័ត្នប្រយែងដោយខ្លួនឯងគ្រប់ទីកន្លែងគ្រប់ពេលវេលា៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កីឡា ១០ ប្រភេទ ល្បីថាគ្រោះថ្នាក់បំផុតលើពិភពលោក
ចុចអាន៖ កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


