KPT+
កំលុងពេលបុណ្យណូអែល តើគេនិយមធ្វើអ្វីខ្លះសម្រាប់គ្រួសារ?
ទោះបីពិធីបុណ្យណូអែល មិនមែនជាបុណ្យជាតិរបស់យើងពិតមែន ប៉ុន្តែយើងក៏អាចយកពេលវេលានេះទៅធ្វើរឿងល្អៗជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិនិងមនុស្សជាទីស្រលាញ់បានដែរ។ យើងអាចចំណាយពេលខ្លះៗសម្រាប់គ្រួសាររបស់យើង។ ពិធីបុណ្យនេះវាពិតជាល្អខ្លាំងមែនទែនចំពោះការចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារតែម្ដង។ ថ្ងៃនេះ Kpt Plus នឹងនាំមកនូវវិធីខ្លះៗដល់អ្នកគាំទ្រសម្រាប់រដូវកាលណូអែលក្នុងការចំណាយពេលវេលាពិសេសសម្រាប់គ្រួសាររបស់លោកអ្នក!
១. ចម្អិនអាហារញ៉ាំជុំជាមួយគ្រួសារ

ជាការល្អ ប្រសិនបើថ្ងៃនេះអាចនៅផ្ទះហើយចម្អិនអាហារញ៉ាំជុំគ្នា ជាជាងដើរក្រៅ ប្រមូលភឿនជប់លៀង។ ត្បិតតែគ្រីស្ទម៉ាស់ មិនមែនជាបុណ្យប្រពៃណីខ្មែរ តែក៏ជាវេលាល្អក្នុងការជួបជុំ បង្កើនរសផ្អែមសម្រាប់គ្រួសារបានដែរ។
២. មើលរឿងបែបពិធីបុណ្យណូអែល
ចំណាយពេលមើលរឿងរួមគ្នា ដើម្បីបង្កើតភាពជិតស្និទ្ធិ ក៏ល្អជាដែរ។ ក្រោយទស្សនាភាពយន្តរួច ប៉ាម៉ាក់អាចបង្កើតសំណួរបំផុសគំនិតកូនៗជាមួយសាច់រឿង ដើម្បីឲ្យពួកគេចេះពិចារណា។ រឿងមួយចំនួនដែលអាចមើលក្នុងថ្ងៃនេះបានមានដូចជា៖
– Star
– White Christmas
– Elf
– Miracle on 34th Street
– The Santa Clause
– Rudolf
៣. ទូរស័ព្ទឬជួបផ្ទាល់និយាយពាក្យថារីករាយបុណ្យណូអែល
វាពិតជាការល្អដែលយើងអាចនិយាយពាក្យល្អៗ ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនក្នុងថ្ងៃនេះ ជាពិសេសពាក្យជូនពរទៅកាន់ពួកគេនៅពេលព្រឹកក្នុងថ្ងៃបុណ្យណូអែល។ ពាក្យល្អៗ គួរតែចាប់ផ្ដើមពោលទៅកាន់មនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារជាទីស្រឡាញ់របស់យើង។

៤. សរសេរពាក្យអរគុណខ្លះឱ្យពួកគេ
ប្រហែលក្នុងរយៈពេលមួយឆ្នាំពេញនេះ គ្រួសាររបស់យើងបានធ្វើកិច្ចការជាច្រើនសម្រាប់យើង។ ដូច្នេះយើងក៏អាចសរសេរពាក្យអរគុណមាននៅក្នុងចិត្តដែលពេលខ្លះយើងមិនហ៊ាននិយាយ សម្រាប់ការដែលពួកគេបានធ្វើមកលើពួកយើងរាល់ថ្ងៃ។
៥. ជូនកាដូឲ្យគ្នា

ក្រៅពីចំណាយពេលមួយថ្ងៃជាមួយគ្រួសារ និងញុំាំអាហាររួមគ្នា យើងគួរតែរៀបចំការដូសម្រាប់គ្រួសារនិងមនុស្សពិសេសរបស់យើង។ មិនថាតូចប៉ុណ្ណាទេ គួរតែមានអំណោយសម្រាប់ពួកគេ ព្រោះវាបង្ហាញថា យើងមានចិត្តមានថ្លើមគិតគូរគ្រួសារ៕
ប្រែសម្រួល៖ សន ផានិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


