ព័ត៌មានអន្ដរជាតិ
ចំណុចសំខាន់ៗ អំពីកិច្ចប្រជុំកំពូលអាស៊ាននៅ ម៉ាឡេស៊ី
ក្នុងនាមជាប្រធានឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ក្រោមមូលបទ «បរិយាបន្ននិងចីរភាព»។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ ក្នុងរាជធានីរបស់ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ដល់២៨ខែតុលា។

មេដឹកនាំមកពីរដ្ឋជាសមាជិកអាស៊ានទាំង១០ រួមជាមួយដៃគូសន្ទនាសំខាន់ៗ មកពីក្រៅតំបន់ដូចជា សហរដ្ឋអាមេរិក ចិននិងជប៉ុននឹងចូលរួម ដូចជាប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីចិន Li Qiang ជាដើម។
កិច្ចប្រជុំកំពូលនេះនឹងផ្តោតសំខាន់លើការពង្រឹងភាពជាដៃគូសាកលរបស់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមប្រធានបទដែលបានលើកឡើង ខណៈក៏មានការទទួលស្គាល់ប្រទេសទីម័រខាងកើត ជាសមាជិកអាស៊ានទី១១ជាផ្លូវការផងដែរ ហើយលើសពីនេះប្រទេសម៉ាឡេស៊ីរំពឹងថានឹងសម្រេចបានឯកសារជាលទ្ធផលប្រមាណ ៨៤។

ប្រធានបទសំខាន់៖
- វិបត្តិមីយ៉ាន់ម៉ា៖ មេដឹកនាំទាំងអស់នឹងបន្តដោះស្រាយវិបត្តិនយោបាយនិងមនុស្សធម៌ ដោយទំនងជានឹងអះអាងសារជាថ្មីនូវការទាមទារឲ្យមានដំណើរការសន្តិភាពប្រកបដោយបរិយាបន្ន និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច។
- ជម្លោះសមុទ្រចិនខាងត្បូង៖ កិច្ចប្រជុំកំពូលនេះ នឹងដោះស្រាយភាពតានតឹងដែលកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង ជាពិសេសការប្រឈមមុខដាក់គ្នារវាងនាវាចិននិងហ្វីលីពីន ហើយនឹងបន្តធ្វើការឆ្ពោះទៅរកក្រមប្រតិបត្តិ (COC)។
- សមាហរណកម្មសេដ្ឋកិច្ច៖ កិច្ចប្រឹងប្រែងនឹងត្រូវធ្វើឡើងដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលសេដ្ឋកិច្ចសំខាន់ៗ រួមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ប្រកបដោយទូលំទូលាយនិងគុណភាពខ្ពស់ និងកិច្ចព្រមព្រៀងបៃតងអាស៊ានឆ្នាំ ២០៣០ ផងដែរ។
- ការរួមបញ្ចូលគ្នានៃការតាក់តែងគោលនយោបាយ៖ ប្រទេសម៉ាឡេស៊ីកំពុងដាក់ចេញនូវទម្រង់ថ្មីមួយ ដោយរៀបចំកិច្ចប្រជុំរួមគ្នារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ច ដើម្បីជំរុញការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង រវាងការសម្រេចចិត្តលើគោលនយោបាយការទូត និងសេដ្ឋកិច្ច។
- ការគំរាមកំហែងថ្មីៗ៖ បញ្ហាប្រឈមក្នុងតំបន់នៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងការជួញដូរមនុស្ស ដែលកំពុងរីករាលដាលយ៉ាងគំហុកនៅក្នុងតំបន់ ក៏ជាផ្នែកមួយនៃរបៀបវារៈផងដែរ។
ក្នុងអំឡុងព្រឹត្តិការណ៍នេះ ក៏មានកិច្ចប្រជុំផ្សេងៗផងដែរ ដូចជាកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន, កិច្ចប្រជុំរួមរបស់រដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ច និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដូចជា អាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាដើម។
កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំដ៏ធំបំផុតមួយរបស់មេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូនៅក្នុងតំបន់។ ម៉ាឡេស៊ី កំពុងប្រើប្រាស់ព្រឹត្តិការណ៍នេះជាវេទិកាដើម្បីបង្ហាញតួនាទីការទូត របស់ខ្លួន។
អ្វីដែលសំខាន់បំផុតសម្រាប់ពលរដ្ឋកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីថៃ ដែលមានមេដឹកនាំអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាអធិបតីផ្ទាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


