ព័ត៌មានអន្ដរជាតិ
The Nation៖ លោក Anutin នឹងទៅកិច្ចប្រជុំអាស៊ានថ្ងៃស្អែកវិញ បន្ទាប់ពីកាន់ទុក្ខមាតាស្តេចថៃ
ក្រោយប្រកាសលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាថ្ងៃសៅរ៍ទី២៥ខែតុលានេះដើម្បីកាន់ទុក្ខចំពោះព្រះករុណាព្រះមហាក្សត្រី Sirikit ព្រះមហាក្សត្រី ដែលបានសោយទិវង្គតកាលពីល្ងាចថ្ងៃសុក្រ, នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងដឹកនាំគណៈប្រតិភូទៅចូលរួមចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនាថ្ងៃអាទិត្យស្អែកវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation។

ប្រភពពីវិមានរដ្ឋាភិបាលបាននិយាយថា ពេលនេះលោក Anutin នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរំពឹងថានឹងស្របពេលជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ការចុះហត្ថលេខានេះទំនងជាត្រូវផ្លាស់ប្តូរពីពេលរសៀលទៅសម័យប្រជុំពេលព្រឹក ហើយប្រសិនបើគណៈប្រតិភូអាមេរិកមិនអាចកែសម្រួលពេលវេលាតាម នាយករដ្ឋមន្ត្រីថៃនឹងផ្ទេរភារកិច្ចនេះទៅឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីចុះហត្ថលេខាជំនួសគាត់។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រទេសកម្ពុជានិងថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ត្រាំ បានជួយសម្រុះសម្រួលបទឈប់បាញ់បឋម កាលពីថ្ងៃទី២៨ ខែកក្កដា។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថ្លែងថា លោក ត្រាំ ទន្ទឹងរង់ចាំធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


