ព័ត៌មានអន្ដរជាតិ
ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន
ប្រទេសថៃ បានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹង ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

ថ្លែងប្រាប់សារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow និយាយថា កិច្ចប្រជុំនេះនិងកិច្ចប្រជុំពាក់ព័ន្ធ នឹងបម្រើជាវេទិកាសម្រេចកិច្ចពិភាក្សាថៃ-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
លោកលើកឡើងថា៖ «ជាការពិតណាស់ សម្រាប់ប្រទេសថៃ យើងរំពឹងថានឹងសម្រេចកិច្ចការមួយចំនួនជាមួយកម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន ដូច្នេះយើងអាចបោះជំហានទៅមុខក្នុងទំនាក់ទំនងរបស់យើង។ នោះគឺជាការរំពឹងទុកមួយ»។
មុននេះដែរ បើតាមការអះអាងរបស់លោក, កម្ពុជា-ថៃ កំពុងបង្ហាញសញ្ញាល្អឈានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ហើយកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី។

លោក Sihasak កត់សម្គាល់ថា វឌ្ឍនភាពក្នុងអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំ GBC គឺភាគីទាំងពីរ បានយល់ព្រមជាគោលការណ៍ចំពោះលក្ខខណ្ឌដែលបានស្នើឡើង។
ក្រៅពីបញ្ហាទំនាក់ទំនងនេះ លោក Sihasak កិច្ចប្រជុំអាស៊ាន ក៏នឹងក្លាយជាវេទិកាដើម្បីជំរុញកិច្ចចរចាសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
សូមជម្រាបជាថ្មី ដោយសារតែជម្លោះព្រំដែនក្នុងខែកក្កដា ធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់ចុះដល់ កម្រិតទាបបំផុត ចាប់តាំងពីជម្លោះប្រាសាទព្រះវិហារឆ្នាំ២០១១មក។
ភាគីទាំងពីរបានកោះហៅឯកអគ្គរាជទូតរៀងៗខ្លួនត្រឡប់មកប្រទេសវិញ និងបានបញ្ឈប់កិច្ចសហប្រតិបត្តិការមួយចំនួន។
លើសពីនេះ ប្រទេសថៃបានបិទច្រកព្រំដែនមួយចំនួនជាឯកតោភាគី និងរឹតបន្តឹងលំហូរពាណិជ្ជកម្ម ដែលបណ្តាលឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នឹងចុះហត្ថលេខានៅថ្ងៃសៅរ៍នេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


