KPT+
ចង់ឡើងភ្នំ Everest ត្រូវដឹងពីរឿងទាំង ១០ នេះសិន
ភ្នំទឹកកកខ្ពស់ជាងគេបង្អស់នៅលើពិភពលោកបានផ្លាស់ប្ដូរ១៨០ដឺក្រេចាប់តាំងពីមនុស្សឈានជើងឡើងភ្នំលើកដំបូងមកម្ល៉េះ។ បច្ចុប្បន្នការឡើងភ្នំ Everest មិនលំបាកខ្លាំងដូចមុនឡើយ ដោយសាររតែបច្ចេកវិទ្យា ចំណេះដឹង និងអ្នកនាំផ្លូវដ៏ជំនាញ យ៉ាងណាក្ដីយើងគប្បីដឹងរឿងខ្លះៗជាមុនសិនដូចជា៖

១. គោលដៅនៃការឡើងភ្នំ និងវិធីឡើង
ពីខាងនេប៉ាល់ អ្នកនឹងចាប់ផ្តើមដំណើរផ្សងព្រេងឡើងភ្នំ Everest ពីទីក្រុង Kathmandu ។ មគ្គុទ្ទេសក៍ភាគច្រើននឹងរៀបចំជួបអ្នកនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ព្រោះទីនោះផ្តល់ការហោះហើរតែមួយជើងប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗនៅអាស៊ីនិងអ៊ីស្តង់ប៊ុល។ ប៉ុន្តែបើអ្នកមកពីខាងទីបេ អ្នកនឹងឡើងភ្នំពីឡាសា ហើយមគ្គុទ្ទេសក៍នឹងរៀបចំជួបអ្នកនៅអាកាសយានដ្ឋាន Lhasa Gonggar ដែលផ្តល់ការហោះហើរតែមួយជើងពីអាកាសយានដ្ឋានអន្តរជាតិចិននិងអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ផងដែរ។
២. រយៈពេលឡើងភ្នំ
ការឡើងដល់កំពូលភ្នំនឹងចំណាយពេលលើស២ខែពីខាងនេប៉ាល់ និងលើស៥០ថ្ងៃពីខាងទីបេ ទាំងនេះរួមបញ្ចូលរយៈពេលដើរលេងផ្សេងៗទៀតមុននឹងទៅដល់កំពូលភ្នំ។
៣. ផ្លូវឡើង
ផ្លូវសំខាន់ពីរទៅកាន់កំពូលភ្នំអេវឺរេសគឺពីមុខភាគខាងត្បូងនៅប្រទេសនេប៉ាល់ និងមុខខាងជើងនៅទីបេ។

៤. កន្លែងសម្រាកពេលឡើងភ្នំ
នៅផ្នែកខាងទីបេនៃព្រំដែន អ្នកអាចស្នាក់នៅសណ្ឋាគារក្នុងទីក្រុងឡាសាមុនឡើងភ្នំ ចំណែកឯខាងនេប៉ាល់ អ្នកនឹងស្នាក់នៅតាមភូមិផ្សេងៗក្នុងផ្ទះឬតង់របស់អ្នកភូមិ។ ក្រៅពីនេះអ្នកអាចបោះជំរំរៀងរាល់យប់ក្នុងតង់ពិសេសដែលរៀបចំឡើងដោយ Sherpas មុនពេលអ្នកមកដល់។
៥. ការលំបាកនិងហានិភ័យពេលឡើងភ្នំ
ពីមុនមកមានមនុស្សត្រឹមតែ៣០ភាគរយប៉ុណ្ណោះដែលអាចឡើងដល់កំពូល តែឥលូវឡើងដល់៥០ភាគរយហើយដោយសារតែការរឹតត្បិតដោយរដ្ឋាភិបាលចិន និងនេប៉ាល់។ ដើម្បីឡើងកំពូលភ្នំអេវឺរេសដោយជោគជ័យ អ្នកត្រូវតែមានកាយសម្បទារឹងមាំ មនុស្សភាគច្រើនចំណាយពេលហ្វឹកហាត់យ៉ាងហោចណាស់មួយឆ្នាំ ដើម្បីឡើងភ្នំបើមិនដូច្នោះទេគាត់នឹងប្រឈមមុខជាមួយ ការធ្លាក់ព្រិល ការគាំងបេះដូង ការប៉ះពាល់អំឡុងពេលមានព្យុះ ខ្យល់កក និងការធ្លាក់ពីលើភ្នំជាដើម។
៦. ត្រូវមានបទពិសោធន៍មុនឡើងភ្នំ
អ្នកឡើងភ្នំដំបូងមិនគួរឡើងភ្នំធំៗពេកនោះទេ អ្នកគួរតែរៀនឡើងភ្នំតូចៗឲ្យល្អសិនចាំមកឡើងអាធំទើបវាមិនពិបាកខ្លាំង។
៧. អាកាសធាតុលើភ្នំ
ពេលវេលាឡើងល្អបំផុតគឺនៅចុងខែមេសានិងខែឧសភា ទន្ទឹមនឹងនោះដោយសារតែ Everest ជាភ្នំទឹកកក ដូច្នេះសីតុណ្ណភាពនិងខ្យល់មិនសមល្មមសម្រាប់មនុស្សគ្រប់គ្នាទៅលេងនោះទេ។
៨. ឧបករណ៍ឡើងភ្នំ
មានដូចជា ពូថៅទឹកកក ស្បែកជើងឡើងភ្នំទឹកកក ទម្ពក់រឹងមាំ ខ្សែក្រវ៉ាត់ឡើងភ្នំ ដំបងច្រត់ មួក ខោអាវរងា ឡេការពារកម្ដៅថ្ងៃនិងឧបករណ៍ពិសេសៗផ្សេងទៀតដែលគេនឹងណែនាំឲ្យអ្នកទិញមុនឡើងភ្នំ។

៩. អ្នកមិនអាចឡើងដោយគ្មានអុកស៉ីសែនជំនួយទេ
មនុស្សជាច្រើនបាត់បង់ជីវិតពីការខ្វះអុកស៉ីសែនពេលឡើងភ្នំ អ្នកខ្លះទៀតមានបញ្ហាសុខភាពជាខ្លាំង។
១០. ចំណាយ
ក្នុងម្នាក់ចំណាយយ៉ាងតិចណាស់៣ម៉ឺនដុល្លារ បើបូកសរុបថ្លៃផ្សេងៗទៀតអស់ប្រហែល៤ម៉ឺន៥ពាន់ដុល្លារ ឬលើសពីនេះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ បុរសនេប៉ាល់ បំបែកកំណត់ត្រា ឡើងភ្នំ Everest ច្រើនដងជាងគេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


