ព័ត៌មានអន្ដរជាតិ
បុរស ប៉ូឡូញ ក្លាយជាមនុស្សដំបូងគេ ចុះពីភ្នំ Everest ដោយគ្មានអុកស៊ីសែន
លោក Andrzej Bargiel ជនជាតិប៉ូឡូញ បានក្លាយជាអ្នកដំបូងគេបង្អស់ ដែលជិះស្គីចុះពីលើភ្នំខ្ពស់បំផុតរបស់ពិភពលោក ដោយគ្មានបំពាក់អុកស៊ីសែនបន្ថែម។ លោកបានចុះពីលើជម្រាលភ្នំ Everest បន្ទាប់ពីឡើងដល់កំពូល ៨,៨៤៩ ម៉ែត្រ (២៩,០៣២ហ្វីត) កាលពីថ្ងៃចន្ទទី២២ ខែកញ្ញា ឆ្នាំ២០២៥។

បុរសជនជាតិប៉ូឡូញរូបនេះបាននិយាយនៅក្នុងវីដេអូដែលថតមុនពេលចុះមក ហើយបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា «ខ្ញុំនៅលើកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោក ហើយខ្ញុំនឹងចុះដោយការជិះស្គី»។
លោក Chhang Dawa Sherpa ដែលរៀបចំបេសកកម្មចុងក្រោយបង្អស់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Bargiel បានជិះស្គីចុះទៅកាន់ជំរុំទី២ ចំណាយពេលមួយយប់. បន្ទាប់មកបានទៅដល់ជំរុំមូលដ្ឋានលើជិះស្គីនៅថ្ងៃបន្ទាប់។ នេះជាការប្រឈមខ្លាំងណាស់ ហើយគ្មាននរណាម្នាក់បានធ្វើវាពីមុនឡើយ។
ជាងនេះទៅទៀត ការធ្លាក់ព្រិលខ្លាំងបានបង្ខំឲ្យ Bargiel ចំណាយពេល ១៦ ម៉ោងលើកម្ពស់ ៨,០០០ ម៉ែត្រ (២៦,២៥០ហ្វីត ដែលត្រូវបានគេស្គាល់ថាជាតំបន់មរណៈ ដោយសារតែខ្យល់ស្តើង និងកម្រិតអុកស៊ីសែនទាបបង្កើនហានិភ័យនៃជំងឺកម្ពស់។
ទោះបីជាបុរសរូបនេះប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ក៏រូបគេនៅតែអាចជម្នះឧបសគ្គបានដោយជោគជ័យ ខណៈដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបង្ហោះនៅលើ X ថា ក្រុមរបស់លោក Bargiel បានបង្កើតប្រវត្តិសាស្ត្រ ហើយបានហៅវាថាជា ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពនៃការឡើងភ្នំជិះស្គី។
យ៉ាងណាក៏ដោយ អ្នកជិះស្គីមួយមួយចំនួនតូចដែលធ្លាប់ឡើងលើភ្នំ Everest គឺកម្រមានមនុស្សណាម្នាក់ដែលហ៊ានចុះចំណោតដោយមិនមានបំពាក់អុកស៊ីសែនបន្ថែមណាស់។ តែនៅនៅឆ្នាំ ២០០០ ជនជាតិស្លូវេនី លោក Davorin Karnicar បានចុះជិះស្គីជាលើកដំបូងពីកំពូលភ្នំ ទៅកាន់ជំរុំមូលដ្ឋានដោយប្រើអុកស៊ីសែនដប៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូរ៉េខាងត្បូង អនុម័តច្បាប់ថ្មី ផ្ដល់សេរីភាពដល់អ្នកធ្វើសេវាកម្មចាក់សាក់មានសិទ្ធដូចគ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


