KPT+
១០ សំណួរ សម្រាប់សួរស្រីៗ ក្រៅពី “ញ៊ាំបាយនៅ?”
សំណួរដដែលៗដូចជា ញ៉ាំបាយនៅ? អត់ឆាតជាមួយសង្សារទេ? ពិតជាគួរឲ្យធុញទ្រាន់និងហួសសម័យខ្លាំងមែនទែន គ្រាន់តែស្រីៗឃើញចង់ប្លុកតែម្ដង។ ដូច្នេះប្រុសៗគួរតែសាកប្រើប្រាស់សំណួរទាំង ១០ នេះដើម្បីរក្សាទំនាក់ទំនងបន្តទៅមុខ៖

១. អូនចូលចិត្តអីជាងគេ?
សំណួរនេះមិនសំដៅទៅលើអ្វីមួយទេ នាងអាចនឹងឆ្លើយទាក់ទងនឹង សៀវភៅ ទឹកអប់ កាហ្វេ ឬសម្លៀកបំពាក់ជាដើម។
២. បើអូនអាចត្រលប់ពេលវេលាបាន អូននឹងធ្វើអី?
ប្រយោគនេះនឹងជួយអ្នកឲ្យកាន់តែស្គាល់និងយល់ពីអតីតរបស់នាង។
៣. អូនចូលចិត្ត ឬចង់ដើរលេងអត់?
សំណួរបង្ហាញពីចំណាប់អារម្មណ៍របស់នាងនឹងជួយអ្នកឲ្យក្លាយជាមនុស្សបំភ្លឺជីវិតដ៏សំខាន់មួយ។

៤. រាល់ថ្ងៃអូនផ្ដោតលើការរៀនសូត្រ ឬ ការងារ? ហើយចង់ធ្វើអីជាមុខរបរជាប់លាប់?
អ្នកគួរទទួលយកចម្លើយយកមកគិតពីអនាគតជាមួយនាងថាតើនាងពិតជាមនុស្សស្រីដែលអាចនៅជាមួយអ្នករហូតទេ?
៥. មនុស្សប្រុសបែបណាដែលអូនមិនចង់នៅក្បែរ?
យកចម្លើយនោះមកកត់ចំណាំ ជៀសវាងការប្រព្រឹត្តិអ្វីដែលនាងមិនចូលចិត្ត។
៦. ម៉ាក់និងប៉ា អូនស្រលាញ់មួយណាជាងគេ?
មនុស្សស្រីដែលដឹងក្ដីប្រាកដជាឆ្លើយថាទាំងពីរ បើនាងមានបញ្ហាគ្រួសារឬផ្លូវចិត្តនាងប្រាកដជាអាចរើសយកតែមួយប៉ុណ្ណោះ។
៧. បើស្អែកជាថ្ងៃចុងក្រោយ អូនចង់ធ្វើអ្វីជាងគេ?
សំណួរនេះអាចជាសំណួរញ៉ែគ្នា និងជាសំណួរដើម្បីដឹងពីរឿងដែលនាងចង់ធ្វើ។
៨. អូនចូលចិត្តមើលរឿងប្រភេទអី?
ជាឱកាសល្អក្នុងការបបួលនាងទៅមើលកុន។

៩. អូនមានរូបកាលនៅតូចអត់ បងចង់មើល?
មនុស្សស្រីចូលចិត្តអួតរូបកាលនៅតូចណាស់ ដឹងតែជក់មាត់និយាយជាមួយអ្នកតែម្ដង។
១០. អូនចង់នៅកន្លែងណាពេញមួយជីវិត?
កន្លែងដែលនាងចង់រស់នៅនឹងបង្ហាញពីគោលដៅនៃជីវិតអ្នកទាំងពីរ ជាពិសេសបង្ហាញពីគោលបំណងនិងអ្វីដែលនាងរំពឹងពីអ្នក។
សូមរំលឹកដែរថា ជៀសវាងនិយាយជាមួយស្រីៗដែលគេមិនសូវចង់និយាយជាមួយអ្នកគួរចេះសង្កេតអាកប្បកិរិយារបស់នាងថាតើនាងចូលចិត្តអ្នកឬធុញជម្រេញអ្នក បើនៅតែបន្តរំខាននាងទៀតនាងប្រាកដជាស្អប់អ្នកជាមិនខាន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ៥ យ៉ាង ធ្វើឲ្យអតីតសង្សារអ្នកស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


