KPT+
៥ យ៉ាង ធ្វើឲ្យអតីតសង្សារអ្នកស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកគ្នា
មិនថាអ្នកបែកពីមនុស្សដែលខ្លួនស្រលាញ់ដោយសារមូលហេតុអ្វី ក៏នៅតែឈឺចាប់ខ្លាំង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកដែលទើបតែបែកគ្នា មិនគួរតូចចិត្ត និងសោកសៅយូរទេ ត្រូវដើរទៅមុខ និងធ្វើឲ្យមនុស្សនោះមានការស្តាយក្រោយ ដែលគាត់បានបែកពីអ្នក។

តាមពិតវាមិនពិបាកទេ ក្នុងការធ្វើឲ្យអតីតអ្នកសោកស្តាយដោយមិនចាំបាច់សងសឹក គ្រាន់តែរស់នៅក្នុងជីវិតដ៏រីករាយ និងប្រសើរជាងពេលដែលអ្នកនៅជាមួយគាត់ គឺល្អណាស់ទៅហើយ។ ព្រោះការសោកស្ដាយកើតឡើងដោយធម្មជាតិពេលឃើញអ្នកសប្បាយចិត្តបន្ទាប់ពីបែកគ្នា ហើយនេះគឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើឲ្យអតីតរបស់អ្នកសោកស្តាយខ្លាំអ។
១ ផ្ដោតលើការអភិវឌ្ឍន៍ខ្លួនឯង បន្ទាប់ពីបែកបាក់ជាមួយដៃគូ ប្រសិនបើអ្នកចង់ធ្វើឲ្យមនុស្សអតីតសោកស្ដាយ រឿងដំបូងដែលអាចធ្វើបាន គឺផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង។ កុំសោកសៅ និងតូចចិត្តក្រោយពេលបែកគ្នា ប៉ុន្តែត្រូវក្រោកឡើង ហើយផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង កែលំអរូបរាង រៀនថែរក្សាខ្លួនឯង និងហាត់ប្រាណ ក្លាយជាមនុស្សគិតវិជ្ជមានរាប់អានមិត្តផ្សេងៗ និងបង្កើនតម្លៃដល់ខ្លួនឯង។ វិធីនោះអ្នកនឹងភ្លឺស្វាងជាងមុន ហើយក៏ធ្វើឲ្យអតីតរបស់អ្នកកត់សម្គាល់ និងសោកស្ដាយចំពោះការបាត់បង់អ្នក។ ព្រោះមនុស្សខ្លះចូលមកជីវិតយើង មិនបានជួយឲ្យយើងរីកចម្រើនទៅមុខសូម្បីតែបន្តិចណា មានតែបន្ថែមសំពាធ និងទុក្ខលំបាកឲ្យប៉ុណ្ណោះ។
២ ជិតស្និទ្ធនឹងភេទផ្ទុយដែលមានបទដ្ឋានខ្ពស់ជាងមនុស្សអតីត វិធីមួយទៀតដើម្បីធ្វើឲ្យអតីតសោកស្តាយកាន់តែខ្លាំង គឺជិតស្និទ្ធនឹងភេទផ្ទុយ ដែលមានបទដ្ឋានខ្ពស់ជាងអតីតរបស់អ្នក។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការធ្វើគេសោកស្តាយ ព្រោះបង្ហាញថាអ្នកសមនឹងទទួលបានមនុស្សប្រសើរជាងនាងឬគាត់។ បន្ថែមពីលើការសោកស្ដាយ គាត់ក៏ឈឺចាប់ផងដែរ ដោយសារតែគាត់មានអារម្មណ៍ថាចាញ់ នៅពេលដែលអ្នកស្នងតំណែងរបស់គាត់ គឺជាមនុស្សដែលល្អជាងគាត់ និងមានអត្តចរិតល្អជាងដាច់។
៣ បង្កើនតម្លៃឲ្យខ្លួនឯង ដើម្បីពិបាកសម្រាប់គាត់ក្នុងការទាក់ទងអ្នកម្ដងទៀត វិធីទីបីដើម្បីធ្វើឲ្យអតីតសោកស្តាយគឺបង្កើនតម្លៃរបស់អ្នក រហូតដល់គាត់មិនអាចទៅដល់អ្នកបានទៀតទេ។ ចាប់ផ្តើមពីរបៀបរស់នៅ ស្តង់ដារ និងគុណភាពរបស់អ្នក ឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពផងដែរ។ ដូច្នេះត្រូវប្រឹងប្រែង និងឆ្លៀតឱកាសទាំងអស់នៅកន្លែងធ្វើការ នោះអ្នកនឹងបង្ហាញថាជីវិតរបស់អ្នក ពិតជារីកចម្រើន បន្ទាប់ពីមិនបាននៅជាមួយគាត់។ នៅពេលដែលអ្នកជោគជ័យ និងកាន់តែឆ្ងាយ អតីតដែលឃើញអ្នកអាចស្តាយក្រោយ ព្រោះមិនអាចទៅកន្លែងរបស់អ្នកម្ដងទៀតបាន។
៤ បង្ហាញពីសុភមង្គលរបស់អ្នក រីករាយនឹងជីវិតដោយគ្មានគេ មធ្យោបាយដ៏ងាយស្រួល និងរីករាយបំផុតក្នុងការធ្វើគេសោកស្តាយ គឺបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយក្នុងជីវិត បន្ទាប់ពីមិនបាននៅជាមួយនាងឬគាត់។ ការជួបជុំសើចសប្បាយជាមួយមិត្តភ័ក្តិឬក្រុមគ្រួសារអ្នក បន្ទាប់មកបង្ហោះនៅលើបណ្តាញសង្គម រហូតដល់គាត់ដឹងថា អ្នកសប្បាយចិត្តប៉ុណ្ណា។ ប៉ុន្តែតាមពិត នេះមិនត្រឹមតែមានកំណត់ក្នុងការធ្វើឲ្យអតីតរបស់អ្នកស្តាយក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យអ្នកបន្តដំណើរទៅមុខបានលឿនទៀតផង។ បំភ្លេចការខូចចិត្តរបស់អ្នកបន្ទាប់ពីបែកគ្នា ហើយធ្វើឲ្យថ្ងៃរបស់អ្នកមានពណ៌ស្រស់ឆើតឆាយ ជាមួយនឹងវត្តមានមនុស្សជាច្រើន។

៥ កុំត្រលប់ក្រោយ វិធីចុងក្រោយដើម្បីធ្វើឲ្យមនុស្សដែលបោះបង់អ្នកសោកស្តាយ គឺបដិសេធគាត់ ប្រសិនបើគាត់សុំឲ្យយើងត្រលប់មកវិញ។ បន្ទាប់ពីអ្នកបានក្លាយជាមនុស្សល្អជាងមុន និងជោគជ័យជាងមុន ដើម្បីឲ្យគាត់ចង់ត្រលប់មកវិញ គ្រាន់តែបដិសេធយ៉ាងម៉ឺងម៉ាត់។ ដូច្នេះគាត់រៀនពីការសោកស្ដាយ ដែលគាត់មិនអាចត្រឡប់មករកអ្នកម្ដងទៀតបាន។
យ៉ាងណាមិញ ប្រសិនបើមនុស្សអតីតចង់វិលត្រលប់មកវិញ បន្ទាប់ពីអ្នកមានចំណុច ៥ ដូចដែលបានរៀបរាប់ខាងលើសូមកុំទៅវិញឲ្យសោះ។ ការពិតទៅ គេគ្រាន់តែល្បួងបោកប្រាស់អ្នក ដោយសារតែគេបានដឹងថា អ្នកមានចិត្តទន់ ចិត្តមិនដាច់ពីគេ ហើយក៏រស់នៅមិនបាន បើគ្មានគេដែរ។ មនុស្សប្រភេទនេះ មិនមែនស្រលាញ់អ្នកពិតឡើយ គេចូលមកក្នុងជីវិតយើង គ្រាន់តែចង់ឈ្នះអ្វីមួយ ឬសម្លឹងឃើញអ្នករឹងមាំ ល្អជាងមុនប៉ុណ្ណោះ។ ជាពិសេស មនុស្សប្រភេទនេះ មិនអាចធ្វើជាដៃគូលើកទី២បានទៀតទេ។ ទន្ទឹមនោះ ស្នេហាល្អប្រសើរ គឺជាស្នេហាដែលជួយលើកដំកើងគ្នាទៅមក មិនថារឿងតូចឬធំ អ្នកទាំងពីរ បើទោះបីជាមានការងារផ្សេងគ្នា តែតែងជួយគាំទ្រគ្នាទៅមក ទើបស្នេហាកាន់តែរីកចម្រើន។ បើគ្មានចំណុចគួរមានទេ ពុំចាំបាច់បន្តទេ បែកគ្នាក៏ល្អដែរ ជាមួយមនុស្សប្រភេទបែបនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់សាមញ្ញ ៤ យ៉ាង ធ្វើឲ្យជីវិតគូកាន់តែមានសុភមង្គល
ចុចអាន៖មន្តស្នេហ៍ ៥ យ៉ាង ជួយរក្សាទំនាក់ទំនងជីវិតគូ ឲ្យដល់ចាស់កោងខ្នង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក