Connect with us

KPT+

គន្លឹះនៃការចាប់ផ្ដើមសន្សំលុយ បែបសាមញ្ញៗ

បានផុស

នៅ

លុយ ជា​អ្វី​ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ​សម្រាប់​ការ​ដោះដូរ​ទំនិញ សេវាកម្ម និង​ការ​ទូទាត់​បំណុល វា​ពិត​ជា​មាន​សារៈ សំខាន់​ខ្លាំង​ណាស់ ​នៅ​ក្នុង​សេដ្ឋកិច្ច និងការរស់នៅរបស់យើងម្នាក់ៗ។ ប្រសិន​អ្នក​មាន​ចំណូល​ទាប ហើយ​ជាប់​បំណុល​គេ​ទៀត ចង់​សន្សំ​លុយ ឬប្រាក់ តើ​គួរ​ធ្វើ​ដូចម្ដេច? ខាងក្រោមនេះជា ៤ គន្លឹះ​ងាយៗ ក្នុង​ការ​ចាប់ផ្ដើមសន្សំ​លុយ

១. ចាប់ផ្ដើម​កត់ត្រា​ការ​ចំណាយ

មុន​ចាប់ផ្ដើម​សន្សំ​ប្រាក់ ត្រូវ​ស្វែងយល់​ថា តើ​អ្នក​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែៗ។ អ្នក​អាច​កត់ត្រា​ការ​ចំណាយ​លើ​សៀវភៅ ក្រដាស ឬ​កម្មវិធី​កត់ត្រា​លើ​ស្មាតហ្វូន​ជាដើម។ ចំពោះ​ការ​ចំណាយ​ ដែល​អ្នក​ត្រូវ​កត់ត្រា​មាន​ដូចជា៖ ម្ហូប​អាហារ គ្រឿងទេស សំលៀកបំពាក់ របស់​ប្រើប្រាស់ និង​ប្រាក់កម្ចី​ផ្សេងៗ ក្រោយ​មក​ធ្វើការ​បូក​សរុប​ចំនួន​នីមួយៗ។

២. សន្សំ

ក្រោយ​ដឹង​ពី​អ្វី​ ដែល​ត្រូវ​ចំណាយ​ក្នុង​មួយ​ខែៗហើយ អ្នក​អាច​ចាប់ផ្ដើម​សន្សំ​ប្រាក់​បាន​ហើយ។ ចូរ​សន្សំ​ប្រាក់​របស់​អ្នក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១៥ ភាគរយ នៃ​ប្រាក់ចំណូល​ប្រចាំខែ។

៣. ការ​ទិញ​មាស​ទុក

ប្រសិន​បើ​ការ​សន្សំ​ប្រាក់​របស់​អ្នក​ជា​លុយ​សុទ្ធ ឬដាក់​ក្នុង​ធនាគារ​ហើយ ចេះ​តែ​ដក​ចំណាយ​វិញ​នោះ អ្នក​អាច​យក​លុយ​ដែល​ទុក​សន្សំ​នោះ ទៅ​ទិញ​មាស​វិញ​ក៏បាន។

ការ​ទិញ​មាស​ទុក គឺជា​ចំណុច​មួយ​ដែល​ល្អ​បំផុត​ក្នុង​ការ​សន្សំ​លុយ បើ​ទោះបី​ទិញ ១ ហ៊ុន ឬ ១ ជី ក្ដី។ ក្នុង​មួយ​ខែ អ្នក​អាច​ទិញ​មាស​ទុក​បាន​យ៉ាង​ហោច ១ ហ៊ុន ឬ ១ ជី។ សន្សំ​ទុកតាមគម្រោងរយៈពេលខ្លី ឬ វែង របស់អ្នក។ ពេល​មាស​ឡើង​ថ្លៃ អ្នក​អាច​យក​វា​ទៅ​លក់​យក​លុយ​ធ្វើ​ដើមទុន​រកស៊ី ទិញ​ដី ។ល។ ពេលនោះ​ចំណូល​របស់​អ្នក នឹង​កើន​ឡើង​បន្ថែម​ទៀត។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ មាស នៅ​ពេល​មាន​វិបត្តិ​អាសន្ន​ណាមួយ​កើត​ឡើង ក៏​អ្នក​អាច​យក​វា​ទៅ​ដោះដូរ​ក្នុង​ការ​ទិញ​ទំនិញ​បាន​ដែរ។

មាស ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រ៉ែ​លោហៈ​មួយ​ដ៏​មាន​តម្លៃ​ជាង​គេ​បំផុត។ មាស ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​មុខ​ប្រចាំ​ថ្ងៃ និង​ជា​ទ្រព្យសម្បត្តិ​មួយ​ប្រភេទ​ ដែល​ធនាគារ​ជាតិ និង​រដ្ឋាភិបាល​ប្រទេស​នានា ធ្វើការ​ទិញ​ស្តុក​ទុក​នា​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​សកលលោក​ម្តងៗ ផង​ដែរ។

៤. ការ​តាំងចិត្ត

ដ្បិតតែ​អ្នកមាន​គម្រោង​ក្នុង​ការ​ចង់​សន្សំ​លុយ​ពិតមែន ទោះ​ដោយ​វិធីសាស្ត្រ​ណា​ក៏ដោយ បើ​គ្មាន​ការ​តាំងចិត្ត​ទេ នោះ​កុំ​សង្ឃឹម​ជោគជ័យ។ ត្រូវ​ព្យាយាម​អត់ធ្មត់​ឲ្យ​បាន​ ចំពោះ​ចំណង់​ដែល​មិន​សម​ហេតុផល(អត់ប្រយោជន៍)។

គន្លឹះ​ងាយៗ​ទាំងអស់​ខាង​លើ​នេះ អាច​យក​ទៅ​សាកល្បង​បាន​ ចំពោះ​អ្នក​ដែល​មាន​ចំណូល​តិច តែ​មិន​ដឹង​ពី​របៀប​សន្សំ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម